ម៉ូតូ​ស៊េរី​ចាស់​​ ៥ ម៉ូដែល តែ​តម្លៃ​វិញ​រាប់​លាន​ដុល្លារ​

ម៉ូតូ​ស៊េរី​ចាស់​​ ៥ ម៉ូដែល តែ​តម្លៃ​វិញ​រាប់​លាន​ដុល្លារ​

បច្ចុប្បន្ន​ម៉ូតូ​ដែល​មាន​តម្លៃ​ថ្លៃ​គឺ​​ភាគ​ច្រើន​​​ជា​ប្រភេទ​ម៉ូតូ​ដែល​ត្រូវ​បាន​រចនា​ឡើង​មាន​ទាំង​​រូបរាង​ស្អាត​ ប្រើ​បរិក្ខារ​ថ្លៃ​ដើម្បី​ផលិត​ មាន​កម្លាំង​ម៉ាស៊ីន​​ខ្លាំង​ និង​ មាន​បច្ចេកវិទ្យា​ទំនើប​ៗ។ ​ដោយ​ឡែក​​​ម៉ូតូ​ទាំង​​ប្រាំ​ម៉ូដែល​ខាង​ក្រោម​នេះ​វិញ​គឺ​មាន​តម្លៃ​ថ្លៃ​ផង​ដែរ​ ប៉ុន្តែ​វា​មិន​អាស្រ័យ​ទៅលើ​​មុខងារ​សំខាន់​ទាំង​អស់​​នោះ​ទេ ដោយ​​​វា​អាស្រ័យ​ទៅ​លើ​​ ប្រវត្តិ​ ក៏​ដូច​ជា​ចំនួន​នៃ​ការ​ផលិត​ទៅ​វិញ។ ​

 

 

១. Yamaha Roadster BMS Chopper

 

ម៉ូតូ​ស៊េរី​ចាស់​​ ៥ ម៉ូដែល តែ​តម្លៃ​វិញ​រាប់​លាន​ដុល្លារ​

 

Yamaha Roadster BMS Chopper គឺ​​មាន​តម្លៃ​ ៣ លាន​ដុល្លារ​​សហរដ្ឋអាមេរិក។ ម៉ូតូ​ម៉ូដែល​នេះ​​គឺ​ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន​​ប្រភេទ​ V-twin Maldives ដែល​មាន​កម្លាំង​ដល់​ទៅ ១៧ ០០ សេសេ។ ប៉ុន្តែ​បើ​ទោះ​បី​ជា​វា​បំពាក់​ប្រភេទ​ម៉ាស៊ីន​ដែល​មាន​កម្លាំង​ខ្លាំង​ក៏​ដោយ ​វា​មិន​មែន​ថ្លៃ​ដោយ​សារ​កម្លាំង​នោះ​ទេ។ មូល​ហេតុ​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​ Yamaha Roadster BMS Chopper មាន​តម្លៃ​ដល់​ទៅ​ ៣ លាន​ដុល្លារ​នោះ​គឺ​ដោយ​សារ​តែ​ការ​រចនា​រូប​រាង​របស់​វា​គឺ​​ស្អាត​ ហើយ​ថែម​ទាំង​បំពាក់​ដោយ​ក្រណាត់​កម្ញី​ពណ៌​ក្រហម​ស្រស់​​ និង​មាន​ដាំ​ភ្ជាប់​​ដោយ​មាស​សុទ្ធ​​ថែម​ទៀត​ផង។

 

 

២. Hildebrand & Wolfmuller

 

ម៉ូតូ​ស៊េរី​ចាស់​​ ៥ ម៉ូដែល តែ​តម្លៃ​វិញ​រាប់​លាន​ដុល្លារ​

 

Hildebrand & Wolmuller គឺ​ជា​ប្រភេទ​ម៉ូតូ​ដែល​មាន​តម្លៃ​​ថ្លៃ​មួយ​​ម៉ូដែល​ផ្សេង​ទៀត​ដែល​មាន​តម្លៃ​ដល់​ទៅ ៣,៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ម៉ូតូ​ម៉ូដែល​នេះ​ត្រូវ​បាន​ផលិត​ឡើង​ក្នុង​​អំឡុង​ឆ្នាំ ១៨៩៤ ទៅ ១៨៩៧ ហើយ​វា​ជា​ម៉ូតូ​ដំបូង​បំផុត​ក្នុង​ពិភព​លោក​ផង​ដែរ។ ចំណែក​ឯ​ល្បឿន​របស់​វា​គឺ​រត់​បាន​ត្រឹម​ចម្ងាយ​ ៤៥ គ.ម/ម៉​ តែ​ប៉ុណ្ណោះ។

 

 

៣. Scotland Spirit

 

ម៉ូតូ​ស៊េរី​ចាស់​​ ៥ ម៉ូដែល តែ​តម្លៃ​វិញ​រាប់​លាន​ដុល្លារ​

 

ចំណែក​ឯ Scotland Spirit ​គឺ​មាន​តម្លៃ​ ៣,៦ លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ដើម្បី​ជិះ​ម៉ូតូ​នេះ​បាន​ អ្នក​ទិញ​ត្រូវ​តែ​ចូល​រៀន​វគ្គ​​សិក្សា​ចំនួន​ ២ សប្ដាហ៍​​​នៅ​​​ទីស្នាក់ការ​កណ្ដាល​​ក្នុង​ប្រទេស​​​ស្កុ​ត​ឡេ​ន​​​ជា​មុន​សិន។ កាន់​តែ​ពិសេស​ទៅ​ទៀត​នោះ​បច្ចេកវិទ្យា​ដែល​ប្រើ​ក្នុង​ម៉ូតូ​នេះ​គឺ​យក​ពី​រថយន្ត​ប្រណាំង​ F1។​ Scotland Spirit គឺ​​ត្រូវ​បាន​ផលិត​តែ​ ១០ គ្រឿង​តែ​ប៉ុណ្ណោះ។ ចំពោះ​ល្បឿន​របស់​វា​គឺ​ខ្ពស់​បំផុត​គឺ​ ៣៧០ គ.ម/ម៉។

 

 

៤. E90 AJS Porcupine ស៊េរី​ឆ្នាំ ១៤៤៩

 

ម៉ូតូ​ស៊េរី​ចាស់​​ ៥ ម៉ូដែល តែ​តម្លៃ​វិញ​រាប់​លាន​ដុល្លារ​

 

ចំណែក​ឯ​​ E90 AJS Porcupine ​ស៊េរី​ឆ្នាំ ១៤៤៩ គឺ​ត្រូវ​បាន​​​ផលិត​តែ​បួន​គ្រឿង​តែ​ប៉ុណ្ណោះ។ ជា​ពិសេស​ទៅ​ទៀត​នោះ ​​​ម៉ូតូ​ម៉ូដែល​នេះ​ធ្លាប់​បាន​ជិះ​ដោយ​អតីត​ជើង​ឯក​ប្រណាំង​ម៉ូតូ​​ ​Les Graham ​​ដែល​លោក​បាន​ជិះ​វា និង​​ឈ្នះ​ជើង​ ឯក​ពិភព​លោក​កាល​ពី​ឆ្នាំ ១៩៤៩ ថែម​ទៀត​ផង។ ​​សម្រាប់​ E90 AJS Porcupine ស៊េរី​​ក្រោយ​​ៗ​​ត្រូវ​បាន​​រចនា​ខុស​ពី​ស៊េរី​ឆ្នាំ ១៤៤៩ ​ទាំង​អស់​​ ដូច្នេះ​​ទើប​ធ្វើ​ឲ្យ​ម៉ូតូ​ម៉ូដែល​នេះ​គឺ​ជា​ប្រភេទ​ម៉ូតូ​កម្រ​​បំផុត​នា​ពេល​បច្ចុប្បន្ន​​។  E90 AJS Porcupine ស៊េរី​ឆ្នាំ ១៤៤៩ គឺ​មាន​តម្លៃ​ដល់​ទៅ ៧ លាន​ដុល្លារ​សហរដ្ឋអាមេរិក។

 

 

៥. Neiman Marcus

 

ម៉ូតូ​ស៊េរី​ចាស់​​ ៥ ម៉ូដែល តែ​តម្លៃ​វិញ​រាប់​លាន​ដុល្លារ​

 

ចំណែក​ឯ​ម៉ូតូ​នេះ​វិញ​គឺ​មាន​តម្លៃ​ដល់​ទៅ​ ១១ លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​ម៉ូតូ​ម៉ូដែល​នេះ​គឺ​ត្រូវ​បាន​ផលិត​ត្រឹម​តែ​ ៤៥ គ្រឿង​តែ​ប៉ុណ្ណោះ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​នោះ​គឺ ​ដំបូង​ឡើយ​វា​ត្រូវ​បាន​លក់​ត្រឹម​តែ​តម្លៃ ១១ ម៉ឺន​ដុល្លារ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​សម្រាប់​តម្លៃ​បច្ចុប្បន្ន​គឺ​គុណ​នឹង​ ១០០ ដង​បើ​ប្រៀប​ទៅ​នឹង​តម្លៃ​ពី​មុន។ មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ Neiman Marcus ​ថ្លៃ​​​គឺ​ដោយ​សារ​តែ​វា​ជា​ម៉ូតូ​ចុង​ក្រោយ​ដែល​សល់​ពី​ចំនួន​សរុប​​ទាង​ ៤៥ នោះ។​ ល្បឿន​របស់​វា​គឺ​ ៣០៥ គ.ម/ម៉៕

 

 

អាន​បន្ត៖ ហុង​ដា​ទើប​បង្ហាញ​​​ CBR ស៊េរី​ ២០១៦ បួន​ម៉ូដែល​​ ត្រូវ​ចិត្ត​សម្រាប់​អ្នក​ជិះ​ម៉ូតូ​ស្ព័រ

 

 

ប្រែ​សម្រួល៖ សំនៀង
ប្រភព៖ zing