ប្រយោជន៍​នៃ​ការចូល​គេង​យប់​ជ្រៅ

​ទម្លាប់​នៃ​ការចូល​គេង​របស់​មនុស្ស​ម្នាក់ៗ គឺមាន​ភាពខុសៗ​ពីគ្នា​។ មនុស្ស​ភាគច្រើន​ចូលចិត្ត ចូល​គេង​លឿន និង​ក្រោក​ពី​ព្រឹក​ព្រលឹម ដោយសារ​គិតថា នឹង​ផ្តល់​ប្រយោជន៍​ល្អ និង​ច្រើនជាង​ការ​ទម្លាប់​ចូល​គេង​យឺត ឬ​ចូល​គេង​ពេលយប់​ជ្រៅ​។ ប៉ុន្តែ​សម្រាប់​ថ្ងៃនេះ សារព័ត៌​មានកំណើត​ថ្មី បាន​ដកស្រង់​ដោយ​លើក​បង្ហាញ​ពី​មូលហេតុ​មួយចំនួន​អំពី​ប្រយោជន៍ នៃ​ការចូល​គេង​យប់​ជ្រៅ​ដូចខាងក្រោម ៖

 

១-​មាន IQ ឬ​ភាព​ឆ្លាត​វៃ​ខ្ពស់​
​នេះ​បើតាម​អ្នកវិទ្យាសាស្ត្រ លោក Satoshi Kanazawa នៃ​សាលា​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​នយោបាយ នៃ​ទីក្រុង​ឡុ​ដ៏ បានធ្វើ​ការសិក្សា និង​បាន​រកឃើញថា ទំនាក់ទំនង​រវាង​ភាព​ឆ្លាត​វៃ និង​អាកប្បកិរិយា​របស់​មនុស្ស​ជំនាន់​ថ្មី គឺ​ធ្វើ​អ្វី​មិន​តាម​គន្លង​មនុស្ស​ជំនាន់​មុនៗ​នោះទេ​។ ការសិក្សា​នេះ​បាន​បញ្ជាក់ថា មាន​ក្មេងៗ​ឆ្លាត​វៃ និង IQ ខ្ពស់​ជាច្រើន​នាក់ ពួកគេ​មាន​ភាព​ផ្សេង​ពី​មនុស្ស​ជំនាន់​មុន​ដោយសារ​ពួកគេ មាន​ទម្លាប់​ដូច​មនុស្សពេញវ័យ ដែល​មនុស្សពេញវ័យ​ភាគច្រើន គឺ​ចូល​គេង​យប់​ជ្រៅ និង​ក្រោក​ពី​គេង​យឺត ទាំង​ថ្ងៃ​ធម្មតា ឬ​ថ្ងៃ​ចុង​សប្តាហ៍​។​

 

២-​ផ្តល់​ផលប្រយោជន៍​ចំពោះ​កម្លាំង​រាងកាយ​
​ការស្រាវជ្រាវ​មួយ​បង្ហាញថា ការចូល​គេង​យប់​ជ្រៅ អាច​ផ្តល់​ប្រយោជន៍​ដល់​រាងកាយ​ច្រើនជាង​ការចូល​គេង​លឿន និង​ឆាប់​ក្រោក​ពី​ព្រលឹម​។ ការសិក្សា​នេះ​ធ្វើឡើង​ក្នុង​សាកលវិទ្យាល័យ Alberta​ដោយបាន​ធ្វើការ​សិក្សា​ដោយ​ធ្វើ​ពិសោធន៍ និង​ធ្វើតេស្ត​លើ​កម្លាំង​ជើងមនុស្ស​៩​នាក់ ដែល​ឆាប់​ចូល​គេង និង​ក្រោក​ពី​ព្រលឹម និង​មនុស្ស​៩​នាក់​ផ្សេងទៀត ដែល​ចូល​គេង​យប់​ជ្រៅ​។ ការសិក្សា​នេះ​បាន​រកឃើញថា មនុស្ស​ចូល​គេង​យប់​ជ្រៅ​មានការ​កើនឡើង កម្លាំង​ខ្លាំង​ជាង​នៅពេល​ពួកគេ​មិនទាន់​ឆាប់​ចូល​គេង​នោះ ។​(នៅមានត)

ប្រយោជន៍​នៃ​ការចូល​គេង​យប់​ជ្រៅ