ល្បី​ថា យុ​ត្ថា​រ៉ា ឆា​ន្នី មាន​ប្រុស​តាម​ស្រឡាញ់​

Sanofi

​ក្រោយពី​បែកបាក់​ស្នេហា​ជាមួយ​តារា​លំដាប់​ជួរមុខ​ដូចគ្នា​កាលពី​ចុងឆ្នាំ​២០១៣ ដោយ​ទទួល​ចំណងដៃ​កូនស្រី​​មួយរូប​រួចមក យុ​ត្ថា​រ៉ា ឆា​ន្នី ក៏​មិន​នៅ​ឈឺចិត្ត​ស្អិត​ទ្រូង​ហើយ​ទុក​បេះដូង​ឱ្យនៅ​កំព្រា​ឯកា​នោះដែរ ព្រោះ​គេ​តែង​​តែ​លេចឮ​ដំណឹង ស្រប​ពេលដែល​សារព័ត៌មាន​មួយចំនួន​ក៏​តែងតែ​ចុះផ្សាយ​ជារឿយៗ​ផងដែរ​ថា យុ​ត្ថា​រ៉ា ឆា​នី មាន​ទំនាក់ទំនង​ជាមួយ​ស្រី​ស្នេហ៍​វ័យក្មេង​ជា​ញយៗ បូ​ករូម​ទាំង​ការ​ធ្លាយ​ទំនាក់ទំនង​ស្នេហ៍​ជាមួយ តារាចម្រៀង ស៊ឹម ថៃ​ណា និង​ថៅកែ​ហាង​ស្រី​វ័យក្មេង​ផងដែរ​។​

​ប៉ុន្តែ​ថ្មីៗ​នេះ​ក៏​ស្រាប់តែ​លេចឮ​ព័ត៌មាន​ដ៏​គួរ​ឲ្យ​រសើប​មួយ​បោក​ផ្ទប់​មកលើ​តារា​សម្តែង​មាឌ​ដំបង​រូប​សង្ហា​នេះ​ថា រូប​សម្រស់​របស់លោក​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ស្រីៗ​ឈ្លក់​វង្វេង​ប៉ុ​ណ្នោះ​ទេ សូម្បីតែ​ប្រុសៗ​ក៏​បាក់ចិត្ត​តាម​ស្រឡាញ់​​លោក​ដែរ​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ក្នុងស្រុក​មួយ​បានសរសេរថា ពេលនេះ យុ​ត្ថា​រ៉ា ឆា​នី កំពុងមាន​ប្រុស​តាម​ស្រឡាញ់​រហូតដល់​ធ្វើ​ឲ្យ​លោក​រើខ្លួន​មិន​រួច​នោះឡើយ​។​

​ទោះបីជា​យ៉ាងណា ព័ត៌មាន​នេះ​នៅ​មិនទាន់មាន​លក្ខណៈ​ជា​ផ្លូវការ​នៅឡើយ ខណៈដែល​ទូរស័ព្ទ​របស់ លោក​មិនអាច​ទំនាក់ទំនង​សុំ​ការបញ្ជា​ក់បាន ហើយ​ទស្សនិកជន​ក៏​មិន​ជឿថា​លោក យុ​ត្ថា​រ៉ា ឆា​នី ខូចចិត្ត​ជាមួយ​អតីត​ស្នេហ៍​ចាស់ រហូតដល់​ប្តូរ​បេះដូង​ទៅ​ស្រឡាញ់​ប្រុស​ដូចគ្នា​នោះឡើយ​៕ ភូមិន្ទ​
​ 

  

Related