ឌុ​ច សុភា មិន​ខ្វល់​នឹង​លោក​ផ្កាយ ២ តាម​អង្វរ​

Sanofi

​ទោះបីជា​មិនសូវ​ឃើញ​មាន​សកម្មភាព​ជន់​ជោរ​ក្នុង​សិល្បៈ​យ៉ាងណាក៏ដោយ ប៉ុន្តែ ទស្សនិកជន​ជាច្រើន​នៅតែ​ចង់ដឹង​ពី​ខ្សែជីវិត​ឯកជន​របស់​តារា​សម្តែង​មេម៉ាយ​កូន​មួយ ឌុ​ច សុភា នៅឡើយ ថា​ពេលនេះ​ចំណង​ស្នេហ៍​របស់​នាង​បាន​ដើរ​ដល់​ណា ស្របពេល​ដែលមាន​ព័ត៌មាន​ស្នេហា​រកាំរកូស​រវាង​នាង និង លោក​ផ្កាយ ២ នោះ​ផ្ទុះឡើង ។ បើ​តា​មដឹង​នាង​បាន​រត់គេច​ពី​ក្រញាំ​ស្នេហ៍​លោក​ផ្កាយ ២ ដែល​ធ្លាប់​រួម​ស្នេហ៍​ជាមួយគ្នា រហូត​ធ្វើឱ្យ​លោក​តាម​សុំ​ផ្សះផ្សា​ដល់ផ្ទះ​ម្តាយ​នាង តែ​នាង​ហាក់​មិន​អើពើ​អ្វី​បន្តិច​ឡើយ ។​

​ ​​ប្រភពព័ត៌មាន​ក្នុង​ចង្កោម​សិល្បៈ​បានឱ្យដឹងថា តារា​សម្តែង​មាន​ជំងឺ​តួឯក ឌុ​ច សុភា បាន​វិល​ទៅ​រស់នៅ​ផ្ទះ​ម្តាយ​របស់​នាង​ប្រហែលជា​មួយរយៈ​មកហើយ ព្រោះតែ​បញ្ហា​ស្នេហា​របស់​នាង និង លោក​ផ្កាយ ២ មាន​ភាព​រង្គោះរង្គើ ។ ការដែល​នាង​ចុះ​ចេញពី​ទ្រនំ​ស្កឹមស្កៃ​នេះ ទំនងជា​មន្ត្រី​ទាហាន​ផ្កាយ ២ ម្នាក់​នោះ​ធ្វើឱ្យ​នាង​ទទួលរង​ការឈឺចាប់​ហើយ ទើប​នាង​បង្ខំ​ទៅដោយ​មិន​ស្តាយ​អ្វី​បើទោះបី​ម្ចាស់​ស្នេហ៍​ផ្កាយ ២ ព្យាយាម​តាម​អង្វរ​សុំ​ជានា​គ្នា​វិញ​តាមរយៈ​ទូរស័ព្ទ​ក្តី ហើយ​រហូត​តាម​ដល់ផ្ទះ​ម្តាយ​នាង​ក្តី ក៏​នាង​នៅតែ​មិន​ខ្វល់ និង បន្ត​ស្នាក់​នៅផ្ទះ​ម្តាយ​របស់​នាង​ដដែល ។ ប្រភព​ដដែល​នោះបាន​បន្តទៀតថា កន្លងមក​តួឯក​ស្រី​ក្នុង​រឿង​«​កំលោះ​ចាប់ហួយ​»​ជា​នារី​ម្នាក់​ដែល​ពូកែ​អត់ធ្មត់​ស៊ូទ្រាំ​ណាស់ ម្យ៉ាង​ដោយសារ នាង​ធ្លាប់​ជួប​រឿង​ស្នេហ៍​ប្រេះឆា​លែងលះ​អតីត​ស្វាមី​មន្ត្រី​គយ​ម្នាក់​ម្តង​រួចមកហើយ​នោះ​ទើប​នាង​មិន​ចង់ឱ្យ​ជួប​រឿង​បែបនេះ​បន្តទៀត​ក៏​សម្រេច​ដើរចេញ​តែម្តង​។ ស្របតាម​អ្វីដែល កើតឡើង​នេះ​កន្លងមក​នាង​ក៏​ធ្លាប់​ផ្ទុះ​កំហឹង​ម្តង​ជា​ពីរដង​រួចមកហើយ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ដោយ​នាង​បាន​រៀបរាប់​ពី​ការសោកស្តាយ និង ការខឹង​សម្បា ដៀលត្មះ ចំពោះ​បុរស​ម្នាក់​ទៀតផង ។ រហូតមកដល់​ពេលនេះ​អ្នក​មេម៉ាយ​ចាយរាង ឌុ​ច សុភា នៅ​មិនទាន់មាន​ប្រតិកម្ម​អ្វី​ទាក់ទង​រឿង​ស្នេហ៍​ពុកផុយ​នេះ​នៅឡើយ​ទេ​នៅពេលដែល​គេ​ឃើញ​នាង​បន្ត​រស់នៅ​ជាមួយ​ម្តាយរ​​បស់​នាង​យ៉ាង​មាន​សេចក្តីសុខ ហើយ​អ្វីដែល​គួរឱ្យកត់សម្គាល់​នោះ​មួយរយៈ​នេះ​នាង​ក៏​មិនសូវ​នៅផ្ទះ​ដែរ គឺ​នាង​បាន​ចេញទៅ​ដើរ​កម្សាន្ត​តាម បណ្តា​ខេត្ត ដើម្បី​រំសាយ​ទុក្ខ និង ប្រហែលជា​ចង់​គេច​ពី​ស្នេហ៍​លោក​ផ្កាយ ២ ផង​ក៏​មិនដឹង ។​

​ ​
​គួរ​រំឭក​ផងដែរ​ថា មួយរយៈ​មុននឹង​មានរឿង​នេះ តារា​សម្តែង​ស្រី​ស្រស់​សម្បូរ​រឿងអាស្រូវ​ស្នេហា ឌុ​ច សុភា បាន​ប្រី​ជីវិត​រស់នៅ​យ៉ាង​ហ៊ឺហា និង កាលី​ប​ចាប់តាំងពី​នាង​បែកបាក់​ពី​អតីត​ស្វាមី ។ ជាក់ស្តែង​នាង​ជិះ​សុទ្ធតែ​រថយន្ត Range Rover ស៊េរី ២០១២ និង រស់នៅ​ផ្ទះ​វីឡា​ដ៏​ធំ​ស្កឹមស្កៃ នៅ​ម្តុំ​ផ្លូវ​ម៉ុង​ឫទ្ធី ហើយ​ថែមទាំង​ប្រី​ទូរស័ព្ទដៃ​ទំនើប​តម្លៃ​ថ្លៃ​ទៀតផង ៕ អា​ទីល​

  

Related