ធី​ណា​តា បង្ហាញមុខ​កូនតូច​នៅ​អូស្ត្រាលី

Sanofi

​ថ្មីៗ​នេះ មាន​ព័ត៌មាន​ធ្លាយ​ចេញពី​អ្នក​អូស្ត្រាលី​ថា តារាចម្រៀង​កញ្ញា ធី​ណា​តា បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​បុរស​អាណិកជន​ខ្មែរ​អូស្ត្រាលី​ម្នាក់ រហូត​បានកូន​ក្រៅ​ចំណងអាពាហ៍ពិពាហ៍​ម្នាក់​។ ប៉ុន្តែ​ព័ត៌មាន​នេះ ធី​ណា​តា ធ្លាប់បាន​ចេញមុខ​ច្រានចោល​ម្តង​រួចមកហើយ ដោយ​នាង​បាន​និយាយថា នាង​បាន ង្កើ​ត​ចំណង​ស្នេហ៍​ជាមួយ​បុរស​អាណិកជន​ខ្មែរ​អូស្ត្រាលី​ពិតមែន ប៉ុន្តែ​ស្នេហា​របស់​នាង​មិន ដល់​ថ្នាក់​មានកូន​ជាមួយគ្នា​នោះទេ​។ ពោលគឺ​នៅពេល​នាង​បាន​សិក្សា​ចិត្ត​បុរស​ម្នាក់នេះ ឃើញថា គាត់​ជា​បុរស​ពួ​កែ​ប្រច័ណ្ឌ នាង​ក៏​សម្រេចចិត្ត​បែក​គ្នា​ជាច្រើន​ខែ​មកហើយ​ដែរ​។

​នៅពេលដែល​តារាចម្រៀង​កញ្ញា ធី​ណា​តា កំពុង​សម្តែង​នៅ​ប្រទេស អូស្ត្រាលី ស្រាប់តែ​តារា​ស្រី​រូបនេះ បាន​បង្ហោះ​រូបថត​រុញ​រទេះ​កូនក្មេង ធ្វើឱ្យ​មិត្តភក្តិ​របស់​នាង​នៅក្នុង ហ្វេ ស​ប៊ុ​ក បាន​សួរ​នាង​ថា ក្មេង​តូច​នេះ ជា​កូន​របស់​នាង​ថែម​ទៀតផង​។ ព័​ត៌ មាន​នេះ ក្រៅពី​ឆ្លើយ​ជាមួយ​មិត្តភក្តិ​នៅក្នុង​ហ្វេ​ស​ប៊ុ​កថា ជា​កូន​របស់គេ ធី​ណា​តា ក៏បាន ឆ្លើយ​តាម​សារ​ហ្វេ​ស​ប៊ុ​ក​ជាមួយ​អ្នកយកព័ត៌មាន​របស់​យើង​ថា រូប​ដែល​នាង​ផុស​នេះ មាន អ្នកសិល្បៈ ក៏ដូចជា​ហ្វ្រេ​ន​ក្នុង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​យល់ថា ជា​កូន​របស់​នាង ប៉ុន្តែ នាង​សុំ​ប្រាប់​ឱ្យបាន​ច្បាស់​ថា នាង​មិន​មានកូន​ទេ ព្រោះ​នាង​មិនទាន់មាន​ប្តី ហើយ​កូន តូច​នេះ​ជា​កូន​មិត្តភក្តិ​របស់​នាង​ទេ​។​

ប៉ុន្តែ​គេ​ដូចជា​កូន​របស់​នាង​អ៊ីចឹង​ដែរ ព្រោះ​នាង​ស្រ​ឡា ញ់​គេ​ដួច​ជា​កូនបង្កើត​។ ដូច្នេះហើយ សូម​ទស្សនិកជន​កុំ​យល់ច្រឡំ​ថា ក្មេង​ដែល​នាង ផុស​ក្នុង​ហ្វេ​ស​ប៊ុ​ក​នេះ ជា​កូន​របស់​នាង​ទៀត​អី​៕ ប្រមាញ់ តារា​

​ 

Related