នាង Poo សម្ពោធ​មុខ​ជំនួញ​នាំចូល​ទឹកអប់ តែ​សង្សារ​មិន​មក​ចូលរួម​

Sanofi

​បច្ចុប្បន្ននេះ តារា​ថៃ​ម្នាក់ៗ គឺ​មិនមែន​ពឹង​តែ​លើ​អាជីព​សិ​ល្បះ​តែមួយ​មុខ​ប៉ុណ្ណោះ​ទេ ពួកគេ​តែងតែ​ចូលប្រឡូក​ក្នុង​មុខ​ជំនួញ​បន្ថែមទៀត គ្រាន់តែ​ភាគច្រើន គឺ​ពាក់​ព​ន្ធ័​នឹង​គ្រឿងសម្អាង តួរ​យ៉ាង​តារា​ស្រី Poo របស់​ប៉ុ​ស្តិ៏​លេខ​7 មិន​ត្រឹមតែ​អាចឈរជើង ក្នុង​វិ​ស្ស័​យ​សិ​ល្បះ​ប្រកបដោយ​ភាពជោកជ័យ ហើយ ថែមទាំង​ងាក​មក​បង្កើត​មុខ​ជំនួញ នាំចូល​ទឹកអប់​ផ្តាច់មុខ សំរាប់​ចែកចាយ​ទីផ្សារ​ក្នុងស្រុក ថែម​ទៀតផង​។​

​នាង Poo បាន​ប្រាប់ថា ទឹកអប់​ដែល​នាង​នាំចូល សូម​ធានាថា​មាន​ក្លិនក្រអូប​ខុសពី​គេ ព្រោះ​នាង​បានធ្វើការ​ជ្រើសរើស​យ៉ាង​សម្រិតសម្រាំង​អស់​រយះពេល​ជិត​2​ឆ្នាំ ទើបតែ​ពេលនេះ​ការ​ខំប្រឹង​របស់​នាង​ក្លាយជា​ការពិត​។ នាង Poo បាន​បន្ថែមទៀតថា តាំងពី​នាង​ចាប់ផ្តើម​រៀបចំ​គម្រោង​ចង់​បង្កើត​មុខរបរ​នេះ គឺមាន​ការជួយជ្រោមជ្រែង​ពី​សង្សារ​ប​ណ្តូ​រ​ចិត្ត គឺ​លោក ណូ​ត វិ​សេត​ដែលជា​ប្អូនប្រុស​បង្កើត​របស់​ស្វាមី​នាង Chompoo​។

លោក ណូ​ក ជា​អ្នក​ជ្រើសរើស​ក្លិន ដោយ​ក្លិន​នេះ ជា​ក្លិន​ផ្កា​ព្រៃ​ម្យ៉ាង ហើយក៏​បាន​យក​ក្លិន​ទឹកអប់​នេះ ទៅ​ឲ្យ​ក្រុមការងារ​ជួយ​វាយ​តំលៃ ម្នាក់ៗ ក៏​ចូលចិត្ត​ក្លិន​របស់​វា​ដែរ ព្រោះ​វា​មាន​ក្លិនក្រអូប​ប្លែក​ពី​ក្លិន​ផ្កា​ទូទៅ​។​
​សម្រាប់​ពិធី​បើកសម្ពោធ​មុខ​ជំនួញ នាំចូល​ទឹកអប់​របស់​នាង Poo ពិតជា​មាន​ភាព​ទាក់ទាញ​យ៉ាងខ្លាំង​ណាស់ ព្រោះ​នាង​បានសម្រេច​ចិត្ត ធ្វើជា​អ្នកតំណាង​ឲ្យ​ផលិតផល​របស់ខ្លួន​ផ្ទាល់ ព្រមជាមួយ​ឈុត​សម្លៀកបំពាក់​សិច​ស៊ី ដែលជា​ឈុត​ទេពអប្សរ និង ស្លាប​មួយ​គួ ពិតជា​ធ្វើ​ឲ្យ​ពិធី​នេះ ប្រៀបដូចជា​ស្ថាន​សួ​គ៏​ពិតមែន​។​

​ពិធី​សម្ពោធ​ម៉ាក​ទឹកអប់​របស់​នាង Poo បាន​ដំណើរការ​យ៉ាង​រលូន ដោយ​ទន្ទឹមនឹងនេះ ក៏មាន​ការសង្ស័យ ពី​ទំនាក់ទំនង​ស្នេហា​របស់​នាង និង សង្សារ ព្រោះ​ពិធី​ដ៏​សំខាន់​បែបនេះ បែរជា​មិនឃើញ​វត្តមាន​សង្សារ​របស់​នា​ង មក​ចូលរួម​អបអរសាទរ ដោយ​នេះ​អាច​វិភាគ​បាន​ថា អ្នក​ទាំងពីរ​កំពុងតែ​មាន​បញ្ហា មិន​ចុះសម្រុង​នឹង​គ្នា​។​

​នាង Poo បាន​បង្ហើប​ថា ការដែល​មិនឃើញ​វត្តមាន​របស់លោក ណូ​ត គឺ​មិនមែន​លោក មិន​មក​នោះទេ តែ​គឺ​មកពី​ចរាចរ​ណ៏​ស្ទះ​ខ្លាំងពេក តែ​លោក​ក៏បាន​ផ្ញើរ​បាច់ផ្កា​យ៉ាង​ធំ មកដល់​ក្នុង​កម្មវិធី​រួចរាល់​ទៅ ហើយ ពេល​ចប់​កម្មវិធី​គឺ លោក​នឹង​នាំ​នាង​ទៅ​ទទួលទាន​អាហារ សំរាប់​ការ​ជប់លៀង​តែ​២​នាក់ ហើយ​សម្រាប់​ទីកន្លែង គឺ​លោក ណូ​ត ជា​អ្នករៀបចំ និង កក់​ទុក​រួចរាល់​ជាស្រេច​។​

​បើទោះជា​នាង Poo បាន​បកស្រាយ​ថា សង្សារ​មិនបាន​មក​ចូលរួម ក៏​ព្រោះតែ​ស្ទះ​ចរាចរ​ណ៏ តែបើ​គិត​ទៅ​ថ្ងៃ​ពិសេស​របស់​សង្សារ​ទាំង​មូល យក​ឡេះ​ថា​ស្ទះ​ចរាចរ​ណ៏ ទាំង​ដែល​មិត្តភក្តិ​ផ្សេងៗ សុទ្ធតែ​បានមក​ដល់​ក្នុង​កម្មវិធី​។ សម្រាប់​មន្ទិលសង្ស័យ​នេះ អ្នក​សា​រព​ត័​មាន​នឹងមិន​រំលង​ឪ​កាស នឹង​សុំ​ឲ្យ​លោក ណូ​ត ផ្តល់​ការបកស្រាយ​ពី​ទំនាក់ទំនង​ស្នេហា​រវាង​អ្នក​ទាំងពីរ ថា​ពិតជា​នៅតែ រក្សារ​ភាព​រឹង​ម៊ាំ រឺ កំពុងតែ​រង្គោះរង្គើរ​៕ ខេ​រី​
(​ប្រភព​អូ​ហ្សា​)

Related