DJ កណ្តុរ​មានទុក្ខ​ព្រោះ​ឪពុក​ស្លាប់​ ​

Sanofi

​ឌី​ជេ កណ្តុរ ដែល​គេ​ស្គាល់​ថា​ជា​អ្នកកំប្លែង​ម្នាក់​ពេលនេះ​បាន មានទុក្ខ​ធំ​នៅក្នុង​គ្រួសារ ដោយ សារ តែ​លោកឪពុក​ជាទី​ស្រលាញ់​របស់លោក​បួស​ជាស​ង្ឃ​ត្រូវបាន​សុគត ចោល​កាលពី​ល្ងាច​ថ្ងៃទី​១៥ តុលា ក្នុង​ព្រះជន្ម ៨៦​វស្សា ដោយសារ​ជំងឺ​ដុះ​គីស​(​ដុំ​សាច់​)​នៅក្នុង​តម្រងនោម​។​

តាមរយៈ​ការសរសេរ​សារ​បង្ហោះ នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​ឌី​ជេ កណ្តុរ បាន​រៀបរាប់​បង្ហាញ​ពី​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ផ្ទាល់ខ្លួន​ថា​៖ «​លោកឪពុក​អើយ​ពុក​សុគត​ហើយ កូន​និយាយ​មិន​ចេញ​ទេ​បងប្អូន​»​។ ​ឪពុក​របស់​ឌី​ជេ កណ្ដុរ បាន បួស​ជា​ព្រះសង្ឃ​ជាង​៣០​ឆ្នាំ​មកហើយ គាត់​ក៏​ចាប់ផ្តើម​ឈឺ​យូរ​ឆ្នាំ​មកហើយ​ដែរ​និង ទើបតែ​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​មួយរយៈ​ពេល​ចុង​ក្រោយនេះ​ប៉ុណ្ណោះ​។ គាត់​ចូល​បួស​ធ្វើជា​ព្រះសង្ឃ​ចាប់តាំងពី​ម្តាយ​របស់​ឌី​ជេ កណ្ដុរ ស្លាប់ចោល​ម្ល៉េះ គឺ​នៅ វត្ត​ព្រៃ​ឃ្នេ​ស ស្ថិតនៅ​ភូមិ​ព្រៃ​ឃ្នេ​ស ឃុំ ព្រៃ​ឃ្នេ​ស ស្រុក​មេសាង​ខេត្តព្រៃវែង​រហូតមកទល់​ពេល នេះ​តែម្តង​។​

បច្ចុប្បន្ន​សព​របស់​ឪពុក​ឌី​ជេ កណ្ដុរ បាន​យកទៅ​តម្កល់​ទុក្ខ​ធ្វើបុណ្យ​នៅឯ​ទី​អារាម​នៅ វត្ត​ព្រៃ​ឃ្នេ​ស ស្ថិតនៅ​ភូមិ​ព្រៃ​ឃ្នេ​ស ឃុំ ព្រៃ​ឃ្នេ​ស ស្រុក​មេសាង​ខេត្តព្រៃវែង​។​ចំណែក​ពិធី​បូជាសព​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃ​សៅរ៍​ទី​១៧ ខែតុលា ឆ្នាំ​២០១៥៕ ដេវីត​

Related