ប្រាសាទសួព្រ័ត្រ ជា​គុក​សួគ៌​សម័យបុរាណ​

Sanofi

ប្រាសាទ​សួ​ព្រ័​្រត ឬ ប្រាសាទ​នាង​ដប់​ពីរ ស្ថិតនៅ​តាមផ្លូវ​ទៅ​ទ្វារ​ជ័យ នៅ​ទល់មុខ​ព្រះ​លា​នន​ជល់​ដំរី និង ទីតាំង​ព្រះបរមរាជវាំង​ចាស់​សម័យអង្គរ ។ ប្រាសាទ​នេះ​កសាងឡើង​នៅ​ចុងសតវត្សរ៍​ទី ១២ ដោយ​ព្រះបាទ ជយ​វ័រ្មន​ទី ៧ ដែលមាន​តួ​ប៉ម​ចំនួន​ដប់​ពីរ ធ្វើ​ពី​ឥដ្ឋ គឺ​តួ​ប៉ម​ចំនួន ៦ នៅ​ម្ខាង​នៃ​ផ្លូវ​ចូលទៅ​ទ្វារ​ជ័យ ។ ប្រាសាទ​នេះ​ជា​កន្លែង​សិល្បៈ​សៀក​ខ្មែរ​ចង​ព្រ័​ត្រ​សន្ធឹង ហើយ​ព្រះរាជា និង នាម៉ឺន​មន្ត្រី​ទត និង ទស្សនា​ពី​ព្រះ​លានជល់ដំរី ។​

​តាម​កំណត់ហេតុ​របស់ ជីវ​តា ក្វាន់ អំពី​ប្រពៃណី​នៃ​អ្នកស្រុក​ចេនឡា លោក ជីវ​តា ក្វាន់ បាន​សរសេរ​ពី​ប្រាសាទ​សួ​ព្រ័​្រត​នេះ​ថា​ជា​គុក​សួគ៌​ទៅវិញ (​គឺថា​ទុកដូចជា​គុក​មួយ​ដែល​ស័ក្តិសិទ្ធិ​ដូច​ទេព្តា​មក​កាត់ក្តី​ឲ្យ​) គឺពាក់ព័ន្ធ​ទៅនឹង​ការកាត់ក្តី​របស់​ខ្មែរ​នៅ​សម័យ​នោះ ។ ​បើតាម​ឯកសារ​ដើម​របស់ លី ធា​ម​តេង ដែលមាន​ខ្លឹមសារ​ថា បើ​មានគ្រួសារ​ពីរ​ក្តីក្តាំ​គ្នា ហើយ​រក​កាត់សេចក្តី​ថា នរណា​ត្រង់ ឬ វៀច គឺ​គេ​រៀបចំ​ពិធី​នៅ​ពីមុខ​វាំងមាន​ប្រាសាទ​ថ្ម​តូចៗ ១២ខ្នង ហើយ​គេ​បញ្ជា​កូនក្តី​ឲ្យ​ចូលទៅ​អង្គុយ​ក្នុង​ប្រាសាទ​នោះ​ម្នា​ក់មួយៗ។

គេ​ឲ្យ​អង្គុយ​តាំងពី​មួយថ្ងៃ ពីរ បី ឬ បួន​ថ្ងៃ​ឡើងទៅ បើ​នរណា​ដែលជា​អ្នក​ខុស​នឹង​ច្បាប់​នោះ ពិត​ជាមាន​ព័ស្តុតាង​លេចឡើង​ជាមិនខាន បើ​មិន​ចេញ​កមរមាស់​ទេ ក៏​ក្អក​ក្តៅ​ផ្តាសាយ​ដែរ ។ ឯ​អ្នក​ទៀងត្រង់​គ្មាន​កំហុស​ឥតមាន​ផល​រមាស់​អ្វី​កើតឡើង​ឡើយ ។ ការវិនិច្ឆ័យ​ដូច្នេះ​គេ​ហៅថា គុក​សួគ៌ ។​ តាម​ការ​ឲ្យ​ដឹង​របស់​មន្ត្រី​អាជ្ញាធរ​អប្សរា​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយថា ប្រាសាទសួព្រ័ត្រ ឬ ប្រាសាទ​នាង​ដប់​ពីរ ជា​កន្លែង​សំណាក់​របស់​ទូត​បរទេស​ដែល​ចូលមក​ស្រុក​ក​ខ្មែរ​មុននឹង​បាន​ចូល​បង្គំ​គាល់​ព្រះរាជា​ខ្មែរ​សម័យ​នោះ ។

ពួក​នាម៉ឺន​មន្ត្រី ឬ ទូត​បរទេស​ទាំងនោះ​ត្រូវ​ឈប់សម្រាក​តាម​ប្រាសាទ ណាមួយ​ក្នុងចំណោម​ប្រាសាទ​ទាំង​ដប់​ពីរ​នេះ​ជាច្រើន​យប់​ទៅតាម​ព្រះ​រាជានុញ្ញាត​ឲ្យ​ចូល​បង្គំ​គាល់​តាម​ការកំណត់​រប​ស់​ព្រះរាជា ។​​បច្ចុប្បន្ន​ប្រាសាទ​សួ​ព្រ័​្រត ឬ ប្រាសាទ​នាង​ដប់​ពីរ ទោះបី​ជាមាន​វ័យ​ចំណាស់ និង ទ្រុឌទ្រោម​ផ្នែក​ខ្លះ​ទៅហើយ​ក្តី ក៏​ប្រាសាទ​នេះ​នៅតែ​ឈរ​យ៉ាង​សង្ហា បង្អួត​ភ្នែក​ភ្ញៀវទេសចរ​ដែល​ឆ្លងកាត់​ទីនោះ​មិនអាច​ប៉ប្រិចភ្នែក​ឡើយ ។​

ទោះបីជា​មិនបាន​ចូល​ទស្សនា​នៅតាម​ប្រាសាទ​យូរ​ក្តី ក៏​ពួកគាត់​ត្រូវតែ​ចំណាយ​ពេលវេលា​ខ្លះៗ​សម្រាប់​គយគន់​ពី​ចម្ងាយ និង អ្នកខ្លះ​ទៀត​បាន​ឈប់​ថតរូប​ទុកជា​អនុស្សាវរីយ៍​ផងដែរ ៕ នឿន​











Related