សង់ខ្យាល្ពៅ​

Sanofi

*​គ្រឿងផ្សំ​

-​ល្ពៅ​តូច ១ ផ្លែ​
-​ស៊ុតមាន់ ៤ គ្រាប់​
-​ទឹក​សណ្តែកសៀង​កំប៉ុង ១ កូនចាន​​ ​
-​ស្ករត្នោត កន្លះ​កូនចាន​
-​អំបិល ១ ភាគ ៤ ស្លាបព្រា​កាហ្វេ​​
-​ស្លឹក​តើយ ៤-៥ សន្លឹក​
-​ល្ពៅ​កោស កន្លះ​កូនចាន ។​

*​វិធី​ធ្វើ​

១ – ចោះ​រន្ធ​ល្ពៅ​ជា​រាង ៤ ជ្រុង ឬ មូល រួច​ខ្វេះ​យក​គ្រាប់​ចេញ​ឱ្យអស់ លាង​សម្អាត​ល្ពៅ​ឱ្យ​ស្អាត រួច​សំដិល​ល្ពៅ​ឱ្យ​ស្ងួត ។​

២ – ដាក់​ស៊ុតមាន់ ទឹក​សណ្តែកសៀង ស្ករត្នោត អំបិល ស្លឹក​តើយ និង ​ល្ពៅ​កោស​កូរ​ទាល់តែ​គ្រឿងផ្សំ​រលាយ​ចូលគ្នា​សព្វ​ល្អ ។ យក​គ្រឿង​លាយ​ផ្សំ ទាំងអស់នេះ​ចាក់​ចូលក្នុង​ផ្លែ​ល្ពៅ​រហូត​ទាល់តែ​ពេញ​មួយ​ផ្លែ ដាក់​ចំហុយ​ទាល់ តែ​សង់ខ្យារ និង ល្ពៅ​ឆ្អិន ។​

​ចំណាំ

១ – វិធី​សង្កេតមើល​ឱ្យដឹងថា​ឆ្អិន ឬ មិន​ឆ្អិន ត្រូវយក​សម​ចាក់​ចូលក្នុង​សង់ខ្យារ​ល្ពៅ ប្រសិនបើ​ឆ្អិន​វា​មិនមាន​កម្អែល​ជាប់​សម​ទេ ប៉ុន្តែ​បើសិន​មិនទាន់ ឆ្អិន​វិញ​នឹងមាន​កម្អែល​ជាប់​សម ។​

២ – បើ​មិន​ចង់​ដាក់​ល្ពៅ​កោស យើង​អាចដាក់​សាច់​ត្នោត​ខ្ចី​ក្នុង​សង់ខ្យារ​ល្ពៅ​បន្ថែមទៀត​ក៏បាន​ដែរ ៕





Related