តារា​សម្តែង​ថៃ មក​សម្ពោធ​ហាង នៅ​កម្ពុជា ផ្អើល​ដល់​អ្នកគាំទ្រ

ភ្នំពេញ​: តារា​សម្តែង​ភាពយន្ត​ថៃ កញ្ញា ផេ​ន​ខេ​ក (Pancake) បានមក​កាន់​កម្ពុជា ដើម្បី​ចូលរួម​សម្ពោធ ហាង​លក់​ស្បែកជើង និង​កាបូប Jelly Bunny គឺជា​ម៉ាក​សញ្ញា ផលិតផល​ដ៏​ទាន់សម័យ ដែល​បង្ហាញ​ពី​ភាព​រីករាយ កាលពី​រសៀល​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៥ នៅឯ​ផ្សារ​ទំនើប អ៊ី​អន ធ្វើអោយមាន​ការភ្ញាក់ផ្អើល ដល់​អ្នកគាំទ្រ​ជាច្រើន ចោមរោម​ថតរូប​ជាមួយ​។​

​សូមបញ្ជាក់ថា Jelly Bunny ត្រូវបាន​បង្កើតឡើង តាំងពី​ឆ្នាំ​២០១១ ផ្តល់នូវ​ផលិតផល​ជាច្រើន​ម៉ូដ ខុសៗ​គ្នា រួមមាន ស្បែកជើង កាបូប នាឡិកា វ៉ែនតា និង​ផលិតផល​ជាច្រើន​ទៀត ដោយ​ធ្វើអោយ​ម៉ាក​សញ្ញា​ដ៏​ទាន់សម័យ ពេញនិយម ដែល​បង្ហាញ​ពី​ភាព​រីករាយ​។ ជាមួយ គោលបំណង​ដ៏​ចម្បង គឺ​ដើម្បី​បង្ហាញ នូវ​ស្ទីល​ប្លែកៗ គុណភាព​ខ្ពស់ ការច្នៃប្រឌិត និង​ការចំណាយ​តិច ប្រកបដោយ ផាសុកភាព ងាយស្រួល និង​ជាប់​ធន់​បានយូរ​។​

JB ជា​ម៉ាក​សញ្ញា ដែលមាន​ការពិសោធន៍ ជា​បន្តបន្ទាប់ ជាមួយ​រូបរាង និង​ពណ៌​ឆើត​ខុសៗ​គ្នា ពោរពេញ​ដោយ​ភាព​ទាក់ទាញ និង​ភាពស្រស់ស្អាត​។ ផលិតផល​នេះ បាន​រចនា​ម៉ូដ​ឡើង ជាពិសេស​ដែល​បង្ហាញ​នូវ​ស្ទីល​បែប​យុវវ័យ​។ ទន្ទឹមនឹងនេះ Jelly Bunny ជា​ផលិតផល​ដ៏​ល្អ​ឯក ដែល​សម្រេចបាន តាមរយៈ​ការច្នៃប្រឌិត​ខ្ពស់ គ្មាន​សារធាតុ ពុល​ ងាយស្រួល​សម្អាត ដូចជា ប្រភេទ​ជ័រ PVC និង ស៊ី​លី​កូន​។​

​ខណៈដែល​ផលិតផល ដ៏​គួរ​ឲ្យ​ស្រឡាញ់ មាន​ពណ៌​ច្រើន​ច្រាល​ភ្នែក  និង​មាន​លក្ខណៈ ទន់​ដូច​ចា​ហ៊ួ​យ បាន​បង្កើត​នូវ ការទាក់ទាញ​យ៉ាងខ្លាំង​។ ជាមួយ​ក្លិនក្រអូប​វ៉ា​នី​ឡា មិនអាច​បំភ្លេចបាន គឺជា​ផ្នែក​មួយ​នៃ​ស្បែកជើង ដែល​ត្រូវបាន​បង្កើតឡើង ដើម្បី​អ្នក​ពាក់ ទទួលបាន​នូវ បទពិសោធន៍​ពី​ក្លិន​ដ៏​ក្រអូប​នេះ​។​

Jelly Bunny Collection សម្រាប់​រដូវ​ស្លឹកឈើ​ជ្រុះ /​រដូវរងា ឆ្នាំ​២០១៥ នេះ បាន​បង្កើត​នូវ​ទស្សនៈ​ពី Wonderwoods ជា​ព្រៃឈើ​ដ៏​ស្រស់ស្អាត ពេញ​ដោយ​ភាព​ទាក់ទាញ និង​អាថ៌កំបាំង​។ ពេល​ទៅកាន់​ពិភព​ព្រៃឈើ​នេះ អ្នកនឹង​ស្វែងយល់​ពី​ការច្នៃប្រឌិត ជាមួយ​ផ្លែ​ប៊ឺ​រី កូន​ទន្សាយ និង​ផ្កា នៅលើ​ស្បែកជើង​ដ៏​ទន់​ភ្លឺ និង​ពន្លឺ​ភ្លឺ ចែងចាំង​ចេញពី​ទេពធីតា​។ អ្នក​នឹងមិន​ស្ទាក់ស្ទើរ ក្នុងការ​ច្នៃប្រឌិត ដែល​ប្រកបដោយ ភាពស្រស់ស្អាត មាន​លក្ខណៈ​ភ្លឺ​ចាំង ដូច​លោហៈ និង​ភ្លឺ ដូច​កាំ​ម្ញី​។ ព្រោះ​នៅ​ទីនោះ ពោរពេញ​ដោយ​ពន្លឺ​ភ្លឺ​ចែងចាំង លាយឡំ​ជាមួយ​ពណ៌​ភ្លឺ​ចាំង ដូចគ្រី​ស្តា​ល់ ដែលជា​ការបង្ហាញ​ឲ្យ​ឃើញ នូវ​ការច្នៃប្រឌិត​ថ្មីៗ យ៉ាង​ស្រស់ស្អាត​។ ទស្សនៈ​នេះ​ត្រូវ បាន​បង្កើត ដោយ Jelly Bunny ដែលមាន​ការច្នៃប្រឌិត តាម​លក្ខណៈ​ធម្មជាតិ​៕V​/S