ដៃ​គូ​ហ្គេម​តាម​អន​ឡាញ​ថ្មី​​សម្រាប់​ព្រឹត្តិការណ៍​ជើង​ឯក​​វាយ​សី YONEX All England Open Badminton Championships

ដៃ​គូ​ហ្គេម​តាម​អន​ឡាញ​ថ្មី​​សម្រាប់​ព្រឹត្តិការណ៍​ជើង​ឯក​​វាយ​សី YONEX All England Open Badminton Championships 

សហ​ព័ន្ធ​កីឡា​វាយ​​សី​​អង់​គ្លេស ពិត​ជា​រីក​រាយ​ណាស់​ក្នុ​ងការ​ប្រកាស​ពី​​ភាព​ជា​ដៃ​គូ​ជា​មួយ​នឹង​​ 188BET ដើម្បី​ក្លាយ​ជា​ដៃ​គូ​សហការណ៍ហ្គេម​​តាម​​អន​ឡាញ​ជា​ផ្លូវ​ការ​សម្រាប់​ព្រឹត្តិការណ៍ YONEX All England Open Badminton Championships (YONEX All England)។

YONEX All England គឺ​ជា​យុទ្ធ​នា​ការ​ជើង​ឯក​វាយ​សី​​មាន​រយៈកាលយូ និងមាន​កិត្យា​នុ​ភាព​បំផុត​ក្នុង​ពិភព​លោក ដែល​ជា​​​ប្រភេ​ទ​ព្រឹត្តិការណ៍ Superseries Premier ក្នុងកម្ម​វិធី​របស់​សហ​ព័ន្ធកីឡា​វាយ​សី​ពិ​ភព​​លោក (BWF) និង​ជា​ព្រឹត្តិការណ៍មួយ​ក្នុង​ចំណោម​ព្រឹត្តិការណ៍​សំខាន់​ៗ​ទាំង​៥​ក្នុង​កីឡា​នេះ​។

យុទ្ធ​នា​ការ​ជើង​ឯក​មួយនេះ​នឹង​ត្រូវ​រៀប​ចំ​ឡើង​នៅលើ​ទីលាន Barclaycard Arena ក្នុងទីក្រុង Birmingham នៅ​រាល់​ខែ​មី​នា ហើយ​​ភាព​​ជា​ដៃ​គូ​រយៈ​ពេល​៣​ឆ្នាំថ្មីមួយ​នេះ នឹង​ធ្វើ​ឲ្យ 188BET ក្លាយ​ជា​ដៃ​គូ​​ហ្គេម​ជា​ផ្លូវ​ការ​របស់​ព្រឹត្តិការណ៍នេះ​​ដោយ​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ​២០១៦​។

នេះ​ជា​ជំ​ហាន​ទី​១​របស់ 188BET ក្នុង​កីឡា​វាយ​​សី ប៉ុន្តែ ពួក​គេ​មិន​មែន​​ជា​អ្នកថ្មីក្នុង​កីឡា​ឡើយ ពោល​គឺ​កាល​ពី​មុន​អង្គ​ភាព​នេះ​បាន​​ឧប​ត្ថម្ភ​​ដល់​ក្លិប​បាល់​ទាត់ Bolton Wanderers ក៏​ដូច​ជា​​ក្រុម​កីឡា​បាល់​ឱប Newcastle Falcons​ ផង​ដែរ​។

លោក Adrian Christy ប្រធាន​ប្រតិ​បត្តិ​របស់​កីឡា​វាយ​សី​​អង់​គ្លេស បាន​និយាយ​ថា៖ «YONEX All England Open Badminton Championships គឺ​ជា​ព្រឹត្តិការណ៍មួយ​ក្នុង​ចំណោម​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​ក្នុង​កម្ម​វិធី​កីឡា​នេះ ហើយ​យើង​ពិត​ជា​រីក​រាយ​ណាស់​ក្នុង​ការ​មាន​​ភាព​ជា​ដៃ​គូ​សហការណ៍​​ជា​មួយនឹង 188BET ដែល​នឹង​ជួយ​ឲ្យ​យើង​អាច​អភិ​វឌ្ឍ​បន្ថែម​ទៀត​​ទៅលើ​ព្រឹត្តិការណ៍​ជើង​ឯក​នេះ​»​។

ប្រធាន​ប្រតិ​បត្តិ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «យើងកំពុង​តែ​បន្ត​​ស្វែង​រក​ដៃ​គូ​ដែល​អាច​​​នាំ​ឲ្យ​​មាន​ការ​លើក​ទឹក​ចិត្ត និង​បទ​ពិសោធ​ដល់​អ្នក​គាំ​ទ្រ​កាន់​តែ​ខ្លាំង​ក្នុង​រាល់​ព្រឹត្តិការណ៍ និង​សកម្ម​ភាព​របស់​យើង ហើយ​ខ្ញុំ​ពិត​ជា​​រំភើប​ណាស់​​ចំពោះ​គម្រោង​មួយ​ចំនួន​ដែល 188BET មាន​សម្រាប់​ព្រឹត្តិការណ៍​​ដ៏​សំខាន់​បំផុត​របស់​យើង​»​​។

លោក Nigel Singer ប្រធាន​ផ្នែក​គ្រប់​គ្រង​របស់​ 188BET បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំពិត​ជា​រីក​រាយណាស់​ក្នុង​ការ​ប្រកាស​​ភាព​ជា​ដៃ​គូ​របស់ 188BET ជា​មួយ​នឹង YONEX All England Open Badminton Championships​។ YONEX All England គឺ​ជា​ព្រឹត្តិការណ៍​​មួយ​ក្នុង​ចំណោម​ព្រឹត្តិការណ៍​ជើង​ឯក​កីឡា​វាយ​សី​ដែល​ត្រូវ​បានគេ​ទទួល​ស្គាល់​ច្រើន​បំផុត​ក្នុង​ពិភព​​លោក ហើយ​​ភាព​​ជា​ដៃ​គូ​របស់​យើង​នឹង​​ជួយ​ឲ្យ 188BET ធ្វើ​ការ​ផ្សព្វ​​ផ្សាយ​កាន់​តែ​ល្អ​ប្រសើរ​ដល់​មូល​ដ្ឋាន​របស់​អ្នក​ស្នេហា​វិស័យ​កីឡា​វាយ​សី​»​។

ដើម្បី​ស្វែង​រក​ព័ត៌​មាន​បន្ថែម​ទៀត​អំពី YONEX All England សូម​ចូឡ​ទៅកាន់​គេហ​ទំ​ព័រ allenglandbadminton.com

អំពី 188BET

188BET គឺ​ជា​វេបសាយល្បែងកំសាន្តតាម​អន​ឡាញ​​ឈាន​មុខមួយនៅអាស៊ី ​ដែល​ត្រូវ​បាន​ផ្តល់​អាជ្ញា​ប័ណ្ណា និង​​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ស្រប​ច្បាប់​ដោយ​ក្រុម​ប្រឹក្សា​ល្បែង​របស់​ចក្រ​ភព​អង់​គ្លេស និងក្រុម​​ប្រឹក្សា​​ត្រួត​ពិនិត្យ​ការ​លេង​ល្បែង (Isle of Man Gambling Supervision Commission)​។ អង្គ​ភាព​​អាជី​វកម្ម​នេះ​ផ្តល់​នូវ​​ការ​​ភ្នាល់​លើ​កីឡា​បាល់​ទាត់ កីឡា​បាល់​បោះ គ្រី​ឃីត និង​កីឡា​ជា​ច្រើន​​ទៀត​ ក្នុង​ភា​សារ​​ចម្រុះ​គ្នា​ជា​ច្រើន​។

អំពី​សហ​ព័ន្ធ​កីឡា​វាយ​សី​អង់​គ្លេស៖
ក្នុង​នាម​ជា​អង្គភាព​គ្រប់​គ្រងកីឡា​វាយសី​ជាតិ យើង​គឺ​ជា​អង្គ​ភាព​​ដែល​គ្រប់​គ្រង​រាល់​កីឡា​វាយ​សី​ក្នុង​ប្រទេស​អង់​គ្លេស​​សម្រាប់​​គ្រប់​គ្នា​​ដែល​ចង់​ចូល​រួម ដោយ​មិន​រើស​អើង​អាយុ សមត្ថ​ភាព ឬ​ភេទ​ឡើយ​។

យើង​ស្រឡាញ់​ការ​លេង ការ​ទស្ស​នា និង​​ការ​គាំ​ទ្រ​កីឡា​​វាយ​សី​។ យើង​ចង់​ឲ្យ​គ្រប់​គ្នា​នៅ​​ប្រទេស​អង់គ្លេស​​ធ្វើ​​​ដូច​យើង និង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​សមា​គមកីឡា​វាយ​សី​ មិន​ថា​ជា​កីឡាករ​ម្នាក់ គ្រូ​បង្វឹក អ្នក​ស្ម័គ្រ​ចិត្ត ឬ​អ្នក​គាំ​ទ្រ​ឡើយ​។

ខណៈ​ដែល​ភាព​ជោគ​ជ័យ​ក្នុង​អូឡាំ​ពិក​គឺ​ជា​​​បេះ​ដូងនៃ​មហិច្ឆ​តា​របស់​យើង យើងកំពុង​តែ​​បណ្តាក់​ទុក​ចំណេះ​ដឹង និង​ឯក​ទេស​របស់​យើង​​ក្នុង​ការ​ក​សាង​គុណ​ភាព​ទៅ​ថ្ងៃ​អនា​គត​សម្រាប់​កីឡា​របស់​យើង​តាម​រយៈ​ការ​​ពង្រឹង និង​​ចូល​រួម​ក្នុង​​ការ​ប្រកួត​ក្នុង​ស្រុក ក៏​ដូច​ជា​អភិ​វឌ្ឍ​អ្នក​មាន​ទេពកោ​សល្យ​ឲ្យ​សម្រេច​បាន​នូវ​ជោគ​ជ័យ​​នៅ​លើ​ឆាក​អន្តរ​ជាតិ ដើម្បី​បណ្តុះ​កីឡាករ និង​អ្នកគាំ​ទ្រ​ជំនាន់​ក្រោយ​។

ខណៈ​ដែល​មាន​មនុស្ស​ជា​ច្រើន​នាក់​កំពុងលេង​​ជា​រៀង​រាល់​ឆ្នាំ កីឡា​វាយ​សី​គឺ​ជា​កីឡា​ដ៏មាន​ប្រជា​ប្រិយ​ភាព​​បំផុត​​របស់​ប្រទេស​នេះ​។ យើង​ចង់​​លើក​ទឹក​ចិត្ត​ឲ្យ​គ្រប់​គ្នា​​លេង​ឲ្យ​​បាន​ច្រើន​បន្ថែម​ទៀត គាំ​ទ្រ និង​ស្រឡាញ់​កីឡា​វាយ​​​សី​ឲ្យកាន់​តែ​ខ្លាំង​ពី​ជំនាន់​នេះ​រហូត​ដល់​ជំនាន់ក្រោយ​។

សហ​ព័ន្ធ​កីឡា​វាយ​សី​អង់​គ្លេស គឺ​ជា​​អង្គ​ភាព​គ្រប់​គ្រង​ពាន​រង្វាន់ BT Sport Industry Awards ប្រចាំ​ឆ្នាំ​២០១៥​។

YONEX All England Open Badminton Championships គឺ​​ជា​យុទ្ធ​នា​ការ​កីឡា​វាយ​សី​​មាន​វ័យ​ចំណាស់ និង​មាន​កិត្យា​​នុភាព​បំផុតក្នុងពិ​ភាព​លោក​។

ការ​មាន​ពោរ​ពេញ​ដោយ​ប្រពៃ​ណី និង​​ការមាន​ភាពល្បី​ល្បាញ​ទៅលើ​កីឡា​វាយ​សី​ក្នុង​ល្បឿន​ដ៏​លឿន​របស់​វា ទាក់​ទាញ​អ្នក​ទស្ស​នា​ទូរ​ទាំង​ពិភព​លោក​។ វា​​​ជា​ព្រឹត្តិការណ៍​​មួយ​ក្នុង​កម្ម​វិធី​កីឡា​វាយ​សី​ពិភព​លោក​​ដែល​រាល់​កីឡាករ​កំពូល​ៗ​ក្នុង​​ពិភព​លោក​ចង់​ទទួល​ជ័យ​ជម្នះ​។

ជា​មួយ​នឹង​ការ​ស្ថិត​ក្នុង​កម្ម​វិធី​ព្រឹត្តិការណ៍មួយ​​ក្នុង Superseries Premier របស់​​សហ​ព័ន្ធកីឡា​វាយ​សី​ពិភព​លោក YONEX All England គឺ​ជា​យុទ្ធ​នាការ​មួយ​ក្នុង​ចំណោម​យុទ្ធ​នា​ការ​កំពូល​ទាំង​៥​របស់​ពិភព​លោក​។

សម្រាប់​ព័ត៌​មាន​បន្ថែម​​អំពី YONEX All England សូម​​ចូល​ទៅកាន់​គេហ​ទំព័រ allenglandbadminton.com ឬ​សូម​ទាក់​ទង​តាម​រយៈ​អ៊ី​មែល media@badmintonengland.co.uk

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!