លីក​កំពូល​កម្ពុជា​ថ្ងៃ​នេះ មាន​៤​គូ​ប៉ះ​គ្នា​នៅ​កីឡដ្ឋាន៣

លីក​កំពូល​កម្ពុជា​ថ្ងៃ​នេះ មាន​៤​គូ​ប៉ះ​គ្នា​នៅ​កីឡដ្ឋាន៣

លីក​បាល់​ទាត់​កំពូល​កម្ពុជា នឹង​ចាប់​ផ្ដើម​ឡើង​វិញ​នៅ​រសៀល​ថ្ងៃ​នេះ បន្ទាប់​ពី​សម្រាក​តាំង​ពី​ថ្ងៃ​ទី​៤ ខែ​តុលា ដើម្បី​ឲ្យ​កីឡាករ​ជម្រើស​ជាតិ​ទាំង​អស់​បំពេញ​យុទ្ធនាការ​ជម្រុះ​បាល់​ទាត់​ពិភពលោក​នៅ​ប្រទេស​សិង្ហបុរី។ ៤​ក្រុម នឹង​ប៉ះ​គ្នា​លើ​លាន​កីឡដ្ឋាន៣។

 

កម្មវិធី​ប្រកួត​សប្ដាហ៍​ទី​២១

កាល​បរិច្ឆេទ

ក្រុម

ប្រកួត

ក្រុម

ម៉ោង

ទីលាន

១៧​/១០/១៥​

ភ្នំពេញ​ក្រោន

Vs

ប៉ូលិស

:០០

កីឡដ្ឋាន RSN

គិរីវង់

Vs

ណាហ្គាវើល

:៣០

ពហុកីឡដ្ឋានជាតិ

បៀលប្រាយ

Vs

ស្វាយរៀង

:០០

ពហុកីឡដ្ឋានជាតិ

ការពារ​ជាតិ

Vs

អាស៊ី​អឺរ៉ុប

:៣០

ស្តាត​ចាស់

 

គូ​ដ៏​ជក់​ចិត្ត​សម្រាប់​ថ្ងៃ​នេះ គឺ​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​ភ្នំពេញក្រោន​បើក​ទ្វារ​កីឡដ្ឋាន​ស្មៅ​ធម្មជាតិ RSN ទទួល​ក្រុម​លេខ​៣ ក្នុង​តារាង ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ(ប៉ូលិស) នៅ​វេលា​ម៉ោង ៦:០០ល្ងាច។ ក្រុម​ភ្នំពេញ​ក្រោន​កំពុង​​ស្រេកឃ្លាន​ជ័យ​ជម្នះ​បំផុត​ពី​ការ​ប្រកួត​នេះ ព្រោះ​នៅ​ដេញ​ពី​ក្រោយ​ក្រុម​កំពូល​តារាង​បឹង​កេត​អង្គរ ៣​ពិន្ទុ។

 

ប្រសិន​បើ​ភ្នំពេញ​ក្រោន​ឈ្នះ​ការ​ប្រកួត​នេះ អាច​នៅ​មាន​សង្ឃឹម​អ៊ុត​ថ្ងៃ​ប្រកួត​ចុង​ក្រោយ​ជាមួយ​បឹង​កេត​អង្គរ។ ក្នុង​ករណី​ប្រកួត​ត្រឹម​ស្មើ ឬ​ចាញ់ ឯ​ក្រុម​បឹង​កេត​អង្គរ​ឈ្នះ​វេស្ទើន​នៅ​ថ្ងៃ​ស្អែក នោះ​ក្រុម​​ភ្នំពេញ​ក្រោន​អស់​ឱកាស​ឡើង​លើ​កំពូល​តារាង​តំណាង​កម្ពុជា​ចូល​រួម​ប្រកួត​ពាន​រង្វាន់ Toyota Mekong Cup ហើយ បើ​ទោះ​បី​ប្រកួត​ឈ្នះ​ក្រុម​បឹង​កេត​នៅ​ថ្ងៃ​ចុង​ក្រោយ​ក្ដី។

 

ក្រុម​គិរីវង់សុខសែនជ័យ​ដែល​កំពុង​ឈរ​នៅ​បាត​តារាង​មិន​ទាន់​អស់​ឱកាស​នៅ​ឡើយ​ទេ ពោល​គឺ​បើ​ឈ្នះ​​ក្រុម​​ណាហ្គាវើល​នៅ​ថ្ងៃ​នេះ អាច​មាន​សង្ឈឹម​ចាំ​អ៊ុត​លទ្ធផល​ក្រុម​ផ្សេង ដើម្បី​កំណត់​ជោគ​វាសនា​ថា អាច​បន្ត​ឈរ​នៅ​លីក​កំពូល​កម្ពុជា​ដោយ​សុវត្ថិភាព​ឬ​អត់។

 

ទោះ​បែប​នេះ​ក្ដី ក្រុម​ណាហ្គាវើល​ដែល​កំពុង​ឈរ​លេខ៤ ក្នុង​តារាង ក៏​កំពុង​ត្រូវ​ការ​ពិន្ទុ​ចាំបាច់​ដូច​គ្នា ដើម្បី​បាន​កៅអី Top4 មួយ Play Off លើក​ពាន​លីក​កំពូល​កម្ពុជា។ ណាហ្គាវើល​កំពុង​ឈរ​លេខ៤ ​​មាន ៣៥​ពិន្ទុ​ក្នុង​ដៃ ស្មើ​ក្រុម​ប៉ូលិស ឯ​ក្រុម​បី​ទៀត ក៏​មាន​ពិន្ទុ​ប្រដេញ​ពី​ក្រោយ។

 

ក្រុម​បៀលប្រាយ​កំពុង​ស្ថិត​នៅ​តំបន់​ស មាន​ន័យ​ថា​មិន​អាច​ដណ្ដើម​តំណែង Top4 បាន ហើយ​ក៏​មិន​អាច​ធ្លាក់​ដល់​តំបន់​ត្រូវ​កាត់​ចោល។ ចំណែក​ក្រុម​ស្វាយរៀង នៅ​តែ​មាន​ឱកាស​អាច​ប្រជែង​កៅ​អី Top4 បាន ព្រោះ​មាន ៣២​ពិន្ទុ ខណៈ​ក្រុម​លេខ៣,៤ មាន​៣៥​ពិន្ទុ ឯ​ការ​ប្រកួត​នៅ​សល់​២​ប្រកួត​ទៀត។

 

មួយ​គូ​ទៀត ក្រុម​ក្រសួង​ការពារ​ជាតិ បើក​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ(ស្តាត​ចាស់) ទទួល​ក្រុម​អាស៊ី​អឺរ៉ុប​នៅ​វេលា​ម៉ោង ៣:៣០​រសៀល។ ក្រុម​ការពារ​ជាតិ​ត្រូវ​ការ​ពិន្ទុ​ប្រជែង​យក Top4 ឯ​ក្រុម​អាស៊ី​អឺរ៉ុប ត្រូវការ​ពិន្ទុ​គេច​ចេញ​ពី​តំបន់​កាត់​ចោល។ កាល​ជើង​ទី​១ ក្រុម​ក្រសួង​ការពារ​ជាតិ​បាន​បំបាក់​ក្រុម​អាស៊ីអឺរ៉ុប ៤-២ ម្ដង​រួច​មក​ហើយ ចាំ​អ៊ុត​មើល​ជើង​ទី​២ នេះ លទ្ធផល​យ៉ាង​ណា​ដែរ។

 

លីក​កំពូល​កម្ពុជា​ថ្ងៃ​នេះ មាន​៤​គូ​ប៉ះ​គ្នា​នៅ​កីឡដ្ឋាន៣ តារាង​ពិន្ទុ​សប្ដាហ៍​ទី២០

 

អត្ថបទ៖ គង់ វិសាល