ចាយ​លុយ​ភ្ជុំ​អស់ បែកគំនិត​ឆក់​កាបូប ត្រូវ​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ

រាជធានី​ភ្នំពេញ ៖ បុរស​អ្នកលក់​លៀស​ហាល​ម្នាក់​ត្រូវ​កម្លាំង​សម្ថ​កិច្ច​ចាប់​វាយ​ខ្នោះ​ពី​ បទ​ឆក់​កាបូបដៃ​មិន​បាន​សម្រេច​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៦ តុលា ២០១៥ នៅ​ចំណុច​ខាង​មុខ​ផ្ទះ​លេខ​៧២ ផ្លូវ​លេខ​៤៧៤ កែង​ផ្លូវ​លេខ​៩៩ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ ចាន់ សា​វី អាយុ​២៦​ឆ្នាំ មុខរបរ​ដើរ​លក់​លៀស​ហាល ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ក្នុង​សង្កាត់​ផ្សា​ដើម​ថ្កូវ ខណ្ឌ​ចំការ​រម​ន និង​មាន​ស្រុ​កំណើត​នៅ​ភូមិ​បឹង​គ្រុំ ឃុំ​បឹង​គ្រុំ ស្រុក​ល្វាឯម ខេត្តកណ្តាល ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ពេល​ដែល​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1B-2343 ម្នាក់ឯង​ឆក់​កាបូប​ដៃ​ពី​នារី​ពីរ​នាក់​ជិះ​ម៉ូតូឌុប​គ្នា ។ មុន​ពេល​កើតហេតុ​នារី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក ស្គូ​ពី ព៌​ណ​ស មួយ​គ្រឿងក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះដល់​កន្លែង​កើតហេតុ​ក៏​លេចមុខ​ជនសង្ស័យ​ជិះ​ម្នាក់ឯង​មក​ពី​ក្រោយ ហើយ​ក៏​លូកដៃ​ម្ខាង​ឆក់​កាបូប​ពី​នារី​វ័យក្មេង​ម្នាក់​ដែល​អង្គុយ​ខាងក្រោយ ពេល​នោះ​នារី​រង​គ្រោះ​ក៏​បាន​ប្រទាញប្រទង់​ជាមួយ​ជនសង្ស័យ​បណ្តាល​ឱ្យ​ដួល​ ម៉ូតូ​ទាំង​២​គ្រឿង ភ្លាម​ៗ​នោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ក៏​ចុះ​មក​ដល់​ធ្វើការ​ឃាត់ខ្លួន​ ជនសង្ស័យ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​ត្ររ​ បែក និង​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត ចំណែក​កាបូបដៃ​ដែល​ត្រូវ​ចោរឆក់​មាន​ទូរស័ព្ទ​ដៃ​ម៉ាក Iphone 6 plus មួយ​គ្រឿង លុយ​១០០​ដុល្លារ និង​២១​ម៉ឺន​រៀល ត្រូវ​បាន​ប្រគល់​ជូន​ទៅ​នារី​រង​គ្រោះ​វិញ​ផង​ដែរ ៕

ចាយ​លុយ​ភ្ជុំ​អស់ បែកគំនិត​ឆក់​កាបូប ត្រូវ​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ
ចាយ​លុយ​ភ្ជុំ​អស់ បែកគំនិត​ឆក់​កាបូប ត្រូវ​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ
ចាយ​លុយ​ភ្ជុំ​អស់ បែកគំនិត​ឆក់​កាបូប ត្រូវ​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ
ចាយ​លុយ​ភ្ជុំ​អស់ បែកគំនិត​ឆក់​កាបូប ត្រូវ​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត