ផលវិបាកនៃការប្រើសំឡីត្បាល់ត្រចៀក

សំឡី​ត្បាល់ត្រចៀកត្រូវបានប្រើសម្រាប់ធ្វើអនាម័យត្រចៀកដើម្បី​​កម្ចាត់​​អាចម៌​ត្រចៀក​ចេញ​ពី​ក្នុង​ត្រចៀក។តែ​ទោះបី​ជា​យ៉ាងណាទាមទារ​​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាមុនដើម្បី​ការពារ​កុំឲ្យ​ឈឺ​ត្រចៀក។

 

ផលវិបាកនៃការប្រើសំឡីត្បាល់ត្រចៀក

 

ការស្រាវជ្រាវមួយចំនួនបានបង្ហាញពីផលវិបាកខ្លះៗ​​នៃការ​ប្រើ​សំឡី​ត្បាល់​​ត្រចៀក។​ វាត្រូវ​បាន​គេរក​ឃើញថា​មនុស្ស​ភាគច្រើន​ប្រើ​សំឡី​ត្បាល់​ត្រចៀក​បានធ្វើ​ឲ្យ​រហែក​ភ្នាស​ក្រដាស​ត្រចៀក។ហើយ​ប្រសិន​បើ​អ្នក​រុក​សំឡី​ចូល​ជ្រៅ​ទៅ​ក្នុង​​ត្រចៀកវាអាច​បណ្តាល​ឲ្យ​ខូច​ត្រចៀក​ផងដែរ។ឧទាហរណ៏៖លទ្ធផល​អាច​ជា​​របួស​តូចតាច​រហូត​ដល់​​របួស​ធ្ងន់ធ្ងរដោយ​សារ​បញ្ហា​រហែក​ក្រដាស​ត្រចៀក។​ ភាព​គ្រោះ​ថ្នាក់​នេះ​អាច​បណ្តាល​ឲ្យ​វិលមុខ​ ឬធ្វើ​ឲ្យ​​ផ្ទៃ​មុខ​ពិបាក​នឹង​ធ្វើ​​សកម្មភាព។​

 

ឥលូវនេះ អ្នកបានដឹងពីផលវិបាកមួយចំនួន​នៃ​ការ​ប្រើ​សំឡី​ត្បាល់​ត្រចៀក​ហើយ​ ដូច្នេះ​អ្វី​ដែល​សំខាន់​អ្នក​ត្រូវចាំ​ក្នុង​ចិត្តថា​ ត្រូវ​​មាន​ការ​ប្រុង​ប្រយ័ត្ន​ចៀស​វាង​ការ​បង្ក​គ្រោះ​ថ្នាក់​ឡើង។ខាងក្រោម​នេះ​ជា​តិចនិច​​មួយ​ចំនួន​សម្រាប់​អ្នក៖

 

-សំឡីត្បាល់ត្រចៀកគួរតែប្រើតែម្យ៉ាងគត់សម្រាប់សម្អាតទងត្រចៀកនិង​ជុំវិញ​​​រន្ធ​ត្រចៀក។

-សំឡី​ត្បាល់​ត្រចៀក​មិនគួរ​រុក​ឲ្យហួស​រន្ធ​ត្រចៀក​ឡើយ។បើមិន​ដូច្នេះ​ទេ​វាអាច​រុញ​អាចម៌​ត្រចៀក​ទៅ​ដល់​បាត​ត្រចៀក ​​ធ្វើឲ្យ​ស្ទះ​ក្នុង​រន្ធ​ត្រចៀក។​ លើស​ពីនេះ​ទៀត​  ការរុក​សំឡី​ចូល​​ទៅ​ក្នុង​ត្រចៀក​ជ្រៅពេក​អាច​ធ្វើ​ឲ្យ​ធ្លុះ​ក្រដាស​ត្រចៀក។​នៅពេល​អាចម៌​ត្រចៀក​ច្រើន​វាអាច​បណ្តាល​ឲ្យ​វិលមុខ​ឬប្រឈម​មុខ​នឹង​បញ្ហា​​ការ​ស្តាប់​លែង​លឺ។

-ចំពោះករណីក្មេងៗ គួរតែមានប្រភេទសំឡីត្បាល់ដែលក្រាស់ដើម្បី​ការពារ​ការជាប់​​​នៅ​ក្នុង​​​រន្ធ​ត្រចៀក។

 

ម្យ៉ាងវិញទៀត អ្វីដែលសំខាន់ត្រូវដឹងថាអាចម៌​ត្រចៀក​ដែល​បាន​កើត​ឡើង​​នៅ​ក្នុង​រន្ធត្រចៀក​ពិត​ជា​មាន​ប្រយោជន៏។​ ជា​ការពិត​ណាស់​ វាអាច​ជួយ​ការពារ​​ត្រចៀក​​ពីដី​ធូលី, ជាតិពុល, ពីបាក់តេរីនិងពីទឹក។ដូច្នេះអ្នក​ត្រូវ​​កម្ចាត់​អាចម៌​ត្រចៀក​ដោយ​ប្រុង​ប្រយ័ត្ន។

 

តែទោះបីជាយ៉ាងណាប្រសិន​បើអ្នក​នៅ​មិន​សុខ​ស្រួល​ដោយ​សារ​បញ្ហា​​អាចម៌​ត្រចៀក​ច្រើនហើយ​អ្នក​ចង់​ការពារ​មិនឲ្យ​អាចម៌​ត្រចៀក​កើតឡើង​នៅ​ចំ​កណ្តាល​ត្រចៀក​លឿន​រហ័ស​ពេក​ អ្នកត្រូវ​សម្ងូត​ត្រចៀក​ឲ្យបាន​ស្ងួតល្អ​ក្រោយ​ពេល​ងូតទឹក​រួច​ ព្រោះ​ទឹក​អាច​ទៅ​បំប៉ោង​អាចម៌​ត្រចៀក​ឲ្យកាន់​តែធំ​ឡើង។

 

ឥលូវនេះអ្នកបានដឹងពីផលវិបាកនៃការប្រើ​សំឡី​ត្បាល​ត្រចៀក​ហើយ​ ដូច្នេះ​អ្នកចង់​ដឹង​ពី​ជម្រើស​ផ្សេង​ទៀត​សម្រាប់​ធ្វើការ​សម្អាត​ត្រចៀក​របស់អ្នក។​ ពិតណាស់​ វិធី​អនាម័យ​ត្រចៀក​មិនមែន​​មាន​តែ​វិធី​មួយ​ប៉ុណ្ណោះទេ​តែ​ក៏មាន​​វិធី​ផ្សេង​ទៀតដែរ។​ អ្នក​អាច​ប្រើក​ន្សែងដៃ។ជម្រើស​ផ្សេង​ទៀត​​ត្រូវ​បណ្តក់​ថ្នាំ​​សម្លាប់​បាក់តេរី​ -៣​ដំណក់​ចូល​ទៅ​ក្នុង​ត្រចៀក​ឲ្យបាន​ម្តងទៅ​ ២ដងក្នុង​ ១ខែ៕

 

ដោយ៖ ដារ៉ា

 

ប្រភព៖ healthyfoodvision

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ផលវិបាកនៃការប្រើសំឡីត្បាល់ត្រចៀក