ស្លាប់​១៤ និង​របួសធ្ងន់​-​ស្រាល​១៣​នាក់ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​កម្ពុជា កាលពី​ម្សិលមិញ

រាជធានី​ភ្នំពេញ ៖ យ៉ាង​​ហោច​ណាស់ មនុស្ស​ស្លាប់​៤​នាក់ ​(​ស្រី​ម្នាក់​) អ្នក​របួសធ្ងន់​៧​នាក់​(​ប្រុស​) និង​របួសស្រាល​៦​នាក់​(​ស្រី​៣​នាក់​)​​ កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​១៦ តុលា ២០១៥ ។

បើ​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​បាន​បង្ហាញ​ឱ្យ​ដឹង​ទៀត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១០​លើក បង្ក​ឱ្យ​ខូចខាត​យានយន្ត​សរុប​១៨​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​១១​គ្រឿង​, រថយន្ត​ធុន​តូច​៤​គ្រឿង​រថយន្ត​ធុន​ធំ​២​គ្រឿង​និង​យាន​ផ្សេង​ៗ១​គ្រឿង។

មូលហេតុ​ដែល​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួម​មាន ល្មើស​ល្បឿន​៤​លើក​, មិន​ប្រកាន់​ស្តាំ​២​លើក​,​បត់​គ្រោះថ្នាក់​១​លើក​,​ប្រជែង​គ្រោះថ្នាក់​១​លើក ក្នុង​នោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន​១១​នាក់​(​យប់​៤​នាក់​)​ ៕