ស្ពាន​ជ្រោយ​ចង្វារទី២​ និងសួន​ច្បារ​រង្វង់មូល​ជ្រោយ​ចង្វារ ​នឹងសម្ពោធ​ដាក់​ឲ្យប្រើ​ប្រាស់​នៅថ្ងៃទី​២២ តុលា​

ភ្នំពេញ​៖ ស្ពាន​ជ្រោយ​ចង្វារទី២​ និងសួន​ច្បារ​រង្វង់​មូល​ជ្រោយ​ចង្វារ​ នឹង​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នៅថ្ងៃទី​២២ ​តុលា ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា។ ​នេះបើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​នៅថ្ងៃ​សុក្រ​ម្សិលមិញ​។ សូម​បញ្ជាក់​ថាស្ពាន​ជ្រោយ​ចង្វារទី២​ ត្រូវ​បានបើក​ការ​ដ្ឋាន​សាងសង់​ កាល​ពីថ្ងៃពុធ​ ទី២ ខែ​វិច្ឆិកា ​ឆ្នាំ២០១១​ ដែល​មានប្រវែង ​៧១៩​ម៉ែត្រ​ ចំណាយ​ពេល ​សាង​សង់​រយៈ​ពេល​៣៨ខែ​ និងចំណាយ​ថវិកា​ប្រមាណ​ ២៧.៥០០.០០០ ដុល្លារ​អាមេរិក ​ដែល​ជាកម្ចី​ឥណទាន​របស់​រដ្ឋាភិ​បាលចិន ៕ ​

ស្ពាន​ជ្រោយ​ចង្វារទី២​ និងសួន​ច្បារ​រង្វង់មូល​ជ្រោយ​ចង្វារ ​នឹងសម្ពោធ​ដាក់​ឲ្យប្រើ​ប្រាស់​នៅថ្ងៃទី​២២ តុលា​

#‎TheMinute‬‬