ចោរ​ប្រដាប់អាវុធ​ប្លន់​រថយន្ត ក្រុមហ៊ុន Metfone

Sanofi

មាន​ករណី ចោរ​ប្រដាប់អាវុធ​មួយក្រុម បាន​ទៅ​ភ្ជង់​ប្លន់​យក​រថយន្ត ម៉ាក Ford សេរី​ឆ្នាំ ២០១៣ ពី​បុគ្គលិក​ក្រុមហ៊ុនទូរស័ព្ទ Metfone មួយគ្រឿង​បានសម្រេច តែ​យីអ៊ុន​ដាក់ បើក​បាន​ចំងាយ​ផ្លូវ​ប្រមាណ​២៥ គីឡូម៉ែត្រ ជ្រុល​ទៅបុក​ដើមឈើ បើក​ទៅមុខ​លែង រួច​។ ហេតុការណ៍​ប្លន់​រថយន្ត​ខាងលើនេះ បាន​កើតមានឡើង នៅវេលា​ម៉ោង ជិត​៩ យប់​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៥ ស្ថិតនៅ​ឃុំ​ពាមជីលាំង ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។

បុគ្គលិក​ក្រុមហ៊ុន Metfone មាន​គ្នា​៣​នាក់ បាន​បើករថយន្ត Ford មួយគ្រឿង ដើរ​ធ្វើ ការ​តាមផ្លូវ លុះ​ពេល​ឈប់​រថយន្ត​ក៏​លេចមុខ​ជនសង្ស័យ​ម្នាក់​មាន​កាំភ្លើងខ្លី មួយ​ដើម មក​ភ្ជង់ ខណ​:​បក្ខពួក​ផ្សេងទៀត បើករថយន្ត​មួយគ្រឿង​បិតគូទ ហើយ​ប្លន់​យក​រថយន្ត បើក​គេចខ្លួន​។

ប៉ុន្តែ​បើក​បាន​ចំងាយ​ផ្លូវ​ប្រមាណ​២៥​គីឡូម៉ែត្រ ពេល​បើក​មកដល់ ចំណុច​ស្រែ​សៀម ក្បែរ​ព្រំ​ទល់​ស្រុក​អូ​រាំង​ឳ និង​ស្រុក​ត្បូងឃ្មុំ ក៏​បុក​ដើមឈើ​ឈប់ នៅ ទីនោះ​តែម្តង​។​លោក ម៉ៅ ពៅ ស្នងការ​ខេត្ត​ត្បូងឃ្មុំ បាន​ថ្លែង​ឲ្យ​ដឹងថា ករណីនេះ កម្លាំង កំពុង ធ្វើការ​យ៉ាងសកម្ម ហើយ​កំពុង​សង្ស័យថា ជា​ករណី​បំភ្លៃ ព្រោះ​មាន​ចំណុច សង្ស័យ​ជាច្រើន​ពាក់ព័ន្ធ​ករណីនេះ​៕​សុ ថា​ត់​

Related