មិនធម្មតាទេ! ក្មេងប្រុសតូចម្នាក់ អាចរៀបដុំផ្គុំពណ៌២ ក្នុងពេលតែមួយ ដោយប្រើដៃម្ខាង និងជើងទាំង២ ប៉ុណ្ណោះ (មានវីដេអូ)

បរទេស៖ វាជារឿងដ៏អស្ចារ្យ និងចម្លែកយ៉ាងខ្លាំងមួយ ដែលក្មេងប្រុសដ៏តូចម្នាក់ អាចមាន សមត្ថភាពពិសេស ក្នុងការរៀបដុំផ្គុំពណ៌ បានយ៉ាងលឿនដោយ ប្រើប្រាស់ជើងរបស់គេ ដែលនេះគឺជាសកម្មភាពមួយ ដែលមិនមានអ្នកណាម្នាក់ អាចធ្វើបានដោយ ងាយនោះឡើយ។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា ទិដ្ឋភាពទាំងនេះ ត្រូវបានថតជាវីដេអូឃ្លីប នៅក្នុងកម្មវិធីមួយ នៅក្នុងតំបន់អាស៊ី ដែលដំបូងឡើយ គឺយើងបានឃើញក្មេងប្រុស ដ៏តូចម្នាក់នោះបាន ឡើងមកលើឆាក ហើយបង្ហាញសមត្ថភាព របស់គេដោយបាន សម្រេចនូវការរៀបដុំផ្គុំពណ៌ ត្រូវទាំងអស់ជាមួយនឹង ដៃតែម្ខាងរបស់គេ ហើយចំណាយពេល ត្រឹមតែ២០វិនាទី ប៉ុណ្ណោះ។

មិនធម្មតាទេ! ក្មេងប្រុសតូចម្នាក់ អាចរៀបដុំផ្គុំពណ៌២ ក្នុងពេលតែមួយ ដោយប្រើដៃម្ខាង និងជើងទាំង២ ប៉ុណ្ណោះ (មានវីដេអូ)
ក្មេងប្រុសដែល មានសមត្ថភាពដ៏អស្ចារ្យ យ៉ាងខ្លាំង

តែអ្វីដែលជា សមត្ថភាពដ៏ពិតប្រាកដ និងអស្ចារ្យបំផុត របស់ក្មេងប្រុសតូចម្នាក់នេះ គឺគេបានយក ដុំផ្គុំពណ៌ចំនួន២ មករៀបក្នុង ពេលតែមួយ ដោយគេបានប្រើប្រាស់ ដៃម្ខាងដើម្បីរៀបដុំផ្គុំពណ៌មួយ និងបានប្រើប្រាស់ ជើងរបស់គេដើម្បី រៀបដុំផ្គុំពណ៌ មួយទៀត។ មិនយូរនោះទេ ប្រហែលជាជាង ១នាទីប៉ុណ្ណោះ ដុំផ្គុំពណ៌ទាំង២ ក៏ត្រូវបានរៀបចំ ផ្គុំរួចរាល់ដោយ សមត្ថភាពក្មេងប្រុសម្នាក់នោះ ក្រោមការស្រែក ហ៊ោកញ្ច្រៀវ និងអបអរ ប្រកបដោយការស្ងើចសរសើរ ពីសំណាក់ទស្សនិកជន និងគណៈកម្មការ ទាំងអស់គ្នា។

នេះគឺជាសមត្ថភាព ដ៏អស្ចារ្យដែលយើង មិនធ្លាប់បានឃើញ ពីមុនមកនោះឡើយ ជាមួយគ្នានេះ ក៏គួរបញ្ជាក់ផងដែរថា វីដេអូដ៏អស្ចារ្យមួយនេះ ទទួលបានការចូលទស្សនា ជាង១៩លានដង ហើយវាក៏កំពុងតែ ត្រូវបានចែករំលែក បន្តៗគ្នានៅពាសពេញ បណ្តាញអ៊ិនធើណេត៕

តោះចង់ដឹងថា តើក្មេងប្រុសនោះ អស្ចារ្យយ៉ាងណា សូមទស្សនាវីដេអូ ទាំងអស់គ្នា៖

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត