ជឿ ឬមិនជឿ! សត្វខ្លារខិន ហក់ចូលក្នុងទឹក ខាំសត្វក្រពើ ឆៅៗ តែម្តង! (មានវីដេអូ)

អាមេរិកខាងត្បូង៖ វាគឺជារឿង ដ៏កម្រ និងគួរឲ្យភ្ញាក់ផ្អើលមួយ ដោយសារតែ សត្វខ្លារខិន ដ៏អង់អាចមួយក្បាល បានហក់ចូល ក្នុងទឹកទន្លេ ទៅខាំសត្វក្រពើ មួយក្បាល ឆៅៗតែម្តង ខណៈទិដ្ឋភាពនេះ ត្រូវប្រទះឃើញ និងថតបាន ដោយអ្នកទេសចរមួយក្រុម។

 

ជឿ ឬមិនជឿ! សត្វខ្លារខិន ហក់ចូលក្នុងទឹក ខាំសត្វក្រពើ ឆៅៗ តែម្តង! (មានវីដេអូ)

ទោះបីជាដឹងខ្លួនថា កំពុងតែត្រូវ អ្នកទេសចរមួយក្រុម ឈរសម្លឹងមើល ពីត្រើយម្ខាង នៃទន្លេក៏ដោយ ក៏សត្វខ្លារខិន មួយក្បាលនោះ នៅតែសម្លឹងមើល ទៅទឹកទន្លេ ដើម្បីរកសញ្ញា នៃការធ្វើចលនា របស់សត្វក្រពើ រហូតសម្រេចចិត្ត ហក់ចូលទៅក្នុងទឹក ខាំយកឆៅៗ តែម្តង។

ជាមួយគ្នានេះដែរ បន្ទាប់ពីហក់ចូល ទៅក្នុងទឹកទន្លេ លិចបាត់មួយសន្ទុះ សត្វខ្លារខិននោះ ក៏ស្ទុះងើបចេញពីទឹកវិញ ដោយខាំបាន សត្វក្រពើមួយក្បាល ជាប់មិនលែង ដែលទិដ្ឋភាពនេះ បានធ្វើឲ្យអ្នកទេសចរ ទាំងនោះ មានការភ្ញាក់ផ្អើល និងលាន់មាត់ គ្រប់គ្នាតែម្តង។

ជឿ ឬមិនជឿ! សត្វខ្លារខិន ហក់ចូលក្នុងទឹក ខាំសត្វក្រពើ ឆៅៗ តែម្តង! (មានវីដេអូ)

យ៉ាងណាមិញ វីដេអូដែលបង្ហាញ ពីទិដ្ឋភាពដ៏កម្រនោះ ត្រូវបានបង្ហោះ ទៅលើគេហទំព័រ YouTube ដែលគេជឿជាក់ថា បានថតនៅឯ ប្រទេសអាមេរិកខាងត្បូង៕

តោះ! ទៅទស្សនាទិដ្ឋភាព ដ៏កម្រនោះ ទាំងអស់គ្នា៖

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត