កម្លាំងនគរបាល ចុះត្រួតពិនិត្យ ជនជាតិចិន នៅតាមកាស៊ីណូ និងហាង នាច្រកត្រពាំងផ្លុង សង្ស័យជាក្រុម ចាប់ជម្រិតតាមប្រព័ន្ធ Internet

ត្បូងឃ្មុំ៖ ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ ម៉ៅ ពៅ បានបញ្ជាក់ថា នៅល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ កម្លាំងទទួលផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សហការជាមួយ កម្លាំងនាយកដ្ឋាន សន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយលោកព្រះរាជអាជ្ញា អមអយ្យការសាលាខេត្តត្បូង ឃ្មុំ បានចុះត្រួតពិនិត្យទីតាំងប្រកបអាជីវកម្មមួយចំនួន ដែលមានជនជាតិចិនស្នាក់នៅ និងធ្វើអាជីវកម្មតាមប្រព័ន្ធ អ៊ីនធើណេត នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយសង្ស័យថា ពួកគេជាក្រុមចាប់ជំរិតតាមប្រព័ន្ធ អ៊ីនធើណេត។

លោកស្នងការបានបញ្ជាក់ថា ជាលទ្ធផលសម្រាប់ការត្រួតពិនិត្យ នៅកាស៊ីណូហេងហេង កម្លាំងបានចូលត្រួត ពិនិត្យ ២៣បន្ទប់ មនុស្ស ៧០នាក់ ស្រី ០៧នាក់ ពុំមានពាក់ព័ន្ធបទល្មើសទេ និងភោជនីយដ្ឋាន១៦៨ មុខផែស្ងួត ឧកញា លីម ប៊ុណ្ណា មនុស្ស ៧២នាក់ ស្រី ១៩នាក់។ ចំពោះបន្ទប់ស្នាក់ចំនួន ៣០ បន្ទប់ត្រូវបិទបណ្តោះអាសន្ន រង់ចាំត្រួតពិនិត្យបន្តនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥នេះ៕