ញាក់សាច់! រថយន្តក្រឡុកស៊ីម៉ង់ត៍ បើកគេចម៉ូតូ បះជើងដួលសង្កត់ លើរថយន្ត មួយគ្រឿងទៀត (មានវីដេអូ)

កូរ៉េខាងត្បូង៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរ ដ៏គួរឲ្យរន្ធត់មួយ បានកើតឡើង ដោយមានរថយន្ត ក្រឡុកស៊ីម៉ង់ត៍ មួយគ្រឿង បានបើកគេច ពីម៉ូតូមួយគ្រឿង បណ្តាលឲ្យបះជើង រួចក៏ដួលសង្កត់ ទៅលើរថយន្ត មួយគ្រឿងទៀត តែម្តង។

ញាក់សាច់! រថយន្តក្រឡុកស៊ីម៉ង់ត៍ បើកគេចម៉ូតូ បះជើងដួលសង្កត់ លើរថយន្ត មួយគ្រឿងទៀត (មានវីដេអូ)

គ្រោះថ្នាក់ចរាចរ ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើង នៅផ្លូវប្រសព្វមួយ ក្នុងទីក្រុង Seosan នៃប្រទេសកូរ៉េខាងត្បូង ខណៈអាកាសធាតុ កំពុងតែចុះអ័ភ្រ ហើយត្រូវថតបាន ដោយអ្នកដំណើរ នៅក្បែរនោះ ផងដែរ។

បើមើលតាមខ្សែវីដេអូ ដែលថតបាននោះ គឺបានបង្ហាញឲ្យឃើញ រថយន្តរងគ្រោះ កំពុងតែឈប់រង់ចាំភ្លើងស្តុប ខណៈពេលនោះ រថយន្តក្រឡុកស៊ីម៉ង់ត៍ បានបើកមក ដោយគេចពី ម៉ូតូមួយគ្រឿង ក៏បណ្តាលឲ្យបះជើង រួចដូលសង្កត់ពីលើ រថយន្តរងគ្រោះ ស្រុតចុះដល់ដី បណ្តាលឲ្យស្រ្តី ចំនួន៣នាក់ នៅក្នុងរថយន្ត ស្លាប់បាត់បង់ជីវិត ភ្លាមៗតែម្តង៕

សូមទស្សនាទិដ្ឋភាពដ៏គួរឲ្យរន្ធត់ នៅពេលកើតហេតុនោះ៖

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត