Apple មិន​​​ឲ្យ​​ Samsung ផលិត​ឈីប​​ iPhone 7 ក្រោយ​រក​ឃើញ​ឈីប​​​​​ខុស​គ្នា​លើ​​​ iPhone 6s / 6s Plus?

Apple មិន​​​ឲ្យ​​ Samsung ផលិត​ឈីប​​ iPhone 7 ក្រោយ​រក​ឃើញ​ឈីប​​​​​ខុស​គ្នា​លើ​​​ iPhone 6s / 6s Plus?

បន្ទាប់​ពី​មាន​ការ​រកឃើញ​ពី​ភាពខុស​គ្នា​នៅ​លើ​បន្ទះ​ឈីប​ដែល​ប្រើ​នៅ​លើ iPhone 6s និង iPhone 6s Plus ​​ថ្មីៗ​នេះ​មាន​របាយការណ៍​ថ្មី​មួយ​បាន​ឲ្យ​ដឹង​ថា​ឈីប​ A10 ​ដែល​នឹង​ប្រើ​នៅ​លើ​ iPhone 7 គឺ​ផលិត​ដោយ​ក្រុមហ៊ុន​​ TSMC ​តែ​មួយ​ប៉ុណ្ណោះ។

 

Apple មិន​​​ឲ្យ​​ Samsung ផលិត​ឈីប​​ iPhone 7 ក្រោយ​រក​ឃើញ​ឈីប​​​​​ខុស​គ្នា​លើ​​​ iPhone 6s / 6s Plus?

 

​បន្ទះ​ឈីប​ A9 ​ដែល​ប្រើ​នៅ​​លើ​​ iPhone 6S និង​ iPhone 6S Plus ​គឺ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ចំនួន​ពីរផ្សេង​គ្នា​​គឺ​ក្រុមហ៊ុន​​​ Samsung និង ក្រុមហ៊ុន TSMC។ ​ប៉ុន្តែ​កន្លង​ទៅ​​មាន​ព័ត៌មាន​បាន​ឲ្យ​ដឹង​​ថា​​​បន្ទះ​ឈីប​ដែល​ប្រើ​លើ​ iPhone 6S និង​ iPhone 6S Plus គឺ​មាន​​ភាព​ខុស​​គ្នា​​ដោយ​បន្ទះ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន ​TSMC មាន​ទំហំ​ធំ​ជាង​​ និងមាន​កម្រិត​ថាមពល​ថ្ម​ប្រើ​បាន​យូរ​ជាង​ បន្ទះ​ឈីប​ដែល​ផលិត​ដោយ​​ក្រុមហ៊ុន​ Samsung។

 

ដោយ​ឃើញ​ពី​​ភាព​ខុស​គ្នា​បែប​នេះ ​វា​អាច​ជា​ហេតុផល​មួយ​ផង​ដែរ​ដែល​នឹង​អាច​ធ្វើ​ឲ្យ​​ក្រុមហ៊ុន​ Apple នឹង​ធ្វើ​ការ​ពិចារណា​​​ជ្រើស​យក​តែ​ក្រុមហ៊ុន​​​មួយ​គឺ​ TSMC ​ប៉ុណ្ណោះ​ដើម្បី​ឲ្យ​ផលិត​ឈីប​ថ្មី​សម្រាប់​​ iPhone ​ជំនាន់​​បន្ទាប់​របស់​ខ្លួន។

 

យ៉ាង​ណា​ក្ដី​នេះ​គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម​តែ​ប៉ុណ្ណោះ ព្រោះ​ពុំ​ទាន់​មាន​ការ​បញ្ជាក់​ណា​មួយ​ពី​ក្រុមហ៊ុន​ Apple ផ្ទាល់​​នៅ​ឡើយ​នោះ​ទេ។ ដូច្នេះ​យើង​មាន​តែ​រង់​ចាំ​មើល​​ទេ​ថា តើ​​បន្ទះ​ឈីប​សម្រាប់​ iPhone ជំនាន់​ក្រោយ​នឹង​ផលិត​ដោយ​ក្រុមហ៊ុន TSMC តែ​មួយ​ ឬ នៅ​​តែ​ផលិត​ដោយ​ក្រុមហ៊ុន​ទាំង​ពីរ​ដដែល៕

 

 

អាន​បន្ត៖ រក​ឃើញ​មូលហេតុ​ iPhone 6s​ ឬ​ 6s Plus​ ខ្លះ​​​កាន់​​​ថ្ម​​ខុស​​គ្នា

 

ប្រែ​សម្រួល៖ សំនៀង
ប្រភព៖ geeky-gadgets