មេខ្យល់​ប្រមូល​ក្មេង​ប្រុស បោក​ថា​យក​ទៅ​បួស បាន​5​នាក់ បញ្ឆោត​បាន​3​នាក់​ទៀត​ជាប់អន្ទាក់

មេខ្យល់​ប្រមូល​ក្មេង​ប្រុស បោក​ថា​យក​ទៅ​បួស បាន​5​នាក់ បញ្ឆោត​បាន​3​នាក់​ទៀត​ជាប់អន្ទាក់

ខេត្តរតនគិរី ៖ ក្មេង​ប្រុស​ចំនួន​៥​នាក់ ត្រូវ​បាន​គេ​បោក​បញ្ឆោត​ដឹក​តាម​រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង ដោយ​ប្រាប់​ថា​នាំ​យក​ទៅ​បួស​ជា​សង្ឃ​នៅ​វត្ត​មួយ​ក្នុងភូមិ​អូរ​ឫស្សី ខេត្តក្រចេះ ដោយ​មាន​មេខ្យល់​វ័យ​ចំណាស់​ចំនួន​២​នាក់​ធានា​យក​ទៅ ។

លុះ​មាន​រថយន្ត​មក​យក​៥​នាក់​ទៀត ទើប​ដឹង​ដល់​សមត្ថកិច្ច​សួរនាំ​ទៅ​គណៈកម្មការ​វត្តថា​មិនដឹង ក៏​មានការ​សង្ស័យ​ថា​ជា​ករណី​ជួញដូរ​កុមារ​ហើយ​ដាក់​អន្ទាក់​ចាប់​ក្រុម​ជនល្មើស ។ បាតុភាព​នេះ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៥ តុលា នៅ​ភូមិ​តា​អង ឃុំ​តា​អង ស្រុក​កូន​មុំ ។

យោង​តាម​ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឱ្យ​ដឹង​ថា ក្មេង​ៗ​ចំនួន​៥​នាក់​ត្រូវ​បាន​មេខ្យល់​ឱ្យ​រថយន្ត​មក​ដឹក​យក​ទៅ​តាំងពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៤ តុលា ដោយ​ប្រាប់​ថា យក​ទៅ​ឱ្យ​បួស​ជា​សង្ឃ​នៅ​វត្ត​អូរ​ឫស្សី ខេត្តក្រចេះ​។

លុះដល់​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៥ តុលា ទើប​មានការ​ភ្ញាក់ផ្អើល​ឆោ​ទ្បោ​ទ្បើ​ង ព្រោះ​មានការ​សង្ស័យ​ជា​ករណី​ជួញដូរ​កុមារ រួច​ឪពុក​ម្តាយ​ក្មេង​ៗ​ទាំងនោះ​ក៏​មក​ប្តឹង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​តា​អង នៅ​វេលា​ម៉ោង​ប្រមាណ​៨​យប់ ថ្ងៃ​ដដែល ហើយ​កម្លាំង​សមត្ថកិច្ច​ឃុំ​តា​អង ធ្វើការ​ទាក់ទង​សមត្ថកិច្ច​ខេត្តក្រចេះ​សួរនាំ​ទៅ​វត្ត​អូរ​ឫស្សី តែ​គណៈកម្មការ​វត្ត​បាន​ឆ្លើយ​បដិសេធ​ថា គ្មាន​ការ​បំបួស​ក្មេង​ៗ​ទេ ទើប​មានការ​សង្ស័យ ។

ប្រភព​ព័ត៌មាន​បន្ត​ថា ដោយ​ការ​សង្ស័យ​នោះ​សមត្ថកិច្ច​ឃុំ​តា​អង បាន​ទាក់ទង​សហការ​ទៅ​សមត្ថកិច្ច​ខេត្តក្រចេះ​ភ្លាម​ៗ និង​ស្រាវជ្រាវ​តាម​ទូរស័ព្ទ​រថយន្ត ក៏​ឈាន​ដល់​ស្ទាក់​ចាប់​បាន​រថយន្ត​ដែល​ដឹក​ក្មេង​ៗ​ទាំងនោះ ។ ជាមួយ​នេះ ក៏​បានឱ្យ​រថយន្ត​នោះ​ដឹក​ក្មេង​ទាំងអស់​ត្រ​ទ្ប​ប់​មក​ខេត្តរតនគិរី​វិញ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ តុលា ប៉ុន្តែ​រថយន្ត​នោះ​កំពុង​ធ្វើ​ដំណើរ​នៅ​ពាក់​កណ្តាលផ្លូវ​នៅ​ទ្បើ​យ ។

ចំណែក​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​សាំ​យ៉ុ​ង​ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Z-7450 ដែល​មក​ដឹក​ក្មេង​ចំនួន​៥​នាក់​ទៀត​តាម​ក្រោយ​ពេល​កំពុង​ប្រមូល​ក្មេង​បាន​ចំនួន​៣​នាក់ ក៏​ត្រូវ​សមត្ថកិច្ច​ស្ទាក់​ឃាត់​បាន​នៅ​ផ្លូវបំបែក​អូរ​ចេ​ង ក្នុង​ឃុំ​តា​អង ស្រុក​កូន​មុំ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ តុលា និង​បាន​ឃាត់​ទុកជា​បណ្តោះអាសន្ន​រង់ចាំ​សួរនាំ​ឱ្យ​ដឹង​រឿងហេតុ ប៉ុន្តែ​ម្ចាស់​រថយន្ត​បាន​ប្រាប់​ថា ខ្លួន​ពុំ​ដឹង​រឿង​ទេ គឺ​គ្រាន់តែ​ស៊ីឈ្នួល​ដឹក​ឱ្យ​គេ​ប៉ុណ្ណោះ ។

ក្មេង​ប្រុស​ទាំង​៣​នាក់​នៅ​ក្នុង​រថយន្ត​នោះ​មាន​១-​ឈ្មោះ ម៉េ​ង ណា​រិ​ទ្ធ ២-​ឈ្មោះ អយ និង​៣-​ឈ្មោះ ន​យ ហើយ​សមត្ថកិច្ច​បាន​ប្រគល់​ឱ្យ​អាណាព្យាបាល​ទទួលយក​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​វិញ​។ លោក​អនុសេនីយ៍ឯក រ៉េ​ន មុត អធិការរង​ទទួល​បន្ទុក​ព្រហ្មទណ្ឌ​ស្រុក​កូន​មុំ​បាន​បញ្ជក់​ថា ទីបំផុត​ក្មេង​ទាំង​៨​នាក់​នោះ បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​ឱ្យ​អាណាព្យាបាល​វិញ ចំណែក​អ្នកបើកបរ​រថយន្ត​នឹង​រថយន្ត ក៏​គ្មាន​ការ​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ​ដែរ ព្រោះ​ជា​អ្នក​រត់​តាក់ស៊ី រីឯ​ជនសង្ស័យ​ឈ្មោះ ភឹ​ម (​ហៅ​តា​ឥសី​) ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ និង ជិន គឹ​ម ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​ល្បាំ​ង​១ ឃុំ​ល្បាំ​ង​១ ស្រុក​លំ​ផាត់ ត្រូវ​សមត្ថកិច្ច​កំពុង​ធ្វើ​កំណត់ហេតុ​ចាត់វិធានការ​ទៅ​តាម​នីតិវិធី​នៃ​ច្បាប់​៕​

ផ្តល់សិទ្ធដោយ ៖ កោះសន្តិភាព