គួរឲ្យញញើត ! ពងស្បែកលើបាតដៃ ត្រូវទម្លុះចេញមក ក្រៅស្តែងៗ (មានវីដេអូ)

បរទេស៖  តើអ្នកធ្លាប់ឃើញ អាការៈពងស្បែកដៃ ដែលមានទំហំធំបំផុត ទម្លុះចេញមកក្រៅ ពីមុនមកដែរឬទេ ?

ក្នុងនោះដែរមាន បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានរងរបួសដោយ រលាកភ្លើង លើបាតដៃរបស់គាត់ ដែល បណ្តាលឲ្យ​ បាតដៃរបស់គាត់ លេចចេញជា ពងស្បែកលើបាតដៃ មានទំហំយ៉ាងធំ គួរឲ្យញាក់សាច់តែម្តង ។ក្រោយមក បុរសនេះបានទៅ មន្ទីរពេទ្យដើម្បីឲ្យ គ្រូពេទ្យ ជួសទឹករងៃ និង ព្យាបាលពងស្បែក លើបាតដៃរបស់គាត់ ហើយ គាត់ក៏បានថត យកសកម្មភាពព្យាបាលរបស់ គ្រូពេទ្យបង្ហោះក្នុង បណ្តាញសង្គម ដែលវីដេអូរបស់គាត់ មានអ្នកទស្សនាយ៉ាងច្រើន រាប់ពាន់ដងឯណោះ។

តាមរយៈ សកម្មភាពក្នុងវីដេអូនេះបានបង្ហាញឲ្យឃើញថា គ្រូពេទ្យបានទម្លុះ ពងស្បែកដ៏ធំលើ បាតដៃបុរសនោះ​ ហើយក៏ មានទឹកពណ៌លឿងបាញ់ចេញមកក្រៅយ៉ាងច្រើន  ដ៏គួរឲ្យញញើតខ្ពើមរអើម ហើយបន្ទាប់មក គ្រូពេទ្យ ក៏កាត់ស្បែកពង ចេញពីបាតដៃរបស់គាត់ផងដែរ ។

គួរឲ្យញញើត ! ពងស្បែកលើបាតដៃ ត្រូវទម្លុះចេញមក ក្រៅស្តែងៗ (មានវីដេអូ)គួរឲ្យញញើត ! ពងស្បែកលើបាតដៃ ត្រូវទម្លុះចេញមក ក្រៅស្តែងៗ (មានវីដេអូ)

គួរបញ្ជាក់ដែរថា អាការៈបែបនេះ ច្រើនតែកើតឡើង បន្ទាប់ពីមានការរលាកភ្លើង ដែលបណ្តាលឲ្យ ហើម មាន ពងស្បែកស្រទាប់ ខាងលើ ហើយ វាអាចព្យាបាលជា សះស្បើយក្នុងរយៈពេល ៣ សប្តាហ៍ ឬ លើសពីនេះ ប្រសិនមាន ការលាងសំអាត និង ពិនិត្យដោយគ្រូពេទ្យ៕

វីដេអូបង្ហាញពី សកម្មភាពដ៏គួរឲ្យញាក់សាច់ខាងក្រោមនេះ ៖

ប្រភព

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត