ក្មេងស្រី ២ ឆ្នាំ ត្រូវ​ស្រី​បម្រើ​ធាក់​ផ្គាប់​មុខ (​មាន​វីដេអូ​)

Sanofi

​ឪពុក​ម្នាក់​ខ្លោចចិត្ត​មិន​ស្ទើរ បន្ទាប់ពី​លោក​ចាប់​វីដេអូ​ថត​បាន​សកម្មភាព​អ្នកបម្រើ​ធាក់​កូនស្រី​អាយុ ២ ឆ្នាំ ផ្គាប់​មុខ ។​វីដេអូ​នេះ​ត្រូវបាន​គេ​ចែកចាយ​ពាសពេញ​បណ្តាញ​អី​ុ​ន​ធឹ​រ​ណេ​ត ដែល​ប្រភព​ចេញពី Account ឈ្មោះ Christopher Sun ដែល​បានដឹងថា​ក្មេងស្រី​រងគ្រោះ​នេះ​មាន​ឈ្មោះថា Mikayala ។

ឪពុក​របស់​នាង​បាន​សរសេរ លើ​បណ្តាញ Facebook ដែរ​ថា កូនស្រី​ខ្ញុំ​ទើបតែ​មាន​អាយុ ២ ឆ្នាំ ហើយ​ហេតុអ្វី​បានជា​ស្រី​បម្រើ​ម្នាក់នេះ ហ៊ាន​ធ្វើ​ដាក់​នាង​បែបនេះ វា​ពិតជា​ធ្វើ​ឲ្យ​ខ្ញុំ​សោកសៅ​ខ្លាំងណាស់ សូម្បីតែ​ខ្ញុំ​ផ្ទាល់​មិនដែល​ហ៊ាន​វាយ​នាង​បន្តិច តែ​បែរជា​អ្នកផ្សេង​ហ៊ាន​ធ្វើ​ដាក់​នាង​បែបនេះ វា​ពិតជា​ធ្វើ​ឲ្យ​ខ្ញុំ​ខ្ទេចខ្ទាំ​បេះដូង​អស់ហើយ ។​

យ៉ាងណាក្តី គេ​ពុំទាន់​ដឹងថា​នឹងមាន​ការផ្តន្ទាទោស​យ៉ាងណា​នៅឡើយ​ទេ ៕ ថា​វរិ​ទ្ធ​
​ 

Related