ភាព​ខុស​គ្នា​រវាង​ការ Update និង Restore តាម iTunes

នៅថ្ងៃនេះយើងនឹងលើកយក មុខងារពីរ ដែលមាន នៅលើកម្មវិធី iTunes ដើម្បីបង្ហាញ ជូនប្រិយមិត្ត ដោយមួយ ជាមុខងារ Update និង មួយទៀត មុខងារ Restore ដោយសារតែ មានប្រិយមិត្ត ជាច្រើន មិនទាន់បាន យល់ច្បាស់ ពីមុខងារ ទាំងពីរនេះ នៅលើ កម្មវិធី iTunes ដូច្នេះយើងនឹង បង្ហាញលក្ខណៈពិសេស របស់វា ជាមួយនឹង គុណវិបត្តិ របស់វា ផងដែរ។

ភាព​ខុស​គ្នា​រវាង​ការ Update និង Restore តាម iTunes

  • មុខងារ Update

ចំពោះមុខងារ Update ដែលមាន លើកម្មវិធី iTunes អ្នកអាចភ្ជាប់ ឧបករណ៍ របស់អ្នក ទៅកាន់ កុំព្យូទ័រហើយ បើកកម្មវិធី iTunes និង ប្រើប្រាស់ មុខងារនេះ បានពីរ ចំនុចគឺ ការ Update តាមរយៈ អ៊ីនធើណែតភ្លាមៗ និង ការ Update ដោយ ប្រើប្រាស់ Firmware ផ្ទាល់ ដែលទាញ យករួចរាល់ តែម្តង។ ការប្រើប្រាស់ មុខងារនេះ បើទោះបី ជាអ្នក ធ្វើតាមចំនុច ណាមួយ ក៏ដោយ ក៏វា ដូចគ្នាដែរ គឺវាប្រៀប ដូចជា Update តាមរយៈ​ Settings អញ្ចឹង ដោយសារតែ អ្នកមិន ចាំបាច់ ភ័យព្រួយ បាត់បង់ ឯកសារ និងទិន្នន័យចាស់ៗ ឡើយគឺវា រក្សារ នៅដដែល ប៉ុន្តែប្រសិន បើអ្នក Update ដោយភ្ជាប់ អ៊ីនធើណែត វារាងចំណាយ ពេលយូរបន្តិច។ តែបើសិន ជាអ្នកមាន Firmware រួចជាស្រេច គ្រាន់តែចុច Shift អោយជាប់ហើយយក Mouse ចុចលើ Update និង ស្វែងរក Firmware ជាការស្រេច។

គុណវិបត្តិរបស់មុខងារនេះ វានឹងធ្វើអោយ កកស្ទះ ទិន្នន័យចាស់ៗ ដែលឥត ប្រយោជន៍ តាមរយៈ កម្មវិធីជាច្រើន ហើយវា នឹងមានបញ្ហា ប្រសិនបើ ឧបករណ៍របស់ អ្នកបាន Jailbreak រួចរាល់។ មួយវិញទៀតសម្រាប់ប្រិយមិត្ត ដែលមាន បំណងចង់ Jailbreak ក្រោយពេលដែល Update រួចរាល់ វាកាន់តែ ជួបប្រទះ បញ្ហាច្រើនទៀត ពិបាកនឹង ដោះស្រាយ តែវាល្អ សម្រាប់ប្រិយមិត្ត ដែលមិនចង់ Jailbreak។

  • មុខងារ Restore

ចំពោះមុខងារ Restore វិញបានន័យថា វានឹងឈូស សម្អាតឧបករណ៍ របស់អ្នកចោល ហើយធ្វើការ តម្លើងបញ្ចូល Software ថ្មីស្រឡាង តែម្តង។ មុខងារនេះ អ្នកអាច ប្រើប្រាស់ បានពីរ ចំនុចដូច មុខងារ Update ដែរ គឺចំនុច Restore តាមរយៈ អ៊ីនធើណែត ត្រូវការ ចំណាយពេលយូរ និង ចំនុច Restore តាម Firmware ដែលបានទាញយក រួចរាល់មាន លើកុំព្យូទ័ គ្រាន់តែចុច Shift អោយជាប់ និងយក Mouse ចុចលើ ពាក្យ Restore។

គុណវិបត្តិរបស់មុខងារនេះ វានឹងបាត់បង់ រាល់ទិន្នន័យ ទាំងអស់ក្រោយ ពេលដែល Restore រួចរាល់ តែប្រសិន បើអ្នកចង់ ធ្វើការ Restore អ្នកត្រូវ Back Up ទិន្នន័យទុក ជាមុនសិន សឹមធ្វើការ Restore។ អត្ថប្រយោជន៍ របស់វា មិនសូវជា មានបញ្ហា ច្រើនឡើយ ហើយងាយស្រួល សម្រាប់មិត្ត អ្នកអាន ដែលចង់ ធ្វើការ Jailbreak ក្រោយពេលដែល Restore រួចរាល់ មិនសូវជា ជួបបញ្ហា ច្រើនទេ។

សរុបមកមុខងារទាំងពីរ នេះមិនដូចគ្នា នោះទេ ក្រោយពីអាន តាមការ បកស្រាយ របស់យើងខ្ញុំ អ្នកអាចសម្រេចចិត្ត ដោយខ្លួន ឯងបាន តែប្រសិនបើ អ្នកសម្រេច ចិត្តធ្វើការ Restore សូមកុំភ្លេច Back Up ទិន្នន័យ សំខាន់ៗ ដើម្បីកុំអោយ បាត់បង់វា។ ចំពោះអ្នក តើអ្នក ចូលចិត្ត ប្រើប្រាស់ មុខងារ Update ឬ មុខងារ Restore?

  • ដោយ: Meng
  • 10:20 AM, 17 October
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ