លោក ច័ន្ទ សុផល អញ្ជើញបើកសម្ពោធ តាំងពិព័រណ៍ ពាណិជ្ជកម្មខ្មែរថៃ រយៈពេល៧ថ្ងៃ នៅខេត្តបាត់ដំបង

បាត់ដំបង ៖ លោក ច័ន្ទ សុផល អភិបាល ខេត្តបាត់ដំបង នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ បានអញ្ជើញ ជា អធិបតីបើកសម្ពោធ តាំងពិព័រណ៍ ពាណិជ្ជកម្មខ្មែរ ថៃ រយៈពេល៧ថ្ងៃ នៅខេត្តបាត់ដំបង ដោយវត្តមាន ចូលរួមពីលោក ហេង តុលា ប្រធានក្រុមហ៊ុនសណ្ឋាគាររស្មីបាត់ដំបង បានសហការគ្នា ជាមួយក្រុមហ៊ុន សំផៅថងគ្រុប៨៨ប្រទេសថៃ ព្រមទាំងមានអាជីវករខ្មែរ ថៃចូលរួមផងដែរ។

 បន្ទាប់មតិស្វាគម របស់លោក ហេង តុលា ម្ចាស់ក្រុមហ៊ុនសណ្ឋាគារ រស្មីបាត់ដំបងរួចមក ដោយបានបញ្ជាក់ ពីកិច្ចសហការជាមួយ ក្រុមហ៊ុនសំផៅថងគ្រុប៨៨ នៃប្រទេសថៃ ក្នុងគោលបំណងនាំយកមក ផលិតផល គ្រឿងឧបភោគបរិភោគនិង របស់ប្រើប្រាស់ផ្សេងៗរបស់ប្រទេសថៃ ដែលមានគុណភាពល្អ តម្លៃថោកសមរម្យ ដើម្បីឲ្យអតិថិជនទូទៅអាចទទួលយកបាន។

 លោក ហេង តុលា បានបញ្ជាក់ថា អាជីករខ្មែរនៅខេត្តបាត់ដំបង ភាគីព្រះរាជាណាចក្រកម្ពុជា និងក្រុមអាជីករថៃ មានចំនួន៧៧ខេត្តរបស់ប្រទេសថៃ បានដាក់តាំងពិព័រណ៍រួមគ្នា ក្នុងក្របខណ្ឌសកលភាវូបនីកម្ម សេដ្ឋកិច្ចឆ្ពោះ ទៅកាន់សហគមន៍អាស៊ាននាពេលអនាគតខាងមុខនេះ ។ ការដាក់តាំងពិព័រណ៌ពាណិជ្ជកម្មកម្ពុជា ថៃនៅក្នុង ផ្សារទំនើប ភួ ពុយ ក្រុងបាត់ដំបងមានរយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃ១៥ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ ក្រោមប្រធានបទ «ផលិតផលគុណភាពល្អ តម្លៃថោក» ។ នៅក្នុងការចូលរួមតាំងលក់មុខទំនិញ ជាច្រើនប្រភេទ សរុបទាំងអស់ចំនួន១៣០ស្ដង់ ដោយក្រុមអាជីកររបស់ថៃ ចូលរួមចំនួន៩០ស្ដង់ តាំងបង្ហាញនិងដាក់ លក់នូវគ្រឿង អេឡិចត្រូនិក សម្ភារះផ្ទះបាយ ពូក ខ្នើយ មុង ភួយ សំលៀកបំពាក់ ស្បែកជើង កន្ត្រក កញ្រ្ចែង ធ្វើអំពីជ័រ កាហ្វេ ភេសជ្ជះនិងចំណីអាហារ ចំណែកក្រុមអាជីកររបស់កម្ពុជា មានចំនួន៤០តូប បានតាំងបង្ហាញ និងដាក់លក់នូវគ្រឿងអលង្ការ គ្រឿងសំអាង សម្ភារះលំអរ សម្ភារះផ្ទះបាយធ្វើអំពីដើមត្នោត និងចំណីអាហារផងដែរ ។

 លោក ចន្ទ័ សុផល អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍នាឱកាសនោះថា ការសម្រេចបាននូវការ ដាក់តាំង ពីព័រណ៌ពាណិជ្ជកម្មរួមគ្នារវាងប្រជាជាតិទាំង២ ជាលទ្ធផលដ៍ត្រចះត្រចង់មួយនិង ជាសក្ខីភាពឆ្លុះ បញ្ចាំងឲ្យឃើញពីកិច្ចសហប្រតិបត្តិការ បង្កើនទំនាក់ទំនងមិត្តភាពល្អនៃបណ្ដាប្រទេសជិតខាងជាប់របងគ្នា ពិសេសបានជំរុញលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ ឧស្សាហកម្ម កសិកម្មក្នុងទិសដៅលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋនិងផលប្រយោជន៍នៃប្រទេសទាំងពីរកម្ពុជា ថៃ ។

 លោកអភិបាលខេត្តបានបន្តថា ភាពជោគជ័យដែលសម្រេចបាន តាមរយៈការដាក់តាំងពិព័រណ៌រួមគ្នា ទាំងពេល នេះនិងរយៈពេលកន្លងមកបានបង្ហាញនិងផ្សព្វផ្សាយនូវផលិតផល ទំនិញផ្សេងៗព្រមទាំងបាន ផ្ដល់ឱកាស សម្រាប់ការស្វែងយល់ ផ្លាស់ប្ដូរផ្នែកធុរកិច្ច វិនិយោគនិងពាណិជ្ជកម្មដោយផ្អែកលើសក្កានុពល ជាលក្ខណៈ អន្ដរជាតិ ក្រៅពីនេះបានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ថា នៅក្នុងក្របខណ្ឌសហគមន៍ អាស៊ាននិង ក្របសកលភាវូបនីកម្ម សេដ្ឋកិច្ចសហគមក៏ដូចជានៅក្នុងពិភពលោកផងដែរ ៕