World Cup ២០០៦​ នៅ​​អាល្លឺម៉ង់​​ដូច​​ជា​​ជាប់​​ពាក់ព័ន្ធ​​នឹង​អំពើ​ពុក​រលួយ​ Fifa​ ដែរ​

World Cup ២០០៦​ នៅ​​អាល្លឺម៉ង់​​ដូច​​ជា​​ជាប់​​ពាក់ព័ន្ធ​​នឹង​អំពើ​ពុក​រលួយ​ Fifa​ ដែរ​

អាល្លឺម៉ង់​ក៏​ត្រូវ​បាន​​ទាញ​ឲ្យ​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​នៅ​ Fifa​ ដែរ​ បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​ថា​ អតីត​ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន​ Adidas ​លោក​ Robert Louis-Dreyfus ​បាន​ចំណាយ​លុយ​ប្រហែល​៧,៦​លាន​ដុល្លារ​​ ទិញ​សន្លឹក​ឆ្នោត​ធ្វើ​ឲ្យ​ប្រទេស​នេះ​អាច​ឈ្នះ​ការ​ដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ប្រកួត​បាល់​ទាត់​ពិភព​លោក​ World Cup ២០០៦។

 

World Cup ២០០៦​ នៅ​​អាល្លឺម៉ង់​​ដូច​​ជា​​ជាប់​​ពាក់ព័ន្ធ​​នឹង​អំពើ​ពុក​រលួយ​ Fifa​ ដែរ​

 

ទស្សនាវដ្ដី​អាល្លឺម៉ង់​ Der Spiegel ​បាន​រាយការណ៍​ថា​ មាន​ការ​ប្រើ​ប្រាស់​លុយ​ដើម្បី​សូក​សមាជិក​បួន​រូប​នៃ​គណៈកម្មាធិការ​ប្រតិបត្តិ​​សហព័ន្ធ​បាល់ទាត់​កំពូល​របស់​ពិភពលោក​ Fifi ​មុន​ការ​បោះ​ឆ្នោត​ ក្នុង​២០០០​ ដែល​ប្រទេស​អាម្លឺម៉ង់​បាន​ឈ្នះ​​១២​ទល់​១១​​សំឡេង​ លើ​អាហ្វ្រិក​ខាង​ត្បូង។

 

លោក​ Louis-Dreyfus​ ដែល​បាន​ស្លាប់​ក្នុង​ឆ្នាំ​២០០៩​ ត្រូវ​បាន​គេ​អះ​អាង​ថា​ គឺ​បាន​ប្រើ​លុយ​ទៅ​​លើ​គណៈកម្មាធិការ​ដេញ​ថ្លៃ។ប៉ុន្តែ​អតីត​ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន​ដដែល​ចាត់​ទុក​ថា​ វា​ជា​លុយ​កម្ចី​រយៈពេល​មួយ​ឆ្នាំ​កន្លះ​​​។

 

បញ្ហា​អំពើ​ពុក​រលួយ​កើត​ឡើង​ក្នុង​សហព័ន្ធ​បាល់ទាត់​កំពូល​របស់​ពិភពលោក​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ។ កន្លង​ទៅ​ អតីត​នាយក​ប្រតិបត្តិ​ FIFA ​លោក​ Blazer​ ក៏​បាន​សារភាព​ថា​ លោក​ពិត​ជា​ធ្លាប់​ទទួល​សំណូក​ ដើម្បី​ឲ្យ​បារាំង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ World Cup ១៩៩៨​ និង​អាហ្វ្រិក​ខាង​ត្បូង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ២០១០។ អំពើ​ពុក​រលួយ​ត្រូវ​ផ្ទុះ​ឡើង​ខ្លាំង​ ពេល​ប្រទេស​រុស្ស៊ី​បាន​ឈ្នះ​ការ​ដេញ​ថ្លៃ​ និង​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ World Cup ២០១៨​ ខាង​មុខ៕ ​

 

ចុចអាន៖ ភ្នាក់ងារ Martial ​បន្ទោស Wenger ​ថា​មិន​ចេះ​មើល​កីឡាករ

 

 

ប្រភព៖ theguardian