សង្ស័យទំនាស់រឿងស្រី​ កីឡាករប្រដាល់​ សែន រ៉ាដេត​ វ៉ៃយុវជនម្នាក់​ បាក់ថ្គាមនៅក្នុង​ ក្លឹបកម្សាន្តរស្មីមករា

ខេត្តកោះកុង ៖​ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងថា ​ជម្លោះពាក្យសម្តី ដែលសង្ស័យ​ផ្តើមចេញពីរឿងស្រី ​បណ្តាលឲ្យកីឡាករ​ ប្រដាល់សេរី ​សែន រ៉ាដេត ប្អូនប្រុសកីឡាក រ​ប្រដាល់ល្បីឈ្មោះ ​សែន រ៉ាឌី ​វ៉ៃមួយដៃទៅ​លើយុវជន ម្នាក់ចំថ្គាម ​ដែលសេចក្តីរាយការណ៍​ ចុងក្រោយថា ​បាក់ថ្គាម ។

ហេតុការណ៍នេះ​បានកើតឡើងនៅយប់ថ្ងៃទី១៣​ តុលា ២០១៥ ​នៅក្នុងក្លឹបកម្សាន្តយីហោ ​" រស្មីមករា" ស្ថិតនៅក្នុងភូមិ៣ ​សង្កាត់ស្មាច់មានជ័យ ​ក្រុងខេមរភូមិន្ទ ។ ជនរងគ្រោះ​ដែលត្រូវបានក្រុមគ្រួសារ​ បញ្ជូនមកព្យាបាលនៅក្នុងរាជធានី​ ភ្នំពេញឈ្មោះ សារ៉ាយ សាគី​ អាយុ២៥ឆ្នាំ​ មុខរបរកម្មករ ​ស្នាក់នៅក្នុងភូមិ១ ​សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ។

សេចក្តីរាយការណ៍​បានឲ្យដឹងថា ​ក្នុងសំណុំរឿងហិង្សាមួយនេះ ​ខាងភាគីជនរងគ្រោះ ​ដំបូងឡើយ បានទាមទារ​សំណងចំនួន ៣០០ដុល្លារ​ ​ហើយជនរងគ្រោះ​ យល់​ព្រមតែ​១០០ដុល្លារ ​ប៉ុន្តែក្រោយពេល គ្រូពេទ្យបា្រប់ថា ​បាក់ថ្គាម ​ខាងភាគីជនរងគ្រោះ បាន​ទាមទារសំណងចំនួន​ ៣០០០ដុល្លារ ដើម្បីបញ្ចប់រឿង​ ប៉ុន្តែភាគី ខាងកីឡាករ ​សែន រ៉ាដេត ​ពុំមានលទ្ធភាព ។

មកដល់រសៀលថ្ងៃទី១៦​ តុលា ២០១៥នេះ ​ភាគីទំាងពីរត្រូវចូល​មកដោះស្រាយគ្នានៅ​ស្នង ការដ្ឋាននគរបាលខេត្តបន្តទៀត ​ប៉ុន្តែពុំទទួល​បាន លទ្ធផល​ដោយ​សារអវត្តមាន​ ខាងកីឡាករ​ សែន រ៉ាដេត ៕
សង្ស័យទំនាស់រឿងស្រី​ កីឡាករប្រដាល់​ សែន រ៉ាដេត​ វ៉ៃយុវជនម្នាក់​ បាក់ថ្គាមនៅក្នុង​ ក្លឹបកម្សាន្តរស្មីមករា

សង្ស័យទំនាស់រឿងស្រី​ កីឡាករប្រដាល់​ សែន រ៉ាដេត​ វ៉ៃយុវជនម្នាក់​ បាក់ថ្គាមនៅក្នុង​ ក្លឹបកម្សាន្តរស្មីមករា
សង្ស័យទំនាស់រឿងស្រី​ កីឡាករប្រដាល់​ សែន រ៉ាដេត​ វ៉ៃយុវជនម្នាក់​ បាក់ថ្គាមនៅក្នុង​ ក្លឹបកម្សាន្តរស្មីមករា

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត