ឪពុកស្ទើរស្រក់ទឹកភ្នែក ពេលឃើញកូនខ្លួន អាយុ២ឆ្នាំ ត្រូវអ្នកបម្រើ ទាត់យ៉ាងកម្រោល (មានវីដេអូ)

សឹង្ហបុរី៖ ឪពុកម្នាក់ បានបញ្ចេញ ខ្សែអាត់វីដេអូ ដែលបានថតពី អ្នកបម្រើទាត់ កូនស្រីអាយុ២ឆ្នាំ របស់ខ្លួនទៅ នឹងកម្រាលឥដ្ឋ។

ខ្សែអាត់វីដេអូ បានឲ្យឃើញ ក្មេងតូចពីរ នាក់កំពុង អង្គុយនៅលើ កម្រាលឥដ្ឋ មុនពេលដែល អ្នកបម្រើបានយក ជើងធាក់ក្មេង តូចម្នាក់ ក្នុងចំណោមនោះ ដែលធ្វើឲ្យមុខ របស់ក្មេងតូច បោកទៅនឹង កម្រាលឥដ្ឋ ទាំងកម្រោល។ វីដេអូនេះ ត្រូវបានបង្ហោះ ក្នុងអ៊ីនធើណេត ដោយឪពុកវ័យ ក្មេងម្នាក់ឈ្មោះ Chrtistopher Sun ដែលបាននិយាយថា ហេតុការណ៍មួយនេះ បានធ្វើឲ្យលោក មានការឈឺចាប់ខ្លាំងណាស់។ ខ្សែរវីដេអូដែលមានរយៈពេល ២៥ វិនាទី បានឲ្យឃើញថា ក្មេងស្រីម្នាក់កំពុង រមៀលទៅជិត អ្នកបម្រើ ហើយក៏រមៀល ត្រលប់មកវិញ បន្ទាប់មកក៏ ត្រូវបានអ្នកបម្រើ ម្នាក់នោះធាក់យ៉ាងខ្លាំងតែម្តង។ ឪពុករបស់ ក្មេងតូចនេះ ក៏បានសរសេររៀបរាប់ ភ្ជាប់ជាមួយនឹង ការបង្ហោះវីដេអូ នេះផងដែរថា៖ "កូនរបស់ខ្ញុំកំពុងតែ ញ៉ាំអាហារពេលល្ងាច យ៉ាងសប្បាយ ស្រាប់តែមិន ដឹងហេតុអ្វី ក៏ត្រូវបានគេធាក់ យ៉ាងខ្លាំងបែបនេះ ហើយក្បាលរបស់ Makayla (ឈ្មោះក្មេងរងគ្រោះ) ត្រូវបានបោកទៅនឹង ឥដ្ឋយ៉ាងខ្លាំង។ កូនរបស់ខ្ញុំ ទើបតែមានអាយុ២ឆ្នាំ ប៉ុណ្ណោះ ហេតុអ្វីក៏អ្នកបម្រើ ដាច់ចិត្តធ្វើបែបនេះ ដាក់នាង? ខ្ញុំពិតជាឈឺ ចាប់ខ្លាំងណាស់ ខ្ញុំមិនធ្លាប់ប៉ះ ពាល់កូនសំណព្វ របស់ខ្ញុំមួយដៃទេ ប៉ុន្តែកូនបែរ ជាត្រូវអ្នកដទៃ ធ្វើបែបនេះ ដាក់ទៅវិញ។

អារម្មណ៍របស់ ឪពុកម្តាយ ពិតជាមិន អាចទទួលយក បានទេនៅពេល ដែលកូនរបស់ខ្លួន ត្រូវបានគេធ្វើ បាបទាំងនៅ តូចបែបនេះ ចុះទស្សនិកជន វិញយល់យ៉ាងណា ដែរចំពោះទង្វើ អ្នកបម្រើនេះ? សូមទស្សនា វីដេអូខាងក្រោម៖

ឪពុកស្ទើរស្រក់ទឹកភ្នែក ពេលឃើញកូនខ្លួន អាយុ២ឆ្នាំ ត្រូវអ្នកបម្រើ ទាត់យ៉ាងកម្រោល (មានវីដេអូ)ឪពុកស្ទើរស្រក់ទឹកភ្នែក ពេលឃើញកូនខ្លួន អាយុ២ឆ្នាំ ត្រូវអ្នកបម្រើ ទាត់យ៉ាងកម្រោល (មានវីដេអូ)ឪពុកស្ទើរស្រក់ទឹកភ្នែក ពេលឃើញកូនខ្លួន អាយុ២ឆ្នាំ ត្រូវអ្នកបម្រើ ទាត់យ៉ាងកម្រោល (មានវីដេអូ)

ប្រភព៖

កែសម្រួលដោយ៖ នរី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត