អ្នក​បើក​តាក់ស៊ី​​​​ម្នាក់​គេច​ពី​ឡាន​ថ្លៃ​ទៅ​បុក​កង់​ ចំណាយ​ថ្លៃ​ជួសជុល​ឲ្យ​គេ​ធ្ងន់​ក​

អ្នក​បើក​តាក់ស៊ី​​​​ម្នាក់​គេច​ពី​ឡាន​ថ្លៃ​ទៅ​បុក​កង់​ ចំណាយ​ថ្លៃ​ជួសជុល​ឲ្យ​គេ​ធ្ងន់​ក​

អ្នក​បើក​តាក់ស៊ី​មួយ​រូប​នៅ​ប្រទេស​ចិន​បាន​រៀន​បទ​ពិសោធន៍​ថ្មី​មួយ​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​ កាល​ពី​សប្ដាហ៍​មុន​ នោះ​គឺ​ត្រូវ​បង់​ថ្លៃ​ជួសជុល​កង់​មួយ​គ្រឿង ​ដែល​រថយន្ត​របស់​លោក​បាន​បុក​ដល់​ទៅ​ជាង​មួយ​ម៉ឺន​ដុល្លារ​អាមេរិក។

 

បុរស​ដែល​មាន​​ត្រកូល​​ Zhang ​ត្រូវ​ចំណាយ​លុយ​ ៨០​ ០០០​យាន់​ (១២៥៩៧​ដុល្លារ)​ ដើម្បី​ជួសជុល​កង់​ខូច​ដែល​លោក​បាន​បុក។

 

អ្នក​បើក​តាក់ស៊ី​​​​ម្នាក់​គេច​ពី​ឡាន​ថ្លៃ​ទៅ​បុក​កង់​ ចំណាយ​ថ្លៃ​ជួសជុល​ឲ្យ​គេ​ធ្ងន់​ក​

 

អ្នក​បើក​តាក់ស៊ី​​​​ម្នាក់​គេច​ពី​ឡាន​ថ្លៃ​ទៅ​បុក​កង់​ ចំណាយ​ថ្លៃ​ជួសជុល​ឲ្យ​គេ​ធ្ងន់​ក​

 

គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​កើត​ឡើង​នៅ​ពេល​អ្នក​រត់​តាក់ស៊ី​រូប​នេះ​បត់​កន្លែង​ភ្លើង​ស្ដុប​ ហើយ​បាន​គេច​ពី​រថយន្ត​ BMW ​ដ៏​ទំនើប​មួយ​គ្រឿង​ ដែល​នៅ​ខាង​មុខ​ រហូត​ឆ្ពោះ​ទៅ​បុក​កង់​ដែល​បុរស​ម្នាក់​កំពុង​ជិះ។

 

លោក​ Zhang ​និយាយ​ថា៖ “ខ្ញុំ​ខំ​គេច​កុំ​ឲ្យ​ប៉ះ​ឡាន់​ថ្លៃ​ មិន​នឹក​ស្មាន​អ្វី​ទៅ​បុក​កង់​ថ្លៃ​ទៅ​វិញ”។

 

ដោយ​សំណាង​ល្អ​ ក្រោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ អ្នក​ជិះ​កង់​ពុំ​មាន​របួស​អ្វី​ទេ។ ប៉ុន្តែ​លោក​ត្រូវ​បាន​ម្ចាស់​កង់​ប្រាប់​ថា​ កង់​ដែល​ខូច​នោះ​តម្លៃ​ជាង​១១០​ ០០០​យាន់​ (១៧៣២១​ដុល្លារ)។ កង់​នោះ​ម៉ាក​ COLNAGO C60 ​នាំ​ចូល​ពី​ប្រទេស​អ៊ីតាលី។

 

ម្ចាស់​ហាង​លក់​កង់​ឲ្យ​ដឹង​ថា​ កង់​ដែល​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ​ត្រូវ​ខូច​ដេរីយឺ​ ដៃ​​ តួ​ និង​កែប​ បើ​ចង់​ជួសជុល​ក៏​ត្រូវ​ចំណាយ​ ៨២​ ៣៦៦​យាន់​ (១២៩៦៩​ដុល្លារ)​ ដែរ៕

 

 

ចុច​អាន៖ ទឹក​ចិត្ត​គ្រូ​បង្រៀន​ពិការ​ដៃ​ទាំង​ពីរ តែ​ខំ​ផ្ទេរ​វិជ្ជា​ដល់​សិស្ស

 
ប្រភព៖ CCTV News