ជា​សត្វ​ត្រី​រង​ឥទ្ធិពល​នុយក្លេអ៊ែរ ឬ​ជា​សត្វ​ចម្លែក​មក​ពី​ភព​ដទៃ?


អ្នកនេសាទត្រីជាតិជប៉ុនម្នាក់នេះ បានចាប់បាន«ត្រី-ចចក»ដ៏ធំមួយ តាមរយៈសំណាញ់របស់ខ្លួន។ ប៉ុន្តែ​មនុស្ស​មួយ​ចំនួនបាន​គិត​ថា សត្វត្រីដ៏ចម្លែកនេះ ជាលទ្ធផលដ៏អវិជ្ជមាន នៃ​ការ​ផ្ទុះ​រោងចក្រ​នុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា (Fukushima) នៅជប៉ុនកាលពីប៉ុន្មានឆ្នាំមុន។
ជា​សត្វ​ត្រី​រង​ឥទ្ធិពល​នុយក្លេអ៊ែរ ឬ​ជា​សត្វ​ចម្លែក​មក​ពី​ភព​ដទៃ?

សត្វត្រី-ចចកសមុទ្រ ដែលអ្នកនេសាទជប៉ុនចាប់បាន នៅរវាងកោះជប៉ុន និងឆ្នេរសមុទ្រប្រទេសរ៉ូស្ស៊ី។ (រូបថតទ្វីសធើរ)

បុរសអ្នកនេសាទលោក ហ៊ីរ៉ាសាកា ហីរ៉ូស៊ី (Hirasaka Hiroshi) បានបង្កការភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅលើ​បណ្ដាញសង្គម។ ខណៈទូកនេសាទរបស់លោក ស្ថិតនៅចន្លោះកោះជប៉ុន «Hokkaido» និងឆ្នេរ​សមុទ្រនៃ​ប្រទេសរ៉ូស្ស៊ីនោះ លោក ហ៊ីរ៉ាសាកា ហីរ៉ូស៊ី បានចាប់បាន នៅក្នុងសំណាញ់របស់ខ្លួន នូវត្រីសមុទ្រ​ដ៏​ចម្លែក​មួយ។ សត្វត្រីនោះ ដែលមានលក្ខណៈមិនធម្មតា ប្រៀបបាននឹងសត្វមកពីភពដទៃនេះ តាមពិតទៅ ជាសត្វ​ត្រី-ចចកសមុទ្រមួយប្រភេទ។

ការនេសាទបានត្រីនេះ បានធ្វើឡើង តាំងពីចុងខែសីហាកន្លងទៅ ប៉ុន្តែរូបថតរបស់លោក ហ៊ីរ៉ាសាកា ហីរ៉ូស៊ី ទើបនឹងត្រូវបានគេ យកមកចុះផ្សាយ នៅលើបណ្ដាញសង្គម នៅរយៈពេលចុងក្រោយនេះប៉ុណ្ណោះ។ រូប​ភាព​ដែលធ្វើមនុស្សគ្រប់គ្នា បានភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នេះបើតាមការអះអាង នៅក្នុងរបាយការណ៍មួយ របស់​សារព័ត៌មានអង់គ្លេស «Daily Telegraph»។ អ្នកខ្លះបានជឿជាក់ថា វាជាលទ្ធផលដ៏អាក្រក់ ដែលកើតចេញ ពីការផ្ទុះរោងចក្រ នុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ដែលធ្វើឲ្យបរិស្ថាន នៃតំបន់ទាំងមូល រងនូវការប៉ះពាល់​យ៉ាង​ខ្លាំង។ រីឯអ្នកខ្លះទៀត បានគិតថា ជារូបភាពកាត់ត។

ជាទូទៅ សត្វត្រី-ចចក មានទំហំបណ្ដោយ ប្រមាណជា ១១២សង់ទីម៉ែត្រ (មួយម៉ែត្រជាង) និងមិនមានទម្ងន់​លើស ពី១៥​គីឡូក្រាម​ឡើយ។ ប៉ុន្តែបើមើលសត្វត្រី ដែលត្រូវបានបង្ហោះ ក្នុងរូបភាពនេះ មានប្រវែងបណ្ដោល ដល់​ទៅ​ជិត​ពីរម៉ែត្រ ហើយបុរសអ្នកនេសាទ ពិបាកនឹងលើកវាឡើងណាស់ ដែលធ្វើឲ្យគេគិតថា វាមាន​ទម្ងន់​ធ្ងន់​ជាង ១៥គីឡូក្រាម៕

ជា​សត្វ​ត្រី​រង​ឥទ្ធិពល​នុយក្លេអ៊ែរ ឬ​ជា​សត្វ​ចម្លែក​មក​ពី​ភព​ដទៃ?


ជា​សត្វ​ត្រី​រង​ឥទ្ធិពល​នុយក្លេអ៊ែរ ឬ​ជា​សត្វ​ចម្លែក​មក​ពី​ភព​ដទៃ?