គុណ​ប្រយោជន៍​ក្រូចឆ្មារ ​៣ប្រភេទ​សម្រាប់​ស្បែក​ និងសក់​របស់អ្នក​

ក្រូច​ឆ្មារ​គឺជា​គ្រឿង​ទេស​ ដែល​ប្រើ​ក្នុង​ផ្ទះបាយ​ដ៏សាមញ្ញ​មួយ​ប្រភេទ​ សម្រាប់​លាយ​ជាមួយ​អាហារ​ និងប្រើ​សម្រាប់​កែ​សម្ផស្ស​ផងដែរ។​ ក្រូច​ឆ្មារ​នេះ​វាផ្ដល់​គុណ​ប្រយោជន៍​ជាច្រើន​ដល់​សុខភាព​ ដូច​ជាលើ​កម្ពស់​ការ​រំលាយ​អាហារ ​រក្សាឱ្យ​កម្រិត​ pH មាន​តុល្យ​ភាព​ល្អ ​កម្ចាត់​ក្លិន​មិនល្អ​នៅ​លើ​រាងកាយ​ លើក​កម្ពស់​ប្រព័ន្ធ​ស៊ាំ ​ប្រឆាំង​នឹង​រោគ​ឆ្លង ​និងគ្រប់គ្រង​កម្រិត​សម្ពាធ​ឈាម។​  មិន​តែ​ប៉ុណ្ណោះ​ សក់​ និង​ស្បែក​របស់​អ្នក​ក៏ត្រូវ​ធាតុ​ជាមួយ​ក្រុច​ឆ្មារ​ច្រើន​ណាស់​ដែរ​។ ផ្លែ​ឈើ​ជូរ​ប្រភេទ​នេះគឺ​ជាប្រភព​ដ៏ប្រសើរ​ នៃវីតាមីនC  ​កាល់​ស្យូម ​ម៉ាញ៉េ​ស្យូម​ និងប៉ូតា​ស្យូម។​ វាមាន​ផ្ទុក​គុណ​សម្បត្ដិ​សារ​ធាតុ​ប្រឆាំង​នឹងអុក​ស៊ីដកម្ម ​ប្រឆាំង​នឹង​បាក់​តេរី និង​ប្រឆាំង​នឹង​រោគ​ផ្សិត ​ដែល​ជួយ​លើក​កម្ពស់​សោភ័ណ​ភាព​ និងលក្ខណៈ​នៃសក់​ ស្បែក ​និងក្រចក​របស់​អ្នក។ ​ដើម្បី​ទាញ​យក​គុណ​ប្រយោជន៍​ផ្នែក​សម្រស់​ពីក្រូចឆ្មារ​ អ្នក​គួរពិសា​ទឹក​ក្រូច​ឆ្មារ​រាល់ថ្ងៃ​ និង​លាប​វាទៅ​លើ​ស្បែក​របស់​អ្នក។​
គុណ​ប្រយោជន៍​ក្រូចឆ្មារ ​៣ប្រភេទ​សម្រាប់​ស្បែក​ និងសក់​របស់អ្នក​

១. ធ្វើឱ្យ​ស្បែក​របស់​អ្នក​ក្មេង​ជាងវ័យ​៖ ទាំង​បុរស​ និងស្រ្ដី​ ពិត​ជាត្រូវ​ការ​ឱ្យស្បែក​របស់​ខ្លួន​ទន់ម៉ត់​រលោង ​បាត់​នូវភាព​ជ្រីវជ្រួញ​ និងស្នាម​អុជខ្មៅ​។ ក្រូចឆ្មារ​គឺជាគ្រឿង​ទេស​មួយ​ប្រភេទ​ ដែល​ជួយ​ឱ្យស្បែក​របស់​អ្នក​ក្មេង​ជាងវ័យ ​និងធ្វើ​ឱ្យស្បែក​មើល​ទៅស្រស់​ស្អាត​ និងក្មេងខ្ចី​។ ជាតិវីតា​មីនC ​នៅក្នុង​ក្រូចឆ្មារ​មាន​ប្រសិទ្ធភាព​លើក​កម្ពស់​ការ​ផលិត​ចេញ ​Collagen ​ដែល​ជួយឱ្យ​ស្ថាន​ភាព​ស្បែក​រលាស់​ឡើង​វិញ ​ដើម្បី​ជួយ​រក្សាឱ្យ​ស្បែក​ម៉ត់​រលោង​ និងមាន​សម្រស់​ក្មេង​ជាងវ័យ។​ លើសពី​នេះ​ទៀត​ក្រូច​ឆ្មារ​ក៏មាន​ប្រសិទ្ធ​ភាព​ការពារ​ប្រឆាំង​នឹង​រ៉ាឌីកាល់​សេរីដែរ ​ហើយ​គុណ​សម្បត្ដិ​ទប់​ស្កាត់​នូវ​ស្បែក​យារ​របស់វា​ ជួយ​ឱ្យស្បែក​តឹងណែន ​និងបង្ការ​សញ្ញា​នៃភាព​ចាស់​ភាព​ចាស់​មុន​អាយុ​ ដូចជា​ជ្រីវជ្រួញ​ និងស្នាម​សង្វារ​ជាដើម។​•ចាក់ទឹក​ឃ្មុំ​ទៅលើ​សាច់​ក្រូច​ឆ្មារ​មួយ​ដុំ ​ហើយ​ដុសវាថ្នមៗ​នៅ​លើ​មុខរ ក​ ដៃ ​និងជើង​របស់​អ្នក។​ ទុកវា​នៅលើ​ស្បែក​របស់​អ្នក​ឱ្យបាន​រយៈ​ពេល​ ១០នាទី​ បន្ទាប់​មក​លាង​ជម្រះ​វាដោយ​ទឹកក្ដៅ​ឧណ្ហៗ។​ អនុត្ដ​វិធី​នេះ​ឱ្យបាន​ ១ ឬពីរ​ដង​ក្នុង​មួយ​សប្ដាហ៍។​•ជម្រើស​មួយទៀត ​គឺត្រូវ​លាយទឹក​ក្រូចឆ្មារ​ជាមួយ​នឹងទឹក​ផ្កាកូលាប​ក្នុង​បរិមាណ​ស្មើៗគ្នា ​ឬប្រេងវីតា​មីនE​ ហើយ​លាប​វា​ទៅលើ​ស្បែក​របស់​អ្នក​។ ទុកវា​នៅ​លើ​ស្បែក​ឱ្យបាន​រយៈពេល ​១០នាទី ​មុន​ពេល​លាងជម្រះ​វាដោយ​ទឹកក្ដៅ​ឧណ្ហៗ។​ អនុវត្ដ​វិធីព្យា​បាល​ស្បែក​នេះ​ឱ្យបាន ​ពីរ ​ឬបី​បដង​ក្នុង​មួយ​សប្ដាហ៍។​•ម្យ៉ាង​ទៀត​សូមពិសា​ ទឹក​ក្រូច​ឆ្មារ​ឱ្យបាន​ពីរដង​ក្នុង​មួយ​សប្ដាហ៍​ដើម្បី​រក្សា​ស្បែក​របស់​អ្នក​ឱ្យស្រស់​ស្អាត​ពីខាងក្នុង។ ​

២. ព្យា​បាល​មុន​ និងស្លាក​ស្នាម​នៅលើ​ផ្ទៃមុខ៖ ​ ទឹកក្រូច​ឆ្មារ​មានផ្ទុក​អាស៊ីដ ​L-ascorbic  ជាឱសថ​បែប​ធម្មជាតិ​ ដែល​ព្យាបាល​មុនឱ្យ​ជាសះ​ស្បើយ​ឆាប់​រហ័ស​។ លើស​ពីនេះ​ទៀត​ វីតាមីន C​ នៅក្នុង​ទឹក​ក្រូចឆ្មារ​ជួយ​លើក​កម្ពស់​ការ​លូត​លាស់​ជាលិកា​ស្បែក ​និងកាត់​បន្ថយ​ការលេច​ចេញ​នូវ​ស្នាម​មុន​ និងស្នាម​អុជខ្មៅ​ផង​ដែរ​។ ម្យ៉ាង​ទៀត​ក្រូចឆ្មារ​ មាន​ផ្ទុកនូវ​គុណ​សម្បត្ដិ​ប្រឆាំង​នឹង​បាក់តេរី  ​ដែល​ជួយ​សម្លាប់​បាក់​តេរី ​ដែល​នាំឱ្យ​កើតមុន។​
•យកក្រូច​ឆ្មារ​មួយ​ចំណិត​ទៅខាត់​ស្រាលៗ​នៅកន្លែង​ ដែល​កើត​មុន​ និងស្នាម​។ រង់ចាំ​ឱ្យបាន​ ៥នាទី​មុន​ពេល​លាង​ជម្រះ​វាដោយ​ទឹកត្រជាក់​។ អនុវត្ដ​វិធីនេះ​ឱ្យ ​ឱ្យបាន​ពីរដង​ក្នុង​មួយថ្ងៃ ​រហូតដល់​ស្នាម​មុន​នេះ​បាត់ទៅ។​•ជម្រើស​មួយ​ទៀត​ គឺត្រូវ​រៀប​ចំការ​លាយ​ផ្សំដោយ​ដាក់ ​ទឹកក្រូចឆ្មារ ​និងទឹក​ផ្កា​កូលាប​ កន្លះ​ស្លាប​ព្រា​កាហ្វេ​ស្មើៗគ្នា​។ ប្រើដុំ​សំឡី​ជ្រលក់​ក្នុងទឹក​ក្រូច​ឆ្មារ​នោះ​ ហើយ​លាប​វា​នៅ​ត្រង់​កន្លែង​ ដែល​មានមុន​។ ទុកវា​ឱ្យបាន​រយៈពេល​ ១៥នាទី​ ហើយ​លាងជម្រះ​វាដោយ​ទឹកត្រជាក់។​ សូមអនុវត្ដ​វិធីព្យាបាល​នេះ​ឱ្យបានពីរ​ដង​ក្នុង​មួយ​ថ្ងៃ។​•ម្យ៉ាង​ទៀត​ សូម​ពិសាទឹក​ក្រូចឆ្មារ​មួយ​កែវ​ឱ្យបាន​រាល់ថ្ងៃ ​ដើម្បី​ការពារ​ស្បែក​របស់​អ្នក​ពីការ​បំផ្លាញ​ នៃរ៉ាឌីកាល់​សេរី ​និងរក្សា​កម្រិត​ pH ឱ្យស្ថិត​នៅក្នុង​កម្រិត​ដ៏ប្រសើរ​មួយ។​

៣. ព្យាបាល​អង្គែរ៖​ ទឹកក្រូចឆ្មារ​អាច​ព្យាបាល​អង្គែរ ​និងគ្រប់​គ្រង​ការ​រមាស់​នៅលើ​ស្បែក​ក្បាល​។ វាជួយ​ឱ្យរក្សា​តុល្យភាព​ កម្រិត​ pH នៃស្បែក​ក្បាល​របស់​អ្នក​ និងកាត់​បន្ថយ​ការ​បញ្ចេញ​ជាតិខ្លាញ់​ច្រើស​លើស​កំណត់​ ដែលកត្ដា​ទាំងពីរ​យ៉ាង​នេះ​ជួយ​កម្ចាត់​អង្គែរលើ​ស្បែក​ក្បាល​។ ម្យ៉ាង​ទៀត​ សារធាតុ​សកម្ម​ប្រឆាំងនឹង​រោគផ្សិត ​និងបាក់​តេរីរបស់វា​ ជួយ​ការពារ​ការឆ្លង​រោគ​នៅលើ​ស្បែក​ក្បាល។​​
•លាយទឹក​ក្រូច​ឆ្មារ​ពីរៀ​ផ្លែ​ទៅក្នុង​ទឹក​មួយ​ពែង​។ ក្រៅយ​ពីធ្វើ​ការកក់​សាប៊ូររួច ​សូម​កក់​សក់​របស់​អ្នកជាមួយ​នឹងទឹក ​ដែល​បានលាយ​បញ្ចូល​គ្នានេះ​។ ទុកវាឱ្យ​បានរយៈ​ពេ ៥នាទី​ បន្ទាប់​មកលាង​ជម្រះ​សក់របស់​អ្នកដោយ​ទឹកធម្មតា​។ សូម​អនុវត្ដ​វិធីព្យាបាល​បែប​ធម្មជាតិ​នេះ​ឱ្យបាន​ម្ដង​ ឬពីរដង​ក្នុង​មួយ​សប្ដាហ៍។​•លាយ​ទឹកក្រូច​ឆ្មារមួយ​ផ្លែទៅក្នុង ​ទឹកដោះគោ​ជូរសុទ្ធ​មួយពែង។​ បន្ទាប់មក​បន្ថែម​ប្រេងដូង ​ឬប្រេង​អូលាវ​ទៅក្នុងនោះ​ និងធ្វើ​ការលាយ​ឱ្យចូល​គ្នាល្អ​។ លាប​សមាសធាតុ​ផ្សំនោះ​ស្រាលៗ​ទៅលើ​សក់​សើម​របស់អ្នក ​ជាពិសេស​ត្រង់ឬស​សក់​។ ពាក់មួក​ផ្លាទីក​សម្រាប់​ងូតទឹក​ឱ្យបាន​ រយៈពេល​ ៣០នាទី ​មុនពេល​លាង​ជម្រះ​វាដោយ​ទឹកក្ដៅ​ឧណ្ហៗ។ ​សូមអនុវត្ដ​វិធីនេះ​ឱ្យ​បាន​ ម្ដង ​ឬពីរដង​ក្នុងមួយ​សប្ដាហ៍។​

បញ្ជាក់៖​ សូម​ចៀស​វាការ​ដើរ​ឱ្យប៉ះ​នឹង​កម្ដៅ​ព្រះអាទិត្យ​ នៅពេល​ដែល​អ្នកប្រើ​ប្រាស់​វិធីទឹក​ក្រូចឆ្មារ​នេះ​ ដើម្បី​ព្យាបាល​អង្គែរ​ ពីព្រោះ​វាអាច​ធ្វើឱ្យ​បាត់​បង់ពណ៌​សក់របស់​អ្នក៕ ​

អត្ថបទ៖ ដេវីដ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​