គុណ​ប្រយោជន៍នៃ​ការបំបៅ​ដោះកូន​ដោយ​ទឹកដោះ​ម្ដាយ​ សម្រាប់​ម្ដាយ​ និងទារក​

ការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​ ត្រូវបាន​មនុស្ស​ជឿថា ​មាន​គុណ​ប្រយោជន៍​បង្កើត​បាន​ជាផ្នែក​មួយ​ដ៏សំខាន់​បំផុត​ នៃ​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​ទារក​។ ក្រៅពី​នេះ ​វាដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការលើក​កម្ពស់​សុខភាព​ម្ដាយ ​ដោយ​ការ​កម្ចាត់​ចោល​ស្រ្ដេស​ និងលើក​កម្ពស់​ការ​សម្រាក​សម្រាន្ដ​ឱ្យបាន​ល្អ​ប្រសើរ។​

ការ​ពារ​កុមារ​ពីជំងឺ​ផ្សេងៗ៖​ មាន​ការ​សិក្សា​ស្រាវ​ជ្រាវ​ជាច្រើន ​ដែល​បង្ហាញថា​ ជំងឺ​មួយ​ចំនួន​ដូចជាវី​រុស​ក្នុង​ក្រពះ ​ជំងឺ​ខ្សោយ​ប្រព័ន្ធ​ដង្ហើម​ ជំងឺ​ត្រចៀក​ និងជំងឺ​ និង​រោគ​រលាក​ស្រោម​ខួរ​មិន​សូវ​កើត​មាន​ចំពោះ​ទារក ​ដែល​ត្រូវ​បាន​បំបៅ​ដោះ ​ដោយ​ទឹក​ដោះ​ម្ដាយ​ ប៉ុន្ដែ​ទោះ​កើត​ ក៏កើត​មាន​ក្នុង​កម្រិត​តិច​តួច​ដែរ​។ ការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​ នៅពេល​ត្រូវ​បាន​អនុវត្ដ​ខ្ជាប់​ខ្ជួន​នៅ ​៦ខែ​ដំបូង ​នៃជីវិត​របស់​ទារក ​វាផ្ដល់​នូវ​ការ​បង្ការ​ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ​ ដែល​អាច​កើត​ឡើង​នៅ​ដំណាក់​កាល​បន្ត​បន្ទាប់​នៃជីវិត​ដូចជា​ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី១ ​និងទី២​ ការកើន​ឡើង​កម្រិត​កូឡេ​ស្ដេរ៉ូល​ខ្ពស់ ​និងជំងឺ​ពោះ​វៀន​ជាដើម។​
គុណ​ប្រយោជន៍នៃ​ការបំបៅ​ដោះកូន​ដោយ​ទឹកដោះ​ម្ដាយ​ សម្រាប់​ម្ដាយ​ និងទារក​

ការពារ​កុមារ​ពីអាលែក្ស៊ី​ផ្សេងៗ៖​  ទារក ​ដែល​ត្រូវ​បាន​បំបៅ​ដោយ​ទឹកដោះ​ម្សៅ​ ដែល​ត្រូវ​បានផលិត​ឡើង​ដោយ​ទឹក​ដោះ​គោ ​ឬសណ្ដែក​សៀង​ទំនង​ជាមាន​ប្រតិកម្ម​អាលែ​ក្ស៊ី​ច្រើន​ជាងទារក​ ដែល​ត្រូវ​បាន​បំបៅ​ដោយ​ទឹក​ដោះ​ម្ដាយ​។ ក្រុម​អ្នក​វិទ្យា​សាស្រ្ដ​ជឿជាក់ថា​ កត្ដា​បង្កា​រដូចជា​ secretary IgA នេះការ​ពារ​នូវ​ប្រតិកម្ម​អាលែក្ស៊ី​ចំពោះ​អាហារ​ ដោយ​ផ្ដល់​នូវ​ស្រទាប់​ការពារ​ចំពោះ​បំពង់​ពោះ​វៀន​របស់​ទារក​។ នៅពេល​ ដែល​ស្រទាប់​ការពារ​នេះ​បាត់បង់ ​អាការៈ​រលាក​អាច​កើត​ឡើង​ ហើយ​ផ្ទាំង​ពោះ​វៀន​អាចធ្លាយ។​​

កាត់​បន្ថយក​ម្រិត​ស្រ្ដេស​របស់​ម្ដាយ​៖  របាយ​ការណ៍​សិក្សា​ស្រាវ​ជ្រាវ​ជាង​ ៩០០០ករណី​ ដែល​ត្រូវ​បង្ហាញ​ដោយ​ វិទ្យា​ស្ថាន​ជាតិ​សុខា​ភិបាល​បាន​ឱ្យដឹងថា ​ក្រោយ​ការ​បង្ហាញ​គេបាន​សន្និដ្ឋានថា​ ម្ដាយ​ដែល​មិន​បានបំបៅ​ដោះ​កូនដោយ​ទឹក​ដោះ​ម្ដាយ​ និងម្ដាយ​ ដែល​បញ្ឈប់​ការបំបៅ​ដោះ​កូនដោយ​ទឹកដោះ​ម្ដាយ​ឆាប់​ពេក​មាន​ការ​ប្រឈម​ខ្ពស់​នឹងការ​ធ្លាក់​ទឹក​ចិត្ដ​ក្រោយ​ការ​សម្រាល​កូន​(Postpartum depression)។ ស្រ្ដី​ភាគ​ច្រើន​មាន​អារម្មណ៍​ថាសម្រាក​សម្រាន្ដ​បាន​ស្រួល​ខ្លួន​នៅ​អំឡុង​ពេល​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​។ ការ​សម្រាក​សម្រាន្ដ​បាន​ស្រួល​ខ្លួនេះ​កើត​ឡើង​បាន ​ដោយ​សារ​ការបំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​បញ្ចេញ​នូវ​អ័កម៉ូន​ Oxytocin ដែល​ត្រូវ​បាន​គេស្គាល់​ថា ​វាមាន​ប្រសិទ្ធភាព​ជួយ​ឱ្យមាន​អារម្មណ៍​សម្រាក​សម្រាន្ដ ​និងទទួល​បាន​ការ​ថែទាំ។​​

កាត់​បន្ថយ​គ្រោះ​ថ្នាក់​នៃ​ជំងឺ​មហារីក៖​ មាន​ការ​សិក្សា​ស្រាវ​ជ្រាមួយ​ចំនួន​ ដែល​បង្ហាញថា​ ស្រ្ដីជាម្ដាយ​បំបៅ​ដោះកូន​ដោយ​ទឹកដោះ​ម្ដាយ​បាន​កាន់​តែយូរ​ ពួកគេ​ក៏កាន់​តែមាន​សមត្ថភាព​ការពារ​ប្រឆាំង​នឹង​ជំងឺរីក​ដោះ ​និងជំងឺ​មហារីក​អូវែដែរ​។ ដើម្បី​បង្ការ​ជំងឺមហារីក​ ការបំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្ដាយ​យ៉ាងតិច​ឱ្យបាន​មួយឆ្នាំ ​អាចបង្ហាញ​ឱ្យឃើញ​លទ្ធផល​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​បំផុត៕ ​​

អត្ថបទ៖ ដេវីដ