ចាប់ខ្លួន​ជនជាតិ​ចិន ៧២ នាក់ ដែល​ប្រព្រឹត្ត​បទល្មើស តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​

ត្បូងឃ្មុំ: កម្លាំង​ផែន​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ត្បូងឃ្មុំ សហការ​នឹង​កម្លាំង​នាយកដ្ឋានសន្តិសុខ​ផ្ទៃក្នុង នៃ​អគ្គស្នងការដ្ឋាននគរបាលជាតិ និង​ដោយមាន​ការ ចូលរួម​ពី លោក​ព្រះរាជអាជ្ញា អម​អយ្យការ​សាលាខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៥ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង ប្រកប​អាជីវកម្ម​មួយចំនួន ដែលមាន​ជនជាតិ​ចិន​ស្នាក់នៅ និង​ធ្វើ​អាជីវកម្ម តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត នៅ​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ដោយ​ចាប់ខ្លួនបាន​ចំនួន ៧២ នាក់​។​

​ស្នងការ​នគរបាល ខេត្ត​ត្បូងឃ្មុំ លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ពៅ បាន​ឲ្យ​ដឹងថា ក្រោយពី​ធ្វើការ​ឆែកឆេរ នៅកាស៊ី​ណូ ហេង ហេង ត្រួតពិនិត្យបាន ២៣ បន្ទប់ និង​ភោជនីយដ្ឋាន ១៦៨ មុខ​ផែស្ងួត​ឧក​ញា លឹម ប៊ុណ្ណា មក គឺ​បាន​ចាប់ខ្លួន​ជនជាតិ​ចិន ៧២ នាក់ ក្នុងនោះ​ស្រី ១៩​នាក់ ដែល​ធ្វើ​អាជីវកម្ម តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ពៅ បាន​បន្តថា នៅពេលនេះ បន្ទប់​ស្នាក់​ចំនួន ៣០ បន្ទប់ ត្រូវ​បិទ​បណ្តោះអាសន្ន រង់ចាំ​ត្រួតពិនិត្យ​បន្ត ដោយមាន​ការឯកភាពពី​លោក​ព្រះរាជអាជ្ញា​៕V/S

ចាប់ខ្លួន​ជនជាតិ​ចិន ៧២ នាក់ ដែល​ប្រព្រឹត្ត​បទល្មើស តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​