Dortmund នៅតែខ្លាំង តាមរយៈ​ការ​យក​ឈ្នះ​ម្ចាស់ផ្ទះ Mainz ២-០ យប់​មិញ​ទៀត (Video Inside)

ប៊ែឡាំង៖ ក្រុមធ្លាក់ទម្រង់លេងឆ្នាំទៅ Borussia Dortmund បន្តរកបាន៣ពិន្ទុដោយស្រួលក្នុងផ្ទះរបស់ក្រុម Mainz 05 ២-០ យប់មិញនេះទៀតនៅ Bundesliga ប្រចាំសប្តាហ៍ទី៩រដូវកាលឆ្នាំ២០១៥-២០១៦ ។

Dortmund ចាប់ផ្តើមនូវទម្រង់លេងដ៏ល្អបំផុតនារដូវកាលឆ្នាំនេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Thomas Muchel ដែលចូលកាន់តំណែង របស់គ្រូបង្វឹក Jurgen Klopp ដែលបានលាឈប់ និងកំពុងដឹកនាំក្លឹបនៅអង់គ្លេសហង្សក្រហម Liverpool ។

ចាប់ផ្តើមលេងបាន១៨នាទី ខ្សែបម្រើប្រយុទ្ធវ័យក្មេងជនជាតិអាល្លឺម៉ង់ Marcos Reus រកបានគ្រាប់ទី១ឲ្យ Dortmund នាំមុខមុនក្នុងវគ្គទី១ តែ Reus ទាល់បាល់ប៉េណាល់ទី១គ្រាប់អត់ចូលនៅនាទីទី៤៧ចាប់ផ្តើមលេងវគ្គទី២ និងរកបាន គ្រាប់ទី២ទៀតនៅនាទីទី៨២ ពីការធ្វើបានសម្រេច ដោយកីឡាករ Henrik Mkhitaryan ដើម្បីបញ្ចប់លទ្ធផល ២-០ នៃ ការប្រកួតពេញម៉ោងរយៈពេល៩០នាទី ពេញបន្តកាន់កាប់តំណែង លេខ២ជាបណ្តោះអាសន្នយ៉ាងរឹងមាំដោយមាន២០ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Bayern Munich ៤ពិន្ទុ ៕

Dortmund នៅតែខ្លាំង តាមរយៈ​ការ​យក​ឈ្នះ​ម្ចាស់ផ្ទះ Mainz ២-០ យប់​មិញ​ទៀត (Video Inside)

Dortmund នៅតែខ្លាំង តាមរយៈ​ការ​យក​ឈ្នះ​ម្ចាស់ផ្ទះ Mainz ២-០ យប់​មិញ​ទៀត (Video Inside)

Dortmund នៅតែខ្លាំង តាមរយៈ​ការ​យក​ឈ្នះ​ម្ចាស់ផ្ទះ Mainz ២-០ យប់​មិញ​ទៀត (Video Inside)

Dortmund នៅតែខ្លាំង តាមរយៈ​ការ​យក​ឈ្នះ​ម្ចាស់ផ្ទះ Mainz ២-០ យប់​មិញ​ទៀត (Video Inside)

កម្មវិធីប្រកួតប្រចាំសប្តាហ៍ទី៩

Dortmund នៅតែខ្លាំង តាមរយៈ​ការ​យក​ឈ្នះ​ម្ចាស់ផ្ទះ Mainz ២-០ យប់​មិញ​ទៀត (Video Inside)

តារាងពិន្ទុបណ្តោះអាសន្នប្រចាំសប្តាហ៍ទី៨