អ្នកគាំទ្រ​នាំគ្នា​ទម្លាក់​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ​ដុតចោល​ព្រោះ​អស់ជំនឿ

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាននាំគ្នា​រុះ​ទម្លាក់​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ផ្ទាំង​ហើយ​ដុត​កម្ទេចចោល​ថែមទៀត​ព្រោះតែ​ពួកគាត់​អស់ជំនឿ​លើ​គណបក្សប្រឆាំង​មួយ​នេះ​។ ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៥ ស្ថិតនៅ​ក្នុងភូមិ​សំបួរមាស សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង​។ 

​    ​ក្រុម​អ្នកគាំទ្រ​អះអាងថា គាត់​គឺជា​អ្នកគាំទ្រ​យ៉ាង​ប្តូរផ្តាច់​ចំពោះ CNRP ប៉ុន្តែ​ក្រោយមក​ទើប​ដឹងថា មេដឹកនាំ​គណបក្សប្រឆាំង​មួយ​នេះ​គ្មាន​សមត្ថភាព​និង​ដើរ​តែ​បោកប្រាស់​ភូតភរ ប្រជាពលរដ្ឋ​រួមទាំង​ប្រើ​នយោបាយ​បំបែកបំបាក់​បង្ក​ឲ្យ​មាន​សង្គ្រាម ក្នុងស្រុក​ពេល​ពួកគេ​ឈ្នះឆ្នោត ។ ដូច្នេះ​ពួកគាត់​អស់ជំនឿ​ហើយ ឈប់​ជឿ​គណបក្ស​សង្គ្រោះ​ជាតិ​ចាប់ពីពេលនេះ​តទៅ​៕