Jelly Bunny ផលិតផល ដ៏ល្បី​របស់​ថៃ​ មាន​នៅ​ផ្សារ​ទំនើប​អ៊ីអន​ម៉ល​

ភ្នំពេញ៖ Jelly Bunny គឺជាម៉ាកសញ្ញាផលិតផលដ៏ទាន់សម័យ ផ្តល់នូវផលិតផលជាច្រើនម៉ូដខុសៗគ្នារួមមាន ស្បែក ជើង កាបូប នាឡិកា វ៉ែនតា ដែលត្រូវបាន សម្ពោធហាងថ្មីមួយនេះ នៅល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ ។ Jelly Bunny មានវត្តមាននៅជាច្រើនប្រទេសក្នុងអាស៊ាន ដូចជាប្រទេសថៃ ម៉ាឡេស៊ី សាំងហ្គាពួរ ជាពិសេស Jelly Bunny ក៏បានមកដល់ប្រទេសកម្ពុជាជាផ្លូវការដែលមានហាងដំបូងនៅផ្សារទំនើបអ៊ីអន រួមជាមួយ តារាថៃស្រីដ៏ល្បី កញ្ញា Pancake ជាអ្នកតំណាង នៃផលិតផល។ ជាមួយគោលបំណងដ៏ចម្បង គឺដើម្បីបង្ហាញ នូវស្ទីលប្លែកៗ គុណភាពខ្ពស់ ការច្នៃប្រឌិត និងការចំណាយតិចប្រកបដោយ ផាសុកភាព ងាយស្រួល និងជាប់ធន់បានយូរ ។

Jelly Bunny ជាម៉ាកសញ្ញា ដែលមានការពិសោធន៍ជាបន្តបន្ទាប់ ជាមួយរូបរាង និងពណ៌ឆើតខុសៗគ្នា ពោរពេញដោយភាពទាក់ទាញ និងភាពស្រស់ស្អាត ។ ផលិតផលនេះ បានរចនាម៉ូដឡើងជា ពិសេសដែលបង្ហាញនូវស្ទីលបែបយុវវ័យ ។ ទន្ទឹមនឹងនេះ Jelly Bunny ជាផលិតផលដ៏ល្អឯក ដែលសម្រេចបាន តាមរយៈការច្នៃ ប្រឌិតខ្ពស់ គ្មានសារធាតុពុលងាយស្រួលសម្អាត ដូចជា ប្រភេទជ័រ PVC និង ស៊ីលីកូន ។

ខណៈដែលផលិតផលដ៏គួរឲ្យស្រឡាញ់ មានពណ៌ជាច្រើនប្រភេទ និងមានលក្ខណៈ ទន់ដូចចាហ៊ួយ បានបង្កើតពិតជាមានការទាក់ទាញយ៉ាងខ្លាំង។ ជាមួយក្លិន ក្រអូបវ៉ានីឡា ពុំមានជាតិពុល គឺជាផ្នែកមួយនៃស្បែកជើងដែលត្រូវបានបង្កើតឡើង ដើម្បីអ្នកពាក់ទទួលបាននូវភាពស្រស់ស្អាត។ លោកនិងឃើញពី ការច្នៃប្រឌិត ជាមួយផ្លែប៊ឺរី កូនទន្សាយ និងផ្កា នៅលើស្បែកជើងដ៏ទន់ភ្លឺ និងពន្លឺភ្លឺចែងចាំងចេញពីទេពធីតា ។

អ្នកនឹងមិនស្ទាក់ស្ទើរ ក្នុងការច្នៃប្រឌិត ដែលប្រកបដោយភាពស្រស់ស្អាត មានលក្ខណៈភ្លឺចាំងដូចលោហៈ និងភ្លឺ ដូចកាំម្ញី ។ ព្រោះនៅទីនោះពោរពេញ ដោយពន្លឺ ភ្លឺចែងចាំងលាយឡំជាមួយ ពណ៌ភ្លឺចាំងដូច គ្រីស្តាល់ ដែលជាការបង្ហាញឲ្យឃើញនូវ ការច្នៃប្រឌិតថ្មីៗយ៉ាងស្រស់ស្អាត ។ ទស្សនៈនេះត្រូវ បានបង្កើត ដោយ Jelly Bunny ដែលមានការច្នៃប្រឌិត តាមលក្ខណៈធម្មជាតិ៕