Kyochon យីហោ​មាន់​បំពងថ្មី​ ផ្តល់​ការបញ្ចុះ​តម្លៃ​ពិសេស​​ ក្នុង​ឱកាស​បើក​សម្ពោធ​ហាង​

ភ្នំពេញ៖ ហាងមាន់បំពងល្បី លំដាប់លេខ១ ពីប្រទេសកូរ៉េ ក្យូឆុន (Kyochon) ដែលពេញនិយម នៅក្នុងប្រទេសកូរ៉េ បានត្រៀមខ្លួនជាស្រេច សម្រាប់ការបើកសម្ពោធ ម៉ាក់យីហោរបស់ខ្លួន នៅថ្ងៃទី១៩ ខែតុលា ឆាំ្ន២០១៥ខាងមុខនេះ។ Kyochon ដែលគ្រោងនឹងសម្ពោធ នៅថ្ងៃខាងមុខនឹងមាន ការផ្តល់ជូននូវការបញ្ចុះពិសេស ក្នុងឱកាសបើកឲ្យដំណើរការ សម្រាប់អតិថិជន បានចូលភ្លក្សរសជាតិភ្លៅមាន់ ដែលមានរសជាតិខុសពីគេ ដែលមានទីតំាងស្ថិតនៅ សង្កាត់បឹងកេងកង ខណ្ឌចំការមន ជាប់ហាងDomino’s Pizza សាខាបឹងកេងកង។

Kyochon គឺជាហាងមាន់បំពងល្បី លំដាប់លេខ១ ពីប្រទេសកូរ៉េដែលមាន ជាង ១០០០សាខា កំពុងដំណើរការលក់ នៅក្នុងប្រទេសកូរ៉េ។ Kyochon ចាប់ផ្តើមដំណើរ តំាងពីឆ្នាំ១៩៩១ និងពង្រីកវិសាលភាពដែនសាជីវកម្ម របស់ខ្លួនយ៉ាង រហ័សដល់ទៅ ៦ប្រទេសរួមមាន សហរដ្ឋអាម៉េរិក ចិន ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង ប្រទេសហ្វីលីពីន។

លោក គួច សុខលី ប្រធានគ្រប់គ្រង ទូទៅនៅក្រុមហ៊ុន CBM ក៏បានមានប្រសាសន៍ដែរថា «សម្រាប់ថ្ងៃសម្ពោធលក់ ជាផ្លូវការសម្រាប់ ហាងទី១របស់ Kyochon ក្នុងប្រទេសកម្ពុជាយើង ក៏មានការបញ្ចុះតំម្លៃ សម្រាប់អតិថិជន ដែលមកចូលរួមក្នុងឱកាសនោះដែរ។ ពិធីសម្ពោធនោះ មិនត្រឹមតែបង្ហាញនូវភាពរីកចំរើន នៃសក្ដានុពល របស់ Kyochon ប៉ុណ្ណោះទេ តែក៏បានឆ្លុះបញ្ចាំងពី ការរីកលូតលាស់ផ្នែក ប្រាក់ចំណូលក្នុងវិស័យសេដ្ឋកិច្ចកម្ពុជាផងដែរ»។ អ្វីដែល Kyochon ផ្ដល់ជូនអតិថិជន គឺគ្រប់មាន់បំពង និងអាហារផ្សេងៗទៀត ធ្វើភ្លាមៗដោយដៃចុងភៅដ៏ចំណាន ដោយប្រើគ្រឿងផ្សំប្រកប ដោយរូបមន្តដ៏ពិសេស គុណភាពខ្ពស់បំផុត ពិសេសទៅ១០០ភាគរយ។

លោក បានបន្តថា Kyochon ស្លាកយីហោដែលត្រូវបាននំាចូលមកពីប្រទេសកូរ៉េ ក៏ជាយីហោដែលល្បីឈ្មោះមួយនៅប្រទេសកូរ៉េ និងបណ្តាលប្រទេសជាច្រើនទៀត ។ សម្រាប់កម្ពុជានេះគឺជា លើកទីមួយហើយដែលបាននំាចូល យីហោដែលអាចនំាមុខគេ ផ្នែកមាន់បំពងនៅក្នុងប្រទេសកូរ៉េ ដើម្បីឲ្យប្រជាជនកម្ពុជាមានស្គាល់ និង ភ្លក្សរសជាតិប្លែកៗ ហើយអ្វីដែលពិសេសជាងគេគឺយើងមាន មាន់ដែលមានរសជាតិប្លែកគេ បីរសជាតិ orygenal រសជាតិ ទឹកឃ្មុំ និងហិល បីរសជាតិនេះហើយ ដែលល្បីជាងគេ នៅប្រទេសកូរ៉េ និងរសជាតិទំាង ក៏ជាជំរើសសម្រាប់ ប្រជាជនកម្ពុជា ដែលនិយមចូលចិត្តអាហារបែបកូរ៉េ៕