ការពិត​អរម៉ូន​ជា​ដើម​ហេតុ​ធ្វើឲ្យ​មនុស្ស​មួយចំនួន​មិន​អាច​សម្រកទម្ងន់បាន

ប្រសិនបើ​ការសម្រកទម្ងន់​បានក្លាយ​ជាការតស៊ូព្យាយាម​សម្រាប់អ្នក ហើយ​ការតមអាហារ ឬការធ្វើលំហាត់ប្រាណ​មិនបាន​ផ្តល់លទ្ធផល​ច្រើនសោះ វាអាច​បណ្តាលមក​ពី ឡេបទីន (Leptin) ជាអ្វីដែល​អ្នក​ត្រូវដោះស្រាយ​ឲ្យបាន​ឆាប់​រហ័ស។ ឡេបទីន ជាអរម៉ូន​មួយប្រភេទ​ដែលត្រូវបាន​បង្កើតឡើង​យ៉ាងសម្ងាត់​ដោយកោសិកា​របស់អ្នក ហើយ​ការងារ​ចម្បង​របស់​វាគឺ ធ្វើឲ្យ​ទម្ងន់ និងកម្រិត​ថាមពលរបស់អ្នក​មានសមតុល្យ។ អរម៉ូន ឡេបទីន ដើរតួនាទីពីរយ៉ាង។ ទី១មានតួនាទី​បញ្ជូន​សញ្ញាទៅកាន់ខួរក្បាល​របស់អ្នក នៅពេល​ដល់​ពេលវេលា​ដែលត្រូវ​បញ្ឈប់ការ​ទទួលទាន ហើយទី២ វាជួយជម្រុញជាលិកាជាតិខ្លាញ់​ដើម្បីចំហេះ​ថាមពល។
 
ការពិត​អរម៉ូន​ជា​ដើម​ហេតុ​ធ្វើឲ្យ​មនុស្ស​មួយចំនួន​មិន​អាច​សម្រកទម្ងន់បាន
រាងកាយរបស់អ្នក​បានបញ្ចេញ​អរម៉ូន ឡេបទីន កាន់តែច្រើនឡើងៗ​ចូលទៅក្នុងផ្លូវ​សរសៃឈាមរបស់​អ្នក ធ្វើឲ្យអ្នក​កាន់តែធាត់ឡើង​ដើម្បីបង្កើត​សមតុល្យ ដោយ​ការ​ជម្រុញ​ជាលិកា​ជាតិខ្លាញ់ ដើម្បីចំហេះ​ជាតិខ្លាញ់​ច្រើន។ តែទោះបីជា​យ៉ាងណា​ក៏ដោយ ពេលខ្លះអរម៉ូន ឡេបទីន នេះអាច​នឹងលែង​ដំណើរការ។ អ្វីដែល​សុក្រិត​ជាងនេះទៀត មនុស្ស​ជាច្រើន​ធាត់ដោយសារ​វត្តមាន​របស់​អរម៉ូន ឡេបទីន។
អត្ថន័យ​នៃវត្តមាន​អរម៉ូន ឡេបទីន និង​ការកើតឡើង​របស់វា
ក្រោយពេល​កម្រិតនៃអរម៉ូនឡើងខ្ពស់​ក្នុងរយៈពេលយូរ រាងកាយ​របស់មនុស្សមួយចំនួនបា​ត់បង់​ភាពប្រតិកម្មទៅ​នឹងអរម៉ូន ឡេបទីន ។ មានន័យ​ថា ខួរក្បាល​មិនស្តាប់​តាម​ការ​បញ្ជារ​បស់​អរម៉ូន ឡេបទីន ឲ្យបញ្ឈប់​ការទទួលទាន ឬបង្កើនល្បឿន​នៃការ​រំលាយអាហារ។ វានឹងធ្វើឲ្យពិបាកដល់ការ​សម្រកទម្ងន់ និងរក្សាអត្រា​នៃការ​រំលាយអាហារ។ វត្តមាន​របស់​អរម៉ូន ឡេបទីន ធ្វើឲ្យមនុស្ស​ងាយ​នឹងកើត​ជំងឺរ៉ាំរ៉ៃ ដោយ​បណ្តាលឲ្យ​មានខ្លាញ់ក្នុង​ពោះច្រើន និងបង្កើន​ដល់ការ​រលាក។
ការទទួលទាន​អាហារតិចក៏​អាចជាមូលហេតុ​ធ្វើឲ្យវត្តមាន​អរម៉ូន ឡេបទីន កាន់តែកើន​ឡើង​ផងដែរ។ មនុស្សមួយ​ចំនួន​បង្កើត​កំហុសឆ្គងឡើង​ដោយការ​កាត់បន្ថយ​ការ​ទទួលទាន​ជាតិ​កាឡូរី ព្រោះពួកគេចង់​សម្រកទម្ងន់។ ប៉ុន្តែវិធីនេះ​បានក្លាយទៅ​ជាបញ្ហា ព្រោះវាធ្វើឲ្យ​អរម៉ូ ឡេបទីន ប្រាប់​ដល់ខួរក្បាលថា ពួកវា​ត្រូវការ​អាហារច្រើន។
នេះជាមូលហេតុដែល​អ្នក​គួរតែចៀសវាង​ការទទួលទាន​អាហារតិច ព្រោះវាធ្វើឲ្យ​ខូចប្រព័ន្ធរំលាយ​អាហារ បណ្តាលឲ្យ​ការសម្រក​ទម្ងន់​បរាជ័យ។ អ្នក​ក៏អាច​ប្រឆាំងនឹង​វត្តមាន​របស់​អរម៉ូន ឡេបទីន បាន ដោយ​ការទទួលទាន​អាហារ​ដូចខាងក្រោម៖
- អាហារដែល​មានជាតិខ្លាញ់ខ្ពស់
- អាហារដែលមាន​ជាតិស្ករច្រើន
- អាហារដែល​មានជាតិកាបូហាយដ្រាតសុទ្ធ
- អាហារដែលចម្រាញ់ចេញពីពោត។
ដោយ៖ ដារ៉ា
ប្រភព៖ healthyfoodteam

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ការពិត​អរម៉ូន​ជា​ដើម​ហេតុ​ធ្វើឲ្យ​មនុស្ស​មួយចំនួន​មិន​អាច​សម្រកទម្ងន់បាន