សា​លា​រាជ​ធា​នី​ភ្នំ​ពេ​ញ​បញ្ចប់​ជា​ស្ថា​ពរ​នូវ​ការ​ស្ថា​ប​នា​សួន​ ព្រ​ហ្ម​បា​យ័ន​ រង្វង់​មូល​ជ្រោយ​ចង្វា​ត្រើ​យ​ខាង​កើត​

ភ្នំពេញ ៖  សា​លា​រាជ​ធា​នី​ភ្នំ​ពេ​ញ បាន​បព្ចាប់​ការ​ស្ថាប​នា​សួន ព្រ​ហ្ម​បា​យ័ន នៅ​រង្វង់​មូល​ស្ពាន​ជ្រោយ​ចង្វារ​ត្រើយ​ខាង​កើត​ រួច​រាល់​ហើ​យ​ ដែល​ជា​អំ​ណោ​យ​រប​ស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិ​ត្តិ​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត ទុក​សម្រាប់​កូន​ចៅ​ជំ​នាន់​ក្រោយ​ជា​កេ​រ្តិ៍​តំ​ណែ​ល​ ប្រ​វ​ត្តិ​សាស្ត្រ​ខ្មែរ​ផង និង​ជា​ទី​តាំង​ទេស​ចរ​ណ៍​ផង​ដែរ ។ ចម្លាក់ព្រហ្មបាយ័ន យកលំនាំដើមពីប្រាសាទបាយ័ន ក្នុងខេត្តសៀមរាប ដោយធ្វើអំពីថ្មភ្នំ យកពីខេត្តព្រះវិហារ កាត់ឆ្លាក់ដាប់ជាដុំៗ បន្តុ​ប​លើ​គ្នា​មាន​កម្ពស់ ​៩,១៨​ម៉ែ​ត្រ ទ​ទឹង ៦,៣០​ម៉ែ​ត្រ​។ រូប​ចម្លាក់​ព្រ​ហ្ម​បា​យ័ន​ តំ​ណាង​ឲ្យ​ព្រះ​ភ័ក្រ្ត​របស់​ព្រះ​លោ​កេ​ស្វ​រៈ​ ជា​ព្រះ​ពោ​ធិ​សត្វ​ នៃ​ពុទ្ធ​សាស​នាម​ហា​យាន​ ដែល​មាន​មហា​ក​រុ​ណា​ ចំ​ពោះ​មនុស្ស​លោក​គ្រប់ទិសទាំង៤ ដែលខ្មែរនិយមហៅថា ព្រហ្មបាយ័ន ឬ ព្រហ្មមុខ៤៕ ដោយ៖ ចាន់ធី