ពន្លះ​តោ​មួយ​ក្បាល​ក្នុង​សួន​សត្វ​​ ​ឲ្យ​​​អ្នក​​មក​​លេង​​​ទស្សនា​​​ជា​សាធារណៈ

ពន្លះ​តោ​មួយ​ក្បាល​ក្នុង​សួន​សត្វ​​ ​ឲ្យ​​​អ្នក​​មក​​លេង​​​ទស្សនា​​​ជា​សាធារណៈ

សួន​សត្វ​មួយ​ក្នុង​ប្រទេស​ដាណឺម៉ាក​បាន​យក​តោ​អាយុ​៩​ខែ​មួយ​ក្បាល​ មក​ពន្លះ​ស្បែក​ កាត់​សារពាង្គកាយ​ជា​ផ្នែក​ៗ​​ ឲ្យ​អ្នក​មក​ទស្សនា​មើល​ជា​សាធារណៈ​ ដោយ​ចាត់​ទុក​ថា​​ជា​ផ្នែក​មួយ​នៃ​ការ​អប់រំ។

 

ពន្លះ​តោ​មួយ​ក្បាល​ក្នុង​សួន​សត្វ​​ ​ឲ្យ​​​អ្នក​​មក​​លេង​​​ទស្សនា​​​ជា​សាធារណៈ

 

Michael Wallberg Sørensen ​អ្នក​ថែ​រក្សា​សួន​សត្វ​នេះ​និយាយ​ថា៖ “ការ​វះ​កាត់​សត្វ​តោ​នេះ​ឲ្យ​សាធារណជន​មើល​គឺ​យើង​ជឿ​ថា​ នឹង​​ផ្ដល់​ចំណេះ​ដឹង​ជា​ច្រើន​ទាក់​ទង​នឹង​ការ​វះ​កាត់​សត្វ​តោ”។

 

ព្រឹត្តិការ​​ពន្លះ​សត្វ​តោ​ជា​សាធារណៈ​នេះ​មាន​អ្នក​ទស្សនា​ដល់​ទៅ​៤០០​នាក់​ ភាគ​ច្រើន​ជា​កុមារ​។ កុមារ​ៗ​ និង​ក្មេង​ជំទង់​ភាគ​ច្រើន​សុទ្ធ​តែ​យក​ដៃ​បិទ​ច្រមុះ​របស់​ពួក​គេ។

 

ព្រឹត្តិការណ៍​វះ​កាត់​​សត្វ​តោ​ដើម្បី​សិក្សា​នេះ​គឺ​ធ្វើ​ចំ​ពេល​សាលា​ឈប់​សម្រាក​ ដែល​ធ្វើ​ឲ្យ​សិស្សានុសិស្ស​ជា​ច្រើន​មាន​ឱកាស​បាន​មក​កម្សាន្ត។ ប៉ុន្តែ​ក្រោយ​វះ​កាត់​សត្វ​តោ​មួយ​មក​ សួន​សត្វ​នេះ​ក៏​រង​ការ​រិះ​គន់​យ៉ាង​ចាស់​ដៃ​ដែរ។ មាន​ប្រជាជន​១៣០​ ០០០​នាក់​បាន​ចុះ​ហត្ថលេខា​លើ​ញត្តិ​មួយ​ប្រឆាំង​នឹង​ការ​វះ​កាត់​សត្វ​តោ​របស់​សួន​សត្វ​នេះ។

 

ញត្តិ​បាន​សរសេរ​ថា៖ “កង្វះ​ការ​គោរព​ទៅ​លើ​ជីវិត​សត្វ​គឺ​មិន​អាច​ទទួល​យក​បាន​នោះ​ទេ”។ យោង​តាម​បុគ្គលិក​បម្រើ​ការ​នៅ​សួន​សត្វ​នោះ​ឲ្យ​ដឹង​ថា​ ក្មេង​ៗ​ខ្លះ​បាន​ចាក​ចេញ​ពី​សួន​កម្សាន្ត​នេះ​ក្រោយ​ពី​ឃើញ​ការ​ពន្លះ​សត្វ​នេះ​ហើយ។

 

អ្នក​សរសេរ​បទ​វិភាគ​សម្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ Jessica Alexander ​យល់​ថា​ ការ​វះ​កាត់​សត្វ​មក​សិក្សា​បាន​ចាក់​ជ្រៅ​ទៅ​ក្នុង​វប្បធម៌​ដាណឺម៉ាក​ ដោយសារ​ឪពុក​ម្ដាយ​ដាណឺម៉ាក​ខ្លះ​តែង​ស្មោះ​ត្រង់​ចំពោះ​កូន​របស់​ពួក​គេ​ទាក់ទង​នឹង​ជីវិត​​ និង​សេចក្ដី​ស្លាប់​ ល្អ​និង​អាក្រក់។ សម្រាប់​ជន​បរទេស​ មុខ​ជា​យល់​ថា​ ជនជាតិ​ដាណឺម៉ាក​ដូច​ជា​គ្រោតគ្រាត។

 

កាល​ពី​ឆ្នាំ​មុន​ សួន​សត្វ​ Copenhagen ​ក្នុង​ប្រទេស​ដាណឺម៉ាក​ដែរ​ ក៏​បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្ទុះ​កំហឹង​ស្រដៀង​គ្នា​នេះ​ បន្ទាប់​ពី​បាន​សម្លាប់​សត្វ​ក​វែង​ Giraffe ​មក​វះ​កាត់​បង្ហាញ​ជា​សាធារណៈ។

 

ចុចអាន៖ ហេតុ​អ្វី​យុវតី​មួយ​ចំនួន​ជ្រើស​រើស​ ការ​ស្លៀក​សំពត់​ខ្មៅ​ ជំនួស​សំពត់​ហូល​ផាមួង​ ទៅ​វត្ត?​

 
ប្រភព៖ washingtonpost