វិធីបណ្តុះសណ្តែកតាមជនបទ

តើ​ប្រិយមិត្ត​ចង់ចេះវិធីបណ្តុះសណ្តែក​តាម​បែបជនបទ​ដែរឬទេ? អនុវត្ត​ជាមួយនឹង មង្គលការ ទាំងអស់គ្នា​ប្រិយមិត្ត​នឹង​ចេះ​បណ្តុះ​សណ្តែ​ក​ដោយ​ខ្លួន​ឯង ដោយ​មិន​ចាំ​បាច់​ទិញ​គេ​ដូច​ពីមុន​ឡើយ។
 
វិធីបណ្តុះសណ្តែកតាមជនបទ
+ របស់ដែលត្រូវការ
- សណ្តែកខៀវ ឬសណ្តែកប្រេង(ពណ៌លឿង) ២គីឡូ
- ដីខ្សាច់
+ វិធីធ្វើ
១. ដំបូង​យក​សណ្តែក​មកដាក់​​ត្រាំ​ទឹក​​​ពីពេល​ព្រឹក​​រហូត​ដល់​​ម៉ោង​ ៣ល្ងាច​ទើប​ស្រង់​​វា​ចេញ។
២.​ត្រូវ​​មានធុងជ័រ ដែលមាន​​មាត់​សងខាង​​យក​មក​ដាក់​រៀបបញ្ឈរ​ផ្ទាល់​ដី ឬអាច​យក​ដុំឥដ្ឋ, ឬក៏បន្ទះ​ក្តា​មករៀប​ជា​ ៤ជ្រុងបញ្ឈរៗឲ្យ​ជាប់​គ្នា។
៣. បន្ទាប់​មក​ដាក់​ដី​ខ្សាច់​ចូល​វីឲ្យ​ស្មើ រូច​យក​សណ្តែក​ដាក់រោយ​​​​ពីលើ​​ ពេលរោយ​សណ្តែក​ហើយ​យក​ដី​មក​រោយ​ពីលើ​សណ្តែក​វិញឲ្យ​សព្វ​សណ្តែក (ធ្វើ​ដូច​នេះ​បណ្តុះ​បាន​ ១ជាន់​​​)។
៤. បន្តធ្វើ​ដូច​នេះ​ឲ្យ​បាន​ ៥-៦​ជាន់​ ​ពេល​ធ្វើ​រួច​គ្រប​វា​ ហើយ​ក្នុងមួយថ្ងៃ​ត្រូវ​ស្រោច​ទឹក​ ២ដង​(ស្រោច​ពីលើតិចៗ) រង់​ចាំ​ ២ថ្ងៃ គឺ​សណ្តែកដុះល្មម​ បើបីថ្ងៃ​ដុះរាង​វែង​បន្តិច៕
ដោយ៖ សុខឡៃ

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធីបណ្តុះសណ្តែកតាមជនបទ