ស្ងាត់ៗស្មាតហ្វូន​របស់​ BlackBerry ដាក់​ឲ្យ​កុម្ម៉ង់​​ទិញ​ទុក​មុន​ ឯ​តម្លៃពេល​ចេញ​​លក់​ជិត​ ៩០០ ដុល្លារ​

ស្ងាត់ៗស្មាតហ្វូន​របស់​ BlackBerry ដាក់​ឲ្យ​កុម្ម៉ង់​​ទិញ​ទុក​មុន​ ឯ​តម្លៃពេល​ចេញ​​លក់​ជិត​ ៩០០ ដុល្លារ​

​​កន្លង​ទៅ​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​​បាន​និយាយ​ថា​ក្រុមហ៊ុន​ BlackBerry នឹង​ធ្វើ​ការ​បញ្ចេញ​នូវកំពូល​ស្មាតហ្វូន​ហ្វូន​របស់​ខ្លួន។ ដោយ​ឡែក​ថ្មីៗ​នេះ​ទូរសព្ទស្មាតហ្វូន​ដែល​ធ្លាប់​លឺ​តាម​ពាក្យចចាម​អារ៉ាម​នោះ​គឺ​បាន​ដាក់​ឲ្យ​ទិញ​កុម្ម៉ង់​ទុក​មុន​ហើយ។ នេះបើ​តាម​របាយការណ៍​នៅ​លើ​គេហទំព័រ​ Fortune។

 

ស្ងាត់ៗស្មាតហ្វូន​របស់​ BlackBerry ដាក់​ឲ្យ​កុម្ម៉ង់​​ទិញ​ទុក​មុន​ ឯ​តម្លៃពេល​ចេញ​​លក់​ជិត​ ៩០០ ដុល្លារ​

 

ទូរសព្ទ​ស្មាតហ្វូននោះ​គឺ​មាន​ឈ្មោះ​ថា BlackBerry Priv ហើយ​បច្ចុប្បន្ន​នេះ​គឺ​វា​ត្រូវ​បាន​ដាក់​ឲ្យ​កុម្ម៉ង់​ទិញ​ទុក​មុន​នៅ​លើ​គេហទំព័រ​ carphonewarehouse ក្នុង​ប្រទេស​អង់គ្លេស។

 

BlackBerry Priv គឺ​ជា​ស្មាតហ្វូន​ដំបូង​របស់​ក្រុមហ៊ុន​ BlackBerry ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android របស់​ក្រុមហ៊ុន​ Google។ ទូរសព្ទ​ស្មាតហ្វូន​នេះ​គឺ​ត្រូវ​បាន​រចនា​ឡើង​ដោយ​​បំពាក់​​អក្រង់​ទំហំ ៥,៤ អ៊ីញ​កម្រិត​ Resolution ២៥៦០ ​ x ១៤៤០ ភិចស៊ែល​, CPU ប្រភេទ​ hexa-core Snapdragon 808 ល្បឿន 1.8GHz ​, ទំហំ​ម៉េមូរី 32GB អាច​បន្ថែម​បាន​​, ទំហំ RAM 3GB​, ទំហំ​កាមេរ៉ា 18MP និង​ទំហំ​កាមេរ៉ា​មុខ​ 2MP។

 

ក្រៅ​ពី​បំពាក់​ដោយ​ប្រភេទ​អេក្រង់​ Touchscreen ​ក្រុមហ៊ុន​ BlackBerry នៅ​តែ​រក្សា​នៅ​ការ​រចនា​ Keyboard របស់​ខ្លួន​ដដែល​ដោយ​ខ្លួន​បាន​បំពាក់​នូវ​ Keyboard QWERTY ​នៅ​លើ BlackBerry Priv ប៉ុន្តែ​វា​ជា​ប្រភេទ​រុញ​ចុះ​ឡើង​តែ​ប៉ុណ្ណោះ។

 

ចំណែក​ឯ​តម្លៃ​វិញ​តាម​ការ​បង្ហាញ​នៅ​លើ​គេហទំព័រ​ Fortune បាន​ឲ្យ​ដឹង​ថា​ BlackBerry Priv មាន​តម្លៃ​ប្រមាណ​ជា​ ៨៩៥ ដុល្លារ​សហរដ្ឋអាមេរិក ហើយ​វា​នឹង​ត្រូវ​បាន​ដាក់​​លក់​នៅ​ចុង​ឆ្នាំ ២០១៥ នេះ។

 

ទស្សនា​វីដេអូ​បង្ហាញ​ពី​ BlackBerry Priv៖

 

 

 

អាន​បន្ត៖ Apple មិន​​​ឲ្យ​​ Samsung ផលិត​ឈីប​​ iPhone 7 ក្រោយ​រក​ឃើញ​ឈីប​​​​​ខុស​គ្នា​លើ​​​ iPhone 6s / 6s Plus?

 

ប្រែ​សម្រួល៖ សំនៀង
ប្រភព៖ ​​​fortune