ឆាយ មាសសងសឹកង៉ែត រដ្ឋា មិនបានសម្រេច

ភ្នំពេញ:  ​ភ្នំពេញ​:​អ្នក​ប្រដាល់​ឆាយ មាស អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង ប្រកួត​សងសឹក​ង៉ែត រដ្ឋា អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ លើស​ង្វៀន​SEA-TV នា​ព្រឹក​ថ្ងៃ​សៅ​រិ៍ ទី ១៧ តុលា​នេះ មិនបាន​សម្រេច​នោះឡើយ ដោយ រដ្ឋា គេ​បាន​យកឈ្នះ​ឆាយ​មាស​ដោយ​ពិន្ទុ បន្ទាប់ពី​ប្រកួត​គ្នា​ប្រាំ​ទឹក​ពេញ​នោះ ។

​    ​ការប្រកួត​នោះ ង៉ែ​ត្រ រដ្ឋា គេ​មានប្រៀប​ឈ្នះ​លើ​ឆាយ មាស​សឹងតែ​គ្រប់ទឹក ដោយ​គេ​បាន​វាយ​ចេញ​ក៏​ច្រើន និង​វាយ​ចំ​គោលដៅ​ក៏​ច្រើន ដែរ ។​ខុសពី​ការ​វាយ​ចេញ​របស់​ឆាយ​មាស ដែល​វាយ​ចេញ​តិច​ហើយ​មិនសូវ​ចំ​គោលដៅ​នោះ ។​ដូច្នេះហើយ ទើប​ចប់​ការប្រកួត​ង៉ែ​ត្រ រដ្ឋា គេ​ទទួលបាន​ជ័យជំនះ​ដោយ​ពិន្ទុ ។​

​     ​ជា សំណាង អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ បាន​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ជើងចាស់ រិ​ទ្ធ មុន្នី ក្លិប​ម្កុដ​រាជសីហ៍ ដោយ​ពិន្ទុ ។​ក្នុងការ​ប្រកួត​គ្នា​៥​ទឹក​នោះ រិ​ទ្ធ មុន្នី ដែលជា​អ្នក​ប្រដាល់​ជើងចាស់​នោះ បាន​វាយ​ឈ្នះ​ពិន្ទុ​សំណាង​ដាច់​តែម្តង ។ ​សេក គឹម​ហៀ​ង អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប ក៏​វាយ​ចាញ់ ជា ប្រយុទ្ធ​អ្នក​ប្រដាល់​ក្លិប​អមតៈ​គុន​ខ្មែរ មកពី​ខេត្តសៀមរាប​ដោយ​ពិន្ទុ​ដែរ ។ ពួកគេ​ទាំងពីរ​នាក់​នេះ ប្រកួត​គ្នា​ប្រាំ​ទឹក​ពេញ តែ​ជា ប្រយុទ្ធ គេ​មានប្រៀប​ឈ្នះ​ច្រើនជាង​ទើបបាន​ឈ្នះ​ដោយ​ពិន្ទុ​នេះ ។

    ​ចំណែក អ្នក​ប្រដាល់​នំ កាញ់ ក្លិប​អេ​ភូ​ថង​កីឡា ដែល​ជួប​ប្រកួត​ជាមួយ ថា​ន គីម ក្លិប​រស្មី​កុមារកំព្រា​ក្នុង​ទម្ងន់​៦៥​គីឡូក្រាម​នោះ មិនត្រូវ​បានគ​ណះ​កម្ម​ការ​បច្ចេកទេស​ប្រកា​ល​លទ្ធផល​នោះទេ ដោយសារតែ​ការប្រកួត​រប​ស់ថាន គីម មាន​ភាពមិនប្រក្រតី ៕