បុរស​ញៀន​ថ្នាំ​កាប់​ម្តាយមីង និង​ប្អូនៗ​ជីដូនមួយ ព្រោះ​ខឹង​ស្ដីបន្ទោស​រឿង​ប្រើប្រាស់​គ្រឿងញៀន

Sanofi

មាន​ករណី​អំពើហិង្សា​ទៅលើ​ម្តាយមីង និង​បងប្អូន​ជីដូនមួយ​ដោយ​ជនល្មើស​ប្រើ​កាំបិត​កាប់​ជនរងគ្រោះ​ចំនួន ៣​នាក់​ម្តាយ និង​កូនប្រុស ស្រី​២​នាក់ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ ដោយសារ​បុរស​ញៀន​ថ្នាំ​ម្នាក់ កាលពី​វេលា​ម៉ោង ៦ និង ៣០​នាទី​ព្រឹក ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៥ នៅ​ចំណុច​ផ្ទះ​លេខ 3C2 ផ្លូវ ៥១៦ ក្រុម ៣ ភូមិ ២ សង្កាត់​បឹងកក់ ១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ សាន ចាន់​តារា​រិ​ទិ្ធ ហៅ ប្រុស​មាស ភេទ​ប្រុស​អាយុ ២០​ឆ្នាំ ស្នាក់នៅ ផ្ទះ​លេខ​៦៨GE0 ផ្លូវ​៩៧ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន និង​មានមុខរ​បរជា​និស្សិត និង​បុគ្គលិក ក្រុមហ៊ុន CPS​។​

​សមត្ថកិច្ច​បន្តថា ជនរងគ្រោះ​ឈ្មោះ ១- ឈ្មោះ​តាំង លី​លី ភេទ​ស្រី ១៤​ឆ្នាំ មុខរបរ​សិស្ស ស្នាក់នៅ​ផ្ទះកើតហេតុ ២-​ឈ្មោះ​តាំង សុខ​ទី ភេទ​ប្រុស ២០​ឆ្នាំ ស្នាក់នៅ​ផ្ទះកើតហេតុ ៣- ឈ្មោះ សារុន បូរ​តនៈ ភេទ​ស្រី អាយុ ៤៨​ឆ្នាំ ជា​ម្ដាយ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ​ផងដែរ​។ វត្ថុតាង​ដកហូត​រួមមាន​៖ កំបិត​បុ័ងតោ ១​ដើម​, កូនកាំបិត​មុខ​ពីរ ១​ដើម។

​តាម​ប្រភពព័ត៌មាន​ពី​សាក្សី​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គឺ​ជនរងគ្រោះ ឈ្មោះ សារុន បូរ​តនៈ ភេទ​ស្រី អាយុ ៤៨​ឆ្នាំ ត្រូវជា​ម្ដាយមីង​ជនបង្ក​ហេតុ​ចាក់សោរ​ទ្វារផ្ទះ​បើក​ដូចជា​សព្វមួយដង ហើយ​នៅពេលដែល​បើកទ្វារ​ហើយ​នោះ​ស្រាប់តែ​ជនសង្ស័យ​ត្រូវជា​ក្មួយ ជីដូនមួយ​ជនរងគ្រោះ បាន​ដើរចូល​ទៅក្នុង​ផ្ទះកើតហេតុ​ក្នុង​បំណង​សុំ​លុយ​ពី​បងប្អូន​ដែលជា​ជនរងគ្រោះ​។​ពេលនោះ​ជនរងគ្រោះ​បាន​ស្តីបន្ទោស​ឲ្យ​ជនដៃដល់​ថា មិនចេះ​រកលុយ​ទេ​គិតតែ​ពី​ប្រើប្រាស់​គ្រឿងញៀន ។ ស្រាប់តែ​ពេលនោះ​ជនដៃដល់​ស្ទុះ​ទៅយក​កាំបិតប៉័ងតោ​មក​ធ្វើ​សកម្មភាព​កាប់​ជនរងគ្រោះ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ចំនួន ៣​នាក់​តែម្តង គឺ​ស្រី​២ ប្រុស ១ ហូរឈាម​ជោគ​ខ្លួន​។

​ប្រភព​ដដែល បាន​បន្ដទៀតថា ក្នុង​ហេតុការណ៍​នោះ​អ្នក​ដែល​ស្នាក់​នៅក្បែរនោះ​ឈ្មោះ​លោក ណរ​រី​ន គូ​ម៉ា​វី​គី ជនជាតិ​នេ​ប៉ាល់ ដែល​កំពុង​គេង​នៅក្នុង​បន្ទប់​នៃ​ផ្ទះកើតហេតុ​បានលឺ​សូរសម្លេង​ស្រែកថា ជួយ​ផងៗ​ពេលនោះ​ជនជាតិ​នេ​ប៉ាល់ បានចេញ​ក្រៅ​បន្ទប់​ឃើញ​ឈាម​ហូរ លើ​ឥត​ការ៉ូ​ជាច្រើន រូបគាត់​ក៍​លើក​ទូរស័ព្ទ​ប្រុង​ខ​ល​ទៅ​សមត្ថកិច្ច​ឲ្យ​មកជួយ​អន្តរាគមន៍​ស្រាប់តែ​ជនសង្ស័យ​ស្ទុះ​មក​ប្រតាយប្រតប់​ជាមួយ​ជនជាតិ​នេ​ប៉ាល់​នៅ មុខ​បន្ទប់​គេង​នោះ​នៅ​ជា​ន់ទី​ពីរបាន​បន្តិច ជនសង្ស័យ​ក៍បាន​រត់​ចេញមក​ខាងក្រៅ​ហើយ​ធ្លាក់​ពី​ជា​ន់ទី​ពីរ​មកក្រោម ។ ពេលនោះ​ក៍​មានការ​ឆោ​រ​ឡោរ​ដល់​អ្នកជិតខាង​ចេញមក​ជួយ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បឹងកក់​១ ដើម្បី​ចាត់ការ​តាមច្បាប់​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុតាង​ត្រូវបាន​ឃុំខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី ។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ៕ សុទ្ធ គឹម​សឿន​

Related