ជនជាតិ​យួន​ចូលមក​នេសាទ​ខុសច្បាប់​ក្នុងស្រុក​អង្គរបុរី ស្រុក​កោះអណ្ដែត និង​ស្រុក​បុរី​ជលសា ខេត្តតាកែវ ស្រេច​តែ​អំពើ​ចិត្ត​

ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​អង្គរបុរី ស្រុក​កោះអណ្ដែត និង​ស្រុក​បុរី​ជលសា ខេត្តតាកែវ បាន​ឲ្យ​ដឹងថា នៅក្នុង​អតីត​ដែន​ឡូត៍​នេសាទ​លេខ​១០​ដល់​លេខ​១៣ កំពុង​កើតមាន​បទល្មើស​នេសាទ​យ៉ាង​ពេញបន្ទុក​នៅក្នុង​រដូវ​បិទ​នេសាទ​នេះ ហើយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា នៅក្នុង​រដូវ​បិទ​នេសាទ​នេះ​ជនជាតិ​យួន​និង​ទូក​នេសាទ​រាប់រយ​គ្រឿង​បាន​ចូលមក​បោះទីតាំង​តាម​បឹងបួ ហើយ​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​យ៉ាង​មហន្តរាយ​។ ប្រការ​នេះហើយ​ដែល​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តតាកែវ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​នោះទេ​។

ប្រជា​សហគមន៍​នេសាទ​ក្នុងស្រុក​ទាំង​៣​ខាងលើ​បាន​ឲ្យ​ដឹងថា អ្នកនេសាទ​ជនជាតិ​យួន​រាប់រយ​ទូក​បាន​ប្រើ​ឧបករណ៍​ខុសច្បាប់​ដូចជា សៃយ៉ឺន ស្បៃ​មុង ឡុ​ក​កន្ទុយ​កណ្ដុរ សៃយ៉ឺន​យក្ស ណ​រ៉ាវ និង​លប​ធំៗ ធ្វើ​ពីសា​ច់​អួន​ក្រឡា​ធំ និង​ក្រឡា​ញឹក ចាប់​ទាំង​ត្រី​តូច​និង​មេត្រី​ពង​កូន​ស្ទើរ​រលាយ​ផុត​ពូជ​ទៅហើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រុម​ជនជាតិ​យួន​បាន​ប្រើ​ស្បៃ​មុង​បង្កប់​ដុំ​ភ្លើង​អាគុយ​គៀរ​ទាំង​ត្រី​ធំ​តូច​គ្រប់​ប្រភេទ ព្រមទាំង​មាន​លប​ត្រី​កេស ត្រី​ក្លាំងហាយ លប​ដាក់​ក្ដាម ដាក់​អន្ទង់ ដោយមាន​ដាក់​ថ្នាំ​ក្នុងនោះ​ផងដែរ​។ ក្នុង​មួយ​យប់ៗ​ជនជាតិ​យួន​បាន​ចាប់​ត្រី​ដាក់​ពេញ​ទូក​ដឹកចេញទៅ​ស្រុក​គេ​យ៉ាង​រលូន គ្មាន​មន្ត្រីរដ្ឋបាល​ជលផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​បើកភ្នែក​មើល​ឡើយ​។

អ្នកភូមិ​ក្នុងស្រុក​អង្គរបុរី បាន​ឲ្យ​ដឹងថា ជនជាតិ​យួន​រាប់រយ​ទូក​អាច​ចូលមក​នេសាទ​ក្នុង​ទឹក​ដូ​ខ្មែរ​ពី​អតីត​ឡូត៍​លេខ​១០​ដល់​លេខ​១៣ គឺមាន​ឈ្មោះ ង្វៀង ណុ​ក​(​ហៅ​អា​ណុ​ក​) ជា​អ្នក​រត់ការ​ជាមួយ​មន្ត្រីរដ្ឋបាល​ជល​ផល​ពុករលួយ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​។ ប្រភព​បាន​ឲ្យ​ដឹងថា ក្នុង​ទូក​របស់​ជនជាតិ​យួន​១​គ្រឿង​ត្រូវ​បង់លុយ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាប់តាំងពី​ថ្នាក់ស្រុក ថ្នាក់​ខេត្ត រហូតដល់​អគ្គនាយក​ដ្ឋា​ន​រដ្ឋបាល​ជលផល ប្រមាណ​ពី​៨០០​ទៅ​១០០០​ដុល្លារ​ទើប​អាច​នេសាទ​ដោយ​រលូន​។ សមត្ថកិច្ច​ពាក់ព័ន្ធ​ខ្លះ​បាន​បង្ហើប​ឲ្យ​ដឹងថា សមត្ថកិច្ច​រដ្ឋ​បាលជ​ល​ផល​ជា​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ខ្លាំងជាងគេ ចាប់តាំងពី​ថ្នាក់​សង្កាត់ ផ្នែក ខណ្ឌ អធិការកិច្ច​ចតុមុខ និង​អគ្គនាយកដ្ឋាន​រដ្ឋបាល​ជលផល​តែម្ដង​។ ចំណែក​អភិបាលស្រុក​អង្គរបុរី ស្រុក​កោះអណ្ដែត និង​ស្រុក​បុរី​ជលសា ព្រមទាំង​អធិការនគរបាល​ស្រុក មេបញ្ជាការ​កងរាជអាវុធហត្ថ ក៏​ទទួលបាន​ផលប្រយោជន៍​ជាប្រចាំ​ដែរ ទើប​ពួកគេ​មិន​ទប់ស្កាត់​បទល្មើស​ដែល​កើតឡើង​យ៉ាង​រាលដាល​៕

20151004_023651លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ de-3 de-4 de-21