លោក ព្រិ​ន្ទ សា​វិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តសៀមរាប មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ចិញ្ចឹម​ត្រី​ឆ្ដោ​

ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​បឹង​ទន្លេសាប​ក្នុង​ក្រុង​សៀមរាប និង​ស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹងថា បទល្មើស​ចិញ្ចឹម​ត្រី​រ៉ស់ ត្រី​ឆ្ដោ ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រីរដ្ឋបាល​ជល​ផល​ក្រោម​ការគ្រប់គ្រង​របស់លោក ព្រិ​ន្ទ សា​វិ​ន មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ប្រជាពលរដ្ឋ​សង្ស័យថា លោក ព្រិ​ន្ទ សា​វិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តសៀមរាប ទំនងជា​ទទួលបាន​ផលប្រយោជន៍​ពី​ក្រុម​ជនល្មើស​ចិញ្ចឹម​ត្រី​រ៉ស់ ត្រី​ឆ្ដោ តាម​ស្រះ​និង​តាម​បែ ទើប​បណ្ដោយ​ឲ្យ​បទល្មើស​រាលដាល​កាន់តែខ្លាំង​។ ចំណែក​មន្ត្រី​អាជ្ញាធរ​ក៏​អាច​ទទួលបាន​ផលប្រយោជន៍​មួយផ្នែក​ផងដែរ ទើប​មាន​ជួយ​បិទបាំង​យ៉ាង​ស្ងៀមស្ងាត់​។

តាម​បទបញ្ជា​របស់​ក្រសួងកសិកម្ម មិន​អនុញ្ញាត​ឲ្យ​មានការ​ចិញ្ចឹម​ត្រី​ឆ្ដោ​នោះទេ ព្រោះ​ជា​ប្រភេទ​ត្រី​ដែល​ស៊ី​កូន​ត្រី​ល្អិតៗ​ជា​អាហារ ហើយ​បង្ក​ឲ្យ​មាន​បទល្មើស​បំផ្លាញ​កូន​ត្រី​ល្អិតៗ​ក្នុង​បឹង​ទន្លេសាប​យ៉ាង​មហន្តរាយ​។ ប៉ុន្តែ​បច្ចុប្បន្ននេះ​មាន​ជនជាតិ​យួន​និង​ជនជាតិខ្មែរ​ចិញ្ចឹម​ត្រី​រ៉ស់ ត្រី​ឆ្ដោ រាប់រយ​រាប់ពាន់​ស្រះ​ក្នុង​ក្រុង​សៀមរាប ដោយ​មន្ត្រីរដ្ឋបាល​ជល​ផល​ត្រូវគេ​សង្ស័យថា ជា​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​។ នៅក្នុង​ភូមិ​គោកធ្លក ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ក៏មាន​បទល្មើស​ចិញ្ចឹម​កូន​ត្រី​ឆ្ដោ​រាប់​តោន និង​ត្រី​ឆ្ដោ​ធំៗ​រាប់ម៉ឺន​ក្បាល ហើយ​ក្នុង​មួយថ្ងៃៗ​គេ​ដឹកជញ្ជូន​កូន​ត្រី​ល្អិតៗ​ពី​បឹង​ទន្លេសាប​រាប់​តោន​ទៅធ្វើជា​ចំណី​ត្រី​ឆ្ដោ​។

ប្រជា​នេសាទ​ក្នុង​ក្រុង​សៀមរាប និង​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ការដែល​ជនជាតិ​យួន​និង​ជនជាតិខ្មែរ​មួយចំនួន​អាច​ចិញ្ចឹម​ត្រី​ឆ្ដោ​រាប់រយ​ស្រះ គឺមាន​ការឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ជាពិសេស​លោក ព្រិ​ន្ទ សា​វិ​ន មេ​រដ្ឋបាល​ជលផល​ខេត្តសៀមរាប​តែម្ដង​។ បើ​គ្មាន​ការបើក​ដៃ​ពី​លោក ព្រិ​ន្ទ សា​វិ​ន ទេនោះ គឺ​មន្ត្រីជលផល​ថ្នាក់ក្រោម​មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ទេ ហើយ​ពួកគេ​អាច​ទប់ស្កាត់​បទល្មើស​ប្រកបដោយ​ប្រសិទ្ធភាព​ជាមិនខាន​។ ដូច្នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល គួរពិនិត្យមើល​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់លោក ព្រិ​ន្ទ សា​វិ​ន និង​បក្ខពួក​ជាបន្ទាន់​មិនត្រូវ​បណ្ដែតបណ្ដោយ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀតឡើយ​។ ជាពិសេស​ត្រូវ​ទប់ស្កាត់​បទល្មើស​នេសាទ​ក្នុង​ដែន​បឹង​ទន្លេសាប​ខេត្តសៀមរាប ប្រកបដោយ​ប្រសិទ្ធភាព​ព្រោះ​បច្ចុប្បន្ន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​កូន​ត្រី​ល្អិតៗ កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​បំផុត​៕

អេង-ជាសានលោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ssd-1