វាយក្បាលជន រងគ្រោះ ប្លន់យកម៉ូតូ បានសម្រេច នៅស្រុកអង្គស្នួល

កណ្តាល ៖ ជនរងគ្រោះម្នាក់ ត្រូវក្រុមចោរប្រើកាំភ្លើង វាយក្បាលបណ្តាល ឲ្យរងរបួសធ្ងន់ ប្លន់យកម៉ូតូបានដោយ សុវត្ថិភាព កាលពីម៉ោង៨និង១៥នាទីយប់ ថ្ងៃទី១៦ ខែតុលា ២០១៥ នៅចំណុចផ្លូវជាតិលេខ៤ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះរឹម សារី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក ក្រុមហ៊ុនស៊ីភី រស់នៅភូមិព្រៃតាប៉ុកសង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ រងរបួសក្បាល ក្រោយពីជនល្មើស២នាក់ មិនស្គាល់អត្តសញ្ញាណ មធ្យោបាយដោយម៉ូតូ ម៉ាកសង់០១គ្រឿង គ្មានស្លាកលេខ មិនស្គាល់ស៊េរី បានវាយក្បាល ជនរងគ្រោះនឹងស្នាប់កាំភ្លើង បន្ទាប់មកក៍ប្លន់យកម៉ូតូតែម្តង ។

សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូដែលជនល្មើសប្លន់យកទៅនោះ ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CA-7741 ។

សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូចេញពីក្រុមហ៊ុន មកទិញបងែ្អម នៅផ្សារបែកចាន ហើយក៍ត្រឡប់ទៅក្រុមហ៊ុនធ្វើការវិញ ពេលជិះបានប្រហែល៦០០ម៉ែត្រ ក៏ត្រូវជនល្មើស ជិះម៉ូតូមក តាមពីក្រោយ ហើយយកកាំភ្លើងខ្លី វាយលើក្បាលជនរងគ្រោះ បណ្តាលឲ្យបែកឈាម ពេលនោះជនរង គ្រោះក៍ឈប់មើលមុខជនល្មើស តែត្រូវជនល្មើសយកកាំភ្លើងភ្ជង់ ទើបជនរងគ្រោះ ចុះពីលើម៉ូតូ ហើយជនល្មើស ក៍យកម៉ូតូជិះទៅទិសខាងកើត ចូលមករាជធានីភ្នំពេញ ៕

វាយក្បាលជន រងគ្រោះ ប្លន់យកម៉ូតូ បានសម្រេច នៅស្រុកអង្គស្នួល

វាយក្បាលជន រងគ្រោះ ប្លន់យកម៉ូតូ បានសម្រេច នៅស្រុកអង្គស្នួល