សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញត្រឡប់មកដល់ ទឹកដីកម្ពុជាដោយសុវត្ថិភាព

ភ្នំពេញ៖ នៅម៉ោងប្រមាណ១១៖៣៥ថ្ងៃត្រង់នេះ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញត្រឡប់មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ប្រទេសកម្ពុជា ហើយ បន្ទាប់ពីបំពេញទស្សនកិច្ច រយៈពេលជិត១សប្តាហ៍ នៅប្រទេសចិន ។

សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី១១ ខែតុលា ដើម្បីចូលរួមវេទិកា និងសន្និសីទមួយចំនួន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ នៅទីក្រុងម៉ាកាវ និង ទីក្រុងប៉េកាំង ប្រទេសចិន៕